ព័ត៌មានជាតិ
ប្តីប្រពន្ធលក់គុយទាវឆ្លងកូវីដ អាជ្ញាធរប្រកាសឲ្យបិទផ្សារ
ខេត្តបន្ទាយមានជ័យ៖ ទីតាំងលក់គុយទាវ១កន្លែង ដែលម្ចាស់ទីតាំងមានឈ្មោះ លោក ខាន់ ចាន់ធួន និងប្រពន្ធឈ្មោះ ព្រំ ពិសី មានជំងឺកូវីដ១៩ អាជ្ញាធរខេត្តបន្ទាយមានជ័យ បញ្ជាឲ្យបិទផ្សារផ្សារចក្រីបណ្តោះអាសន្ន ដើម្បីយកសំណាកអាជីវករ រួមទាំងអ្នកពាក់ព័ន្ធទៅធ្វើតេស្តរហ័យនៅថ្ងៃទី២៤ ខែ សីហា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិចក្រី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ការបិទផ្សារនិងការយកសំណាកអាជីវករ ដោយមានការចូលរួម លោកអ៊ំុ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ លោក ឃូ ពៅ អភិបាលស្រុក ព្រះនេត្រព្រះ មេបញ្ជាការកងរាជអាវុធហត្ថស្រុក អធិការនគរបាលស្រុក មន្ត្រីពាក់ព័ន្ធ និងក្រុមគ្រូពេទ្យជាច្រើននាក់។
លោក អ៊ុំ រាត្រីបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ក្រោយពីទីតាំងលក់គុយទាវ១កន្លែង ឈ្មោះ ព្រំ ពិសីមានជម្ងឺកូវីដ ១៩ លោកបានបញ្ជាឲ្យអភិបាលស្រុកដឹកនាំក្រុមការងារសុខាភិបាលស្រុក ឃុំ យុវជន ប៉ូលិសប៉ុស្តិ៍ ចុះយកសំណាក អាជីវករក្នុងផ្សារចក្រីចំនួន ១២៥ នាក់ និងអ្នកពាក់ព័ន្ធធ្វើតេស្តរហ័ស និងធ្វើការហ៊ុំព័ទ្ធផ្សារមិនឲ្យអាជីវករលក់ដូរបណ្តោះអាសន្នសិន និងជូនដំណឹងឲ្យអាជីវករចូលលក់ដូរសារជាថ្មី។

លោកអ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយការតេស្តអាជីវករក្នុងផ្សារចក្រីចំនួន ១២៥ នាក់អវិជ្ជមានទាំងអស់ ប៉ុន្តែផ្សារចក្រីត្រូវបានបិទខ្ទប់ដែលជាទីតាំងមានការពាក់ព័ន្ធអ្នកឆ្លងកូវីដរយៈពេលពេញមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ.19 និងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១។ អាជ្ញាធរ បានអំពាវនាវដល់បងប្អូនអាជីវករនិងអ្នកមានពាក់ព័ន្ធ ធ្វើការទំនាក់ទំនង អាជ្ញាធរ និងជំនាញសុខាភិបាល ដើម្បីបន្តចុះឈ្មោះយកសំណាកនៅផ្សារចក្រី ឃុំជប់វារី តែម្តង៕
អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង