ព័ត៌មានជាតិ
កម្ពុជាកំពុងដំណើរការសាងសង់ទំនប់វារីអគ្គិសនីចំនួន២បន្ថែទៀតមានអនុភាព២៣០មេហ្គាវ៉ាត់
ភ្នំពេញ៖ កម្ពុជាកំពុងដំណើរការសាងសង់ទំនប់វារីអគ្គិសនីចំនួន២បន្ថែទៀតដែលមានអនុភាពចំនួន២៣០មេហ្គាវ៉ាត់ ដើម្បីផ្តល់ថាមពលអគ្គិសនីជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាផ្គត់ផ្គង់ថាមពលដែលមានស្ថេរភាព និងមានតម្លៃសមរម្យសំដៅទាក់ទាញអ្នកវិនិយោគទុនដែលមានសក្តានុពលមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។
លោក វ៉ិច ទ័រហ្សូនា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា គម្រោងទំនប់វារីអគ្គិសនីចំនួន២បន្ថែទៀតដែលកំពុងដំណើរការសាសងសង់នេះ រួមមានគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ដែលមានអនុភាព៨០មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើនៅខេត្តកោះកុង ដែលមានអានុភាព១៥០មេហ្កាវ៉ាត់។
លោកបានបន្តថា គម្រោងទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់អាចនឹងចូលក្នុងបណ្តាញជាតិនៅឆ្នាំ២០២៦ និងគម្រោងទំនប់វារីអគ្គិសនីស្ទឹងតាតៃលើអាចនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥ ដោយសារមានបញ្ហារអាក់រអួលដោយសារជំងឺកូវីដ-១៩។
លោកបានបន្តទៀតថា គម្រោងទំនប់វារីអគ្គិសនីខាងលើនេះជាការវិនិយោគរបស់វិស័យឯកជនទាំងស្រុង ហើយពេលបានថាមពលអគ្គិនីលក់បន្តឱ្យក្រុមហ៊ុនអគ្គិសនីកម្ពុជា។
លោក ពេជ ស៊ី យ៉ុន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានមានប្រសាសន៍ថា ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើនេះនឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២១នេះ ដោយចំណាយពេលសាងសង់រួចរាល់រហូតដល់ឆ្នាំ២០២៦ខាងមុខ។
លោក បានបន្តថា បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងធ្វើផ្លូវចូលទៅទីតាំងសម្រាប់ឱ្យគ្រឿងចក្រងាយស្រួលចេញចូលក្នុងការដំណើរការសាងសង់។
កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន China National Heavy Machinery Corporation របស់ចិន លើគម្រោងសាងសង់វារីអគ្គិសនីស្ទឹងតាតៃលើ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុម័តលើគម្រោងនេះរួចមក។
គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើដែលមានវិនិយោគក្នុងតម្លៃជាង៣៨៩លានដុល្លារ គឺជាគម្រោងមួយដែលមានសក្ដានុពលវារីអគ្គិសនី ប្រើប្រភពទឹករបស់ស្ទឹង២គឺ ស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។
គម្រោងនេះ ផ្ដល់សម្បទានរយៈពេល ៣៩ឆ្នាំ ក្នុងនោះ៤ឆ្នាំសម្រាប់ការសាងសង់ និង៣៥ឆ្នាំសម្រាប់ការធ្វើអាជីវកម្ម។ បរិមាណមូលដ្ឋាននៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំលក់ឱ្យអគ្គិសនីកម្ពុជាគឺជាមធ្យម ៥២៧លានគីឡូវ៉ាត់ម៉ោង ហើយលក់ក្នុងតម្លៃ ៧,៩២សេនអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង។
គួរបញ្ជាក់ថា ទំនប់វារីអគ្គិសនីដែលកំពុងដំណើរការនៅកម្ពុជារួមមានទំនប់វារីអគ្គិសនី គីរីរម្យ១ មានអនុភាព១២មេហ្គាវ៉ាត់ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ទំនប់វារីអគ្គិសនី កំចាយ មានអនុភាព១៩៣មេហ្គាវ៉ាត់ ស្ថិតក្នុងខេត្តកំពត ដែលបានចាប់ដំណើរការនៅឆ្នាំ ២០១១ ទំនប់វារីអគ្គិសនី គីរីរម្យ៣ មានអនុភាព១៨មេហ្គាវ៉ាត់បានចាប់ដំណើរការនៅឆ្នាំ២០១៣ ទំនប់វារីអគ្គិសនី ស្ទឹងអាតៃ មានអនុភាព១២០មេហ្គាវ៉ាត់ ស្ថិតក្នុងខេត្តពោធិ៍សាត់ ដែលបានចាប់ដំណើរការនៅឆ្នាំ២០១៣ ទំនប់វារីអគ្គិសនី ស្ទឹងឫស្សីជ្រុំក្រោម មានអនុភាព៣៣៨មេហ្គាវ៉ាត់ ស្ថិតក្នុងខេត្តកោះកុង ដែលបានចាប់ដំណើរការនៅឆ្នាំ២០១៤ ទំនប់វារីអគ្គិសនី ស្ទឹងតាតៃ មានអនុភាព២៤៦មេហ្គាវ៉ាត់ ស្ថិតក្នុងខេត្តកោះកុង ដែលបានដំណើរការក្នុងឆ្នាំ២០១៤ និងទំនប់វារីអគ្គិសនី សេសានក្រោម២ មានអនុភាព៤០០មេហ្គាវ៉ាត់ ស្ថិតក្នុងខេត្តស្ទឹងត្រែង បានចាប់ផ្ដើមដំណើរការជាផ្លូវការក្នុងឆ្នាំ ២០១៨៕
សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ