KPT+
ស្អាតក៏ស្អាត ចរិតក៏ល្អ តែឯកាគ្មានគូ មកពីមូលហេតុប៉ុន្មាននេះសោះ
ទាំងនេះជាហេតុផលមួយចំនួនដែលមនុស្សស្រីខ្លះ មិនទាន់មានស្នេហា ទោះបីខ្លួនជាមនុស្សចរិតល្អ និងស្រស់ស្អាតក្ដី៖
រំពឹងមនុស្សល្អឥតខ្ចោះដូចក្នុងរឿង
ស្រីៗមួយចំនួនរំពឹងមានព្រះអង្គម្ចាស់ជិះសេះសដូចក្នុងព្រេងនិទាន ដែលនឹងលេចមុខមកក្នុងពេលដែលនាងធ្លាក់ដល់ចំណុចទាបបំផុត។ ឯមួយចំនួនរំពឹង មនុស្សប្រុសមានចរិតដូចនឹងតួប្រលោមលោកឬតួកុនដែលខ្លួនលួច Crush អ៊ីចឹងទៅ ទើបមិនធ្លាប់យកភ្នែកមើលមនុស្សប្រុសជិតបង្កើយ។
ការងប់ងុលនឹងភាពឥតខ្ចោះរបស់តួ ធ្វើមនុស្សស្រីយើង មិនអាចមើលឃើញអំពើល្អមនុស្សប្រុសនៅក្នុងពិភពពិត លុះដល់គេធ្វើល្អដាក់ ក៏គិតថា មិនទាន់គ្រប់គ្រាន់ ឬមិនដូចអ្នកនេះ មិនដូចអ្នកនោះ។ល។
ដរាបណាយើងមិនវិលមកស្ថានភាពជាក់ស្ដែងវិញទេ យើងនៅតែមិនអាចរកឃើញសុភាពបុរសនៅក្នុងបច្ចុប្បន្នភាព ទោះបីពួកគេជាបុរសល្អក៏ដោយ។
ចាញ់បោកការវិនិច្ឆ័យមនុស្ស
រូបភាពដ៏សុភាពរាបសារបស់បុរសនៅក្នុងគំនិតរបស់ស្រីៗខ្លះ គឺមានលក្ខណៈជាបុរសស្រស់សង្ហារដែលមើលទៅល្អទាំងព្រម ទាំងសម្ភារប្រើប្រាស់ យានជំនិះ និងការស្លៀកពាក់ជាដើម។ ទោះជាយ៉ាងណាក៏ដោយរូបភាពស្រមៃ រមែងខុសគ្នាពីជីវិតពិត។ ជាញឹកញាប់ បុរសដែលមានមុខមាត់ស្រស់សង្ហារ ចូលចិត្តសម្ញែងទ្រព្យ រមែងជាសុភាពបុរសក្លែងក្លាយប៉ុណ្ណោះ។ នេះក៏ហេតុផលដែលស្រីៗតែងតែចាញ់បោកប្រុសព្រាន រហូតមិនអាចជួបស្នេហ៍ស្មោះ។
ចង់បានប្រុសអ្នកមានៗ
ស្រីៗជាច្រើនជ្រើសរើសសុវត្ថិភាពលុយកាក់ ជំនួសឱ្យស្នេហាពិត ចេញពីបេះដូងខ្លួនឯង។ ពួកគេចូលចិត្តពឹងផ្អែកអ្នកដទៃ និងរំពឹងថា នឹងរៀបការជាមួយវេជ្ជបណ្ឌិត ឬមេធាវី ជាបុរសដែលមានប្រាក់ចំណូលខ្ពស់ ឬកូនសេដ្ឋីណាមួយ។ល។ ប៉ុន្តែរឿងទាំងអស់ដែលប៉ង មិនមែនសុទ្ធតែសមបំណងទេ ព្រោះអ្នកមានៗគេនឹងជ្រើសមនុស្សស្រីដែលមានឋានៈប្រហាក់ប្រហែលគេដែរ។ ម្យ៉ាងទៀត ការរស់នៅរំពឹងអ្នកដទៃ នឹងធ្វើឱ្យយើងដុនដាប នៅថ្ងៃណាមួយដែលគេចាកចោល។
មានឯករាជ្យ និងស្ថេរភាពហិរញ្ញវត្ថុ
ពីបុរាណកាល ស្រ្តីត្រូវបានចាត់ទុក ជាមនុស្សមិនសូវមានតម្លៃ និងពុំមានសិទ្ធិដូចបុរសឡើយ។ នេះជាមូលហេតុដែលស្រ្តីហាក់ចាញ់ប្រៀបបុរសគ្រប់យ៉ាង។ ប៉ុន្តែបច្ចុប្បន្នកាលពុំដូចគ្នាទេ ពួកគេមានសិទ្ធិស្មើនឹងបុរស ហើយអាចធ្វើអ្វីៗបានដោយខ្លួនឯងដោយមិនពឹងផ្អែកលើបុរសទៀតទេ។ ដូច្នេះបានជាស្រីៗសម័យទំនើបខ្លះ មិនសូវយកចិត្តទុកដាក់រឿងស្នេហានោះទេ ព្រោះនាងអាងថា អាចពឹងពាក់ខ្លួនឯងបាន។ នាងមានសមត្ថភាពរកលុយចាយខ្លួនឯង នាងមានអាជីពនឹងនរ ហើយក៏មានចំណេះដឹងក្នុងការតទល់ជាមួយបញ្ហាដោយខ្លួនឯង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មនុស្សស្រី ៤ ប្រភេទ បុរសណាក៏ចង់បានជាគូជីវិត
ចុចអាន៖ ប្ដីប្រពន្ធរស់នៅជាមួយគ្នា អាចកាត់បន្ថយហានិភ័យជំងឺដំកាត់ផ្សេងៗ គ្រាន់តែកែសម្រួលរបៀបរស់នៅ
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៨ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤