Connect with us

ព័ត៌មានជាតិ

សហគមន៍ទេសចរណ៍(ភ្នំជម្រកសត្វ) បើកបម្រើសេវាកម្មជូនភ្ញៀវទេសចរ

បានផុស

នៅ

សហគមន៍​(​ភ្នំ​ជម្រក​សត្វ​)​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង និង​រៀបចំ​បើក​ដំណើរ​ទស្សនាចរ​ជូន​ភ្ញៀវទេសចរ ដើម្បី​បាន​ប្រាក់ចំណូល បន្ត​រៀបចំ​អភិរក្ស​ធនធានធម្មជាតិ​នៅ​តំបន់​នោះ​ឱ្យបាន​ល្អប្រសើរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​អ៊​ន​ ប៉ោ​សឿន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បញ្ជាក់​ថា ​សមាជិក​សហគមន៍​ភ្នំ​ជម្រក​សត្វ នៅ​ឆ្វាំង​ត្រូវ​បង្កើន​ការ​រួម​គ្នា​រៀបចំ គ្រប់​សេវាកម្ម​ជូន​ភ្ញៀវ​ដែល​មក​កម្សាន្ត នៅ​ភ្នំ​ជម្រក​សត្វ​នេះ ដើម្បី​ផ្តល់ឱកាស​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានលទ្ធភាព បង្កើត​របរ​លក់ដូរ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។ លោក​ថា ​គម្រោង​ដំណើរ​នេះ ដោយសារ​តែ​រង​ផលប៉ះពាល់​ពី​ឥទ្ធិពល​(​ជំងឺ​កូ​វីដ​១៩)​ទើប​មាន​ភាពយឺតយ៉ាវ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ត្រូវតែ​ប្រឹងប្រែង​រួមគ្នា​អភិវឌ្ឍន៍ និង​អភិរក្ស​សម្បត្តិ​ធនធាន​ធ​ម​ជាតិ ដើម្បី​បម្រើ​ឱ្យ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក ហើយ​ផ្នែក​សុខភាព ក៏​ត្រូវតែ​អនុវត្ត​តាម​ការ​ណែនាំរ​បស់​ក្រសួងសុខាភិបាល​ផង​ដែរ​។

លោក​ ញាន ​ផុន​ ប្រធាន​សហគមន៍​នេះ​បាន​បញ្ជាក់​ថា តំបន់​ភ្នំ​ជម្រក​សត្វ​មាន​សក្តានុពល​សម្រាប់​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ ព្រោះ​សម្បត្តិ​ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ ល្អាង​ថ្ម ដូច​រូបចម្លាក់ នៅ​តំបន់ភ្នំ​ឈ្ងូ​គ​-​ភ្នំ​ក្ងោគមាស​- ភ្នំ​ដំរី​ជល​-​នេះ​មាន​ទេសភាព​ល្អ​ប្រណិត​ផ្សេងៗ​ទៀត។ លោក​បន្តថា ការអភិវឌ្ឍន៍​សហគមន៍​នេះ​ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ឯកភាព​ជាមួយ​មន្ទីរ​ទេស​ចរណ៍ និង​អង្គការ​ដៃគូ រៀបចំ​ឱ្យ​មាន​ជណ្ដើរ​ឡើង​- មាន​មគ្គុទ្ទេសក៍ ទេសចរណ៍​- មាន​ទីតាំង​លក់​ចំណីអាហារ -​កន្លែង​ចត​រថយន្ត ម៉ូតូ -​និង​មាន​អ្នក​យាមកាម​ត្រឹមត្រូវ​ផងដែរ​។

លោក​ផល​លុយ​ប្រធាន​ប្រតិបត្តិ​នៃ​គមនាគមន៍​ថែរក្សា​បរិស្ថាន នឹង​វប្បធម៌​ប្រចាំ​ខេត្ត​ស្ទឹងត្រែង​បាន​បញ្ជាក់​ថា អង្គការ​ដៃគូ នៅ​បន្ត​គាំទ្រ​ការរៀបចំ​ផែនការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នេះ ឱ្យបាន​ជាប់​ចុង​ជាប់​ដើម។ លោក​បន្ថែម​ថា ក្នុង​ពេល​ឆាប់ៗ​នេះ​គម្រោង​និង​រៀបចំ​ដាក់​(​ផ្ទាំង​ស៊ុ​លលា​)(​ភ្លើង​បំភ្លឺ​តាម​ល្អាង​)​កែសម្រួល​ផ្លូវ​ឡើង តាម​តំបន់​នី​មួយៗ និង​រៀបចំ​ផ្នែក​បរិស្ថាន ដើម្បី​លើកស្ទួយ​សោ​ភណ្ឌ​ភាព​បន្ថែម​។

សូមបញ្ជាក់ថា តំបន់ភ្នំ​ជម្រក​សត្វ​នេះ ស្ថិតនៅ​ចម្ងាយ​ពី​ទី​រួម​ខេត្តស្ទឹងត្រែង​ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ យើង​និង​រៀបចំ​បើក​ដំណើរការ​រមណីយដ្ឋាន​អេកូ​ទេសចរណ៍ធម្មជាតិ​នេះ ជូន​ភ្ញៀវ​ជាតិ​នឹង​អន្តរជាតិ​ឲ្យ​បានមក​ទស្សនា​៕

អត្ថបទ៖ ​ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម