វប្បធម៌ ជំនឿ
កាដូឲ្យមនុស្សជាទីស្រលាញ់ កុំចេះតែទិញតាមចិត្ត ប្រយ័ត្នបែកបាក់គ្នា
ការទិញកាដូឲ្យមនុស្សជាទីស្រលាញ់ក្នុងថ្ងៃពិសេសៗ មិនថា១៤ កុម្ភៈ ក៏មិនមែនចេះតែទិញតាមចិត្តចង់ឡើយ។ កាដូខ្លះទាក់ទងនឹងអបិយជំនឿ ថ្ងៃកើតរបស់អ្នកយើងចង់ទិញជូនគេ ហើយក៏ត្រូវចៀសវាងដាច់ខាត កុំប្រមាថឲ្យសោះ។
មនុស្សដែលកើតនៅថ្ងៃអាទិត្យ ហាមទិញរបស់មុតស្រួច ជាលក្ខណៈវត្ថុ ដែលអាចនាំឲ្យអ្នកទាំងពីរងាយអាក់អន់ចិត្ត ឬប៉ះទង្គិចគ្នានូវរឿងណាមួយ។
អ្នកដែលកើតនៅថ្ងៃច័ន្ទ ហាមទិញស្បែកជើង អាចបណ្តាលឲ្យបែកគ្នា ឬប៉ះទង្គិចយ៉ាងខ្លាំង។ នេះជាប្រផ្នូលមួយ ដែលគេនឹងចាកចោលយើង។
បុគ្គលកើតនៅថ្ងៃអង្គារ ហាមទិញកន្សែងឬរបស់ណាស្រដៀងដូចជាជួយជូតទឹកភ្នែក ព្រោះរបស់ទាំងនោះតំណាងឲ្យអារម្មណ៍ឈឺចាប់គ្រប់ពេល ឬជាការលាគ្នា។
អ្នកកើតនៅថ្ងៃពុធ ហាមទិញគ្រឿងអលង្ការភ្លឺចែងចាំង ព្រោះប្រសិនបើវត្ថុទាំងនោះបែកបាក់ អាចមានន័យថា ជាទំនាក់ទំនងអ្នកទាំងពីរអាចឈានទៅបែកគ្នា ឬមិនត្រូវរ៉ូវគ្នា។
អ្នកកើតនៅថ្ងៃព្រហស្បតិ៍ កុំទិញនាឡិកាឲ្យគ្នា អាចធ្វើឲ្យស្នេហារបស់អ្នកទាំងពីរមិនស្ថិតស្ថេរ ឬអ្នកអាចបញ្ឈប់ភាពផ្អែមល្ហែមក្នុងជីវិតមិនខាន។
មនុស្សកើតនៅថ្ងៃសុក្រ ហាមទិញសំលៀកបំពាក់លម្អពណ៌ខ្មៅ នឹងធ្វើឲ្យស្នេហាក្រៀមក្រំមិនភ្លឺថ្លា។
មនុស្សដែលកើតនៅថ្ងៃសៅរ៍ ហាមទិញហ្គេមជាអូឌីយ៉ូឲ្យគេ វាអាចបង្កឲ្យមានបញ្ហាស្នេហាមិនឈប់ បើមិនដូច្នោះទេ គូស្នេហ៍ប្រហែលជាលែងយកចិត្តទុកដាក់ចំពោះគ្នា ឬអាចសោះអង្គើយក៏មាន៕
គ្រូ ណុប
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»