ព័ត៌មានអន្ដរជាតិ
នេះប្រសិទ្ធភាពវ៉ាក់សាំងកូវីដថ្មីរបស់តៃវ៉ាន់ចាប់ផ្តើមចាក់ផ្លូវការម្សិលមិញ
កាលពីម្សិលមិញនេះ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ដូសទី១នៃវ៉ាក់សាំងផលិតក្នុងស្រុកជាលើកដំបូងដើម្បីក្លាយជាសញ្ញាដំណើរការចាក់ជាផ្លូវការ។
តាមពិតទៅវ៉ាក់សាំងប្រឆាំងកូវីដផលិតដោយក្រុមហ៊ុន Medigen Vaccine Biologics Corp ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់ដោយ ក្រសួងសុខាភិបាលតៃវ៉ាន់កាលពីខែមុន ប៉ុន្តែទើបតែដំណើរការចាក់កាលពីថ្ងៃចន្ទ ទី២៣ ខែសីហានេះដើម្បីបង្កើនល្បឿននៃការចាក់ដល់ប្រជាជនដែលកម្មវិធីបច្ចុប្បន្នចាក់វ៉ាក់សាំង Moderna ឬ AstraZeneca។
រហូតដល់ពេលនេះ មនុស្សជាង ៧០០០០០នាក់បានចុះឈ្មោះដើម្បីចាក់វ៉ាក់សាំង Medigen នេះ។ បន្ទាប់ពីចាក់ដូសទី១រយៈពេល២៨ថ្ងៃទើបចាក់ដូសទី២។
លោក Charles Chen នាយកប្រតិបត្តិក្រុមហ៊ុន Medigen Vaccine Biologics Corp បានប្រាប់ថា ៖«យើងបានធ្វើពិសោធច្រើនណាស់។ អ្នករាល់គ្នាឃើញពីសុវត្ថិភាពរបស់វ៉ាក់សាំងនេះយ៉ាងណាហើយ។ ចំពោះផលរំខានវិញគឺតិចណាស់ ស្ទើរតែមិនក្តៅខ្លួនសោះ។ ដូច្នេះខ្ញុំគិតថា អ្នករាល់គ្នាអាចត្រូវបានធានាសុវត្ថិភាព»។
យោងតាមមន្ត្រីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ(CECC) បានឲ្យដឹងថា ការសាកល្បងគ្លីនិកសាស្ត្រដំណាក់កាលទី២ វ៉ាក់សាំង Medigen មានប្រសិទ្ធភាពរហូតដល់៩០%ប្រឆាំងកូវីដ-១៩។
អ្នកគ្រប់គ្រងគណៈកម្មាធិការប្រឹក្សាស្តីពីការអនុវត្តិចាក់ថ្នាំបង្ការរបស់ CECC លោក Lee Ping-ing បានពន្យល់ថា សារៈសំខាន់នៃលទ្ធផលសាកល្បងគ្លីនិកសាស្ត្រដំណាក់កាលទី២ពីវ៉ាក់សាំង Medigen មានប្រសិទ្ធភាពប្រហែល៩០%។
បន្ថែមលើនេះទៀត អត្រាសក្កានុពលនៃការឆ្លើយតបរបស់វ៉ាក់សាំ Medigen គឺមាន៩៥.៥%ដែលខ្ពស់ជាងតម្រូវការស្តង់ដារ៥០%។ លោក Lee បញ្ជាក់ថា ចំនួនខ្ពស់នៃវ៉ាក់សាំង Medigen គឺមិននឹកស្មានដល់នេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Taiwannews
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់