ព័ត៌មានជាតិ
បម្រុងដឹកនាំពលករ ២០ នាក់ចេញទៅថៃ ត្រូវសមត្ថកិច្ចចាប់បាន ៤ នាក់
ខេត្តបាត់ដំបង៖ មេខ្យល់ចំនួន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ខណ:កំពុងដឹកនាំពលករចំនួន ២០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីថៃ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ ដោយរកឃើញពលករចំនួន ២០នាក់ មានស្រី១០នាក់ ក្មេង៤នាក់។ កម្លាំងបានរកឃេីញមេខ្យល់ជាអ្នករៀបចំការនាំចេញ ចំនួន៤នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ សាន់ ហៃ ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ជាអ្នកបេីកតាក់ស៊ី ២-ឈ្មោះ នេត ម៉ាប់ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ ពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ៣-ឈ្មោះ សាយ តុងហេង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំ សន្តិភាព ស្រុកសំពៅលូន និង ៤-ឈ្មោះ នៅ វ៉ាន់ ភេទប្រុស អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ១-រថយន្ត ម៉ាក់កាមេរី ឆ្លាមពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M 4356 ចំនួន០១គ្រឿង ២-រថយន្តម៉ាក នីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 0462ភព២និង ៣-ទូរស័ព្ទដៃចំនួន៦គ្រឿង។
បច្ចុប្បន្នជនសង្ស័យដែលជាមេខ្យល់ និង វត្ថុតាងខាងលេី សមត្ថកិច្ចនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ