ព័ត៌មានជាតិ
ធនាគារនៅតែដំណើរការល្អប្រសើរ ទោះប្រឈមកូវីដ១៩
លោក អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា មានប្រសាសន៍ថា មានស្ថាប័នធនាគារច្រើន បានផ្លាស់ប្ដូរឥរិយាបថ ងាកទៅរៀបចំហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល ក្នុងបរិបទកូវីដ១៩ ដូច្នេះស្ថាប័នធនាគារ នៅតែអាចបម្រើអតិថិជនរបស់ខ្លួនបាន តាមរយៈ ឌីជីថល ទាំងការផ្ដល់ឥណទាន សេវាសន្សំ និងមធ្យោបាយទូទាត់។
លោក បណ្ឌិត អ៊ិនចាន់នី ថ្លែងថា “ឥឡូវនេះ ឧបមាចង់ដាក់ពាក្យសុំខ្ចីលុយ មិនចាំបាច់មកធនាគារទេ គឺអាចបំពេញទម្រង់បែបបទតាម Mobile App ហ្នឹង ហើយផ្ញើប្រាក់ក៏ដូចគ្នាដែរ”។
លោក អ៊ិន ចាន់នី អះអាងថា វិស័យធនាគារនៅតែដំណើរការល្អប្រសើរ ហើយទទួលបានប្រាក់ចំណេញ ដោយសារតែស្ថាប័នធនាគារមួយៗ បានកែសម្រួល វិធីក្នុងការបម្រើអតិថិជន ការរៀបចំឥណទានឡើងវិញ ធ្វើឱ្យធនាគារអាចរក្សាបាននូវគុណភាពឥណទាន និងការកែាររីកចម្រើនរបស់អតិថិជនមួយចំនួន ដែលពួកគាត់បានកែសម្រួលអាជីវកម្មរបស់ខ្លួនផងដែរ។
របាយការណ៍របស់ធនាគារ អេស៊ីលីដាបង្ហាញថា រយៈពេល៦ខែឆ្នាំ២០២១នេះ ធនាគារ អេស៊ីលីដា ទទួលបានប្រាក់ចំណេញជាង ៨១ លានដុល្លារ កើនឡើងប្រមាណ ១១ ភាគរយ បើប្រៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២០៕ ដោយ៖ ឡេង ដេត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល