Connect with us

ព័ត៌មានជាតិ

តុកកែ​ជា​អំបូរសត្វ​ព្រៃ​ បង​ប្អូន​កុំ​យល់​ច្រឡំ

បានផុស

នៅ

បង​ប្អូន​មួយ​ចំនួន​យល់​ថា តុកកែ​ជា​សត្វ​ស្រុកដោយសារ​​ឃើញ​មាន​តាម​ផ្ទះ តាម​លំនៅ​ដ្ឋានមួយ​ចំនួន​មិន​ថា​ក្នុង​ទីក្រុង​និង​ទី​ជនបទ។ តែ​បើ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​ជំនាញ សត្វ​ល្មូន​នេះ​ជា​អំបូរ​សត្វព្រៃ​ដែល​រស់នៅ​តាម​ព្រៃ​ភ្នំ​។

មន្រ្តី​នាយកដ្ឋាន​សត្វ​ព្រៃ​មួយ​រូប​នៅ​​ក្រសួង​កសិកម្ម​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ជីវសាស្ត្រ​តុកកែ​ជា​សត្វព្រៃ។ សត្វនេះ​រស់នៅ​តាម​​ព្រៃភ្នំ​ ហើយ​នៅ​តាម​ផ្ទះ​ស្រុក​ស្រែ​ចម្ការ​ជាប់​ព្រៃសំបូរ​ណាស់ ដោយសារ​វា​តែ​ងតែ​ចេញ​មក​រកចំណី​ដូចជា​មូស សត្វល្អិត​ផ្សេងៗ​ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទង​ការ​លើក​ឡើង​ថា​ សត្វ​ប្រភេទ​ដៃជើង​​ស្អិត​នេះ​ជា​សត្វ​ស្រុក​ ដោយសារ​តាម​លំនៅ​ផ្ទះ​ក្នុង​ក្រុង​ខ្លះ​ក៏​មាន​ដែរ​នោះ មន្រ្តី​រូប​នេះ​បញ្ជាក់​ថា ពី​មុន​ដោយសារ​ស្រុក​យើង​សំបូរ​ព្រៃ​ ហើយ​វា​មក​រស់នៅ​តាម​លំនៅដ្ឋាន​របស់​មនុស្ស​ ហើយ​បន្ត​ពូជ​កើតកូនកើត​ចៅ​រស់នៅ​ត​ពីមួយ​​ជំនាន់​ទៅ​មួយ​ជំនាន់។

ដូច​ជា​ដំរី​ជា​អំបូរ​សត្វ​ព្រៃ ពេល​មនុស្ស​យក​មក​ចិញ្ចឹម​ ក៏​បន្សាំ​រស់នៅ​ជាមួយ​មនុស្ស​ដូច​សត្វ​ស្រុក​ធម្មតា។

បើ​តាម​មន្រ្តី​ជំនាញ​រូប​នេះ ដំរី​មាន​ជីវសាស្រ្ត​ជា​សត្វ​ព្រៃ​ តែ​បាន​វិវឌ្ឍ​ជាមួយ​មនុស្ស​យូរៗ​ទៅ​ រហូត​មានការ​យល់​ច្រឡំ​ថា​ជា​សត្វ​ស្រុក​​ទៅ​ទៀត​។

​មន្រ្តី​ជំនាញរូប​នេះ​លើកឡើងបន្ត​​ថា បើ​ថា​តុកកែ​​ជា​សត្វ​ស្រុក ម៉េច​ក៏​មិន​សូវ​សំបូរ​​ដូច​មាន់ ​​ទាគឺ​វា​គ្រាន់​តែ​មាន​មួយៗ​ ដោយសារ​តែ​វា​សេសសល់​ត​កូន​ចៅ​ប៉ុណ្ណោះ។

មន្រ្តី​ជំនាញ​សត្វព្រៃ​នេះ​លើក​ឡើង​បន្ត​ថា សត្វតុកកែ​​ត្រូវ​បាន​ចាត់ទុក​ជា​ពពួក​សត្វ​មាន​ការ​​ជួញដូរ​ច្រើន​បំផុត​លើ​ពិភពលោក ដោយសារ​មានហាងឆេង​តម្រូវការខ្ពស់​​លើ​ទីផ្សារ​ ល្បីថា​អាច​យកទៅប្រើប្រាស់​ធ្វើ​ជា​ឱសថ​ជំនួយ​សុខភាព ព្យាបាល​រោគ​ផ្សេងៗ។

លក្ខណៈ​នៃ​សត្វតុកកែ​ត្រូវការ​​វិភាគ DNA ឬ ហ្សែន ដោយសារ​មាន​ច្រើន​ប្រភេទ អីចឹង​ពេល​ខ្លះ​មើល​មួយ​ភ្លែត​ ក៏​មិន​អាច​ដឹង​ថា​វា​មាន​ចំណុច​ខុស​គ្នានោះ​ដែរ។

តុកកែ​ជា​អំបូរ​សត្វ​ព្រៃ​មាន​ជា​បង្គួរ​ ដែល​ត្រូវ​បាន​ការពារ​និង​អភិរក្ស និង​ហាមឃាត់​ដាច់​ខាត​រាល់​សកម្មភាព​បរបាញ់​យាយី។ គួរ​បញ្ជាក់​ថា សត្វព្រៃ​​នៅ​កម្ពុជា​​បែងចែក​ជា​បី​ក្រុម​គឺ៖ ១-ក្រុម​ប្រភេទ​ជិត​ផុតពូជ, ២-ក្រុម​ប្រភេទ​មាន​ដោយ​កម្រ និង​៣-ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ​ ដែល​ត្រូវ​អភិរក្ស​ការពារ​ដោយ​ច្បាប់៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៩ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ១០ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២១ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២៣ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២៣ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម