ព័ត៌មានជាតិ
៦ខែឆ្នាំនេះ រដ្ឋចំណាយថវិកា ជាង៣៥០លានដុល្លារ សម្រាប់ឧបត្ថម្ភ ដល់គ្រួសារក្រីក្រ
ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកា ជាង៣៥០លានដុល្លារសម្រាប់ឧបត្ថម្ភ ដល់គ្រួសារក្រីក្រ ជិត១លានគ្រួសារ ស្មើនឹងមនុស្ស២.៧លាននាក់ នៅអំឡុងពេលវិបត្តិកូវីដ-១៩។
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា រយៈពេល ៦ខែឆ្នាំ២០២១នេះ រាជរដ្ឋាភិបាល បានចំណាយថវិកា ចំនួន៣៥១.៧៧ដុល្លារ ឧបត្ថម្ភដល់គ្រួសារក្រីក្រ ចំនួន៩៦៣៩៣៣គ្រួសារ ស្មើនឹង២.៧លាននាក់ នៅទូទាំងប្រទេស ដើម្បីជួយសម្រួលការលំបាក ក្នុងការដោះស្រាយបញ្ហាជីវភាពគ្រួសារ ក្នុងកំឡុងពេលជំងឺកូវីដ-១៩នេះ ដោយសារពួកគាត់មិនអាចចេញ ទៅប្រកបរកស៊ីនៅខាងក្រៅបាន។
លោកបានបន្តថា ទឹកប្រាក់ដែលឧបត្ថម្ភ ដល់គ្រួសារក្រីក្រ អាស្រ័យលើចំនួនសមាជិក ក្នុងគ្រួសារនីមួយៗ ហើយយ៉ាងហោចណាស់ សមាជិកគ្រួសារម្នាក់ ក៏ទទួលបានប្រាក់ឧបត្ថម្ភ ១០ម៉ឺនរៀលដែរ។ គួរបញ្ជាក់ថាដំណើរការឧបត្ថម្ភប្រាក់ ជូនគ្រួសារក្រីក្រនៅកម្ពុជា នៅអំឡុងពេលកូវីដ-១៩ បានចាប់ផ្ដើមអនុវត្តជំហានដំបូងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ហើយរហូតមកដល់ពេលនេះ បានដំណើការចែកប្រាក់ឧបត្ថម្ភ ដល់ជុំទី៦ហើយដោយបានអនុវត្តចាប់ ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ៕ (ដោយ)៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
កីឡា២ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤