ជីវិតកម្សាន្ដ
នៅ សុនិតា បង្ហើបគន្លឹះជោគជ័យ៨ចំណុចដល់អ្នកគាំទ្រ
តារាស្រីមានប្រជាប្រិយអ្នកនាង នៅ សុនិតា ត្រូវបានទស្សនិកជនមើលឃើញថា នាងមិនត្រឹមតែជោគជ័យលើអាជីពសិល្ប:និងមុខរបរផ្ទាល់ខ្លួនទេ គឺនាងថែមទាំងសមប្រកបរឿងជីវិតស្នេហាផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/photo_2021-08-24_13-33-42.jpg)
ដោយធ្លាប់ឆ្លងកាត់រឿងរ៉ាវជីវិតតស៊ូជាច្រើនរាប់មិនអស់ទើបអ្នកនាង នៅ សុនិតា ដាច់ចិត្តចេញមុខបង្ហើបប្រាប់ពីគន្លឹះជោគជ័យមួយចំនួនដល់មហាជនដើម្បីទុកជាការពិចារណា។ ខ្លឹមសារទាំង៨ចំណុចត្រូវបានពិធីការិនី នៅ សុនិតា បង្ហាញដូចខាងក្រោមនេះ,
![](https://www.kampucheathmey.com/wp-content/uploads/2021/08/photo_2021-08-24_13-33-46.jpg)
១.ខ្ជិលគឺជាពាក្យដែលមិនមាននៅក្នុងវចនានុក្រមរបស់មនុស្សជោគជ័យទេ។ ២. កុំព្យាយាមគេចកំហុសខ្លួនឯង ព្រោះអ្នកអាចនឹងទូលវារាប់ពាន់កំហុសទៅថ្ងៃមុខ។ ៣.យកកំហុសមកកែឆ្នៃភាពខ្វះចន្លោះដែលមានទុកជាបទពិសោធន៍។ ៤.មិនដែលឃើញមនុស្សជោគជ័យណាដែលមិនធ្លាប់បរាជ័យនោះទេ បើមិនធ្លាប់បរាជ័យមានន័យថា ក៏មិនធ្លាប់ជោគជ័យដែរ។ ,៥.ចង់មានចង់បានតែយកខ្នងធ្វើគូទ លើលោកនេះគ្មានសំណាងផ្តល់អោយមនុស្សដែលមិនប្រឹងប្រែងនោះទេ។ ៦.កាលវិភាគជីវិតគឺជាទម្លាប់នៃភាពដាស់តឿនសម្រាប់មនុស្សជោគជ័យ។ ៧.ចុងក្រោយកុំភ្លេចចាយលុយអោយមានផែកការណ៍អោយច្បាស់ក្នុងខ្លួន(តក់ៗពេញបំពង់ )មិនដែលឃើញអ្នកមានណាមានប្រវត្តិសន្សំលុយប្រាក់ដុល្លាឡើងទៅទេ គេសន្សំចាប់ផ្តើមពីកាក់ល្អិត។ ៨.ផ្តល់ឱកាសអោយខ្លួនឯងមានការចូលរួមនិងទំនាក់ទំនងព្រមទាំងភាពក្លាហាន។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/photo_2021-08-24_13-33-53.jpg)
ខ្លឹមសារទាំង៨ចំណុចរបស់តារាស្រី នៅ សុនិតា ទទួលបានការគាំទ្រពីទស្សនិកជនខណ:គេយល់ដែរថា នេះជាបទពិសោធន៍ថ្មីដ៏ល្អសម្រាប់ការពិចារណា៕
អត្ថបទ ៖ ចាន់រ៉ា
![](https://www.kampucheathmey.com/wp-content/uploads/2021/08/photo_2021-08-24_13-33-58.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត