Connect with us

ព័ត៌មានជាតិ

សម្លាប់មាន់ បង្ហូរទឹកសំអុយចូលមាត់អូរ អង្គភាពរដ្ឋាករទឹកចេញ​ប្រតិកម្ម

បានផុស

នៅ


ខេត្តបាត់ដំបង៖ ឯកឧត្តម អ៊ុត ក្លឹង ទីប្រឹក្សាផ្ទាល់សម្តេច ស ខេង និងជាប្រធានអង្គភាពរដ្ឋាករទឹក បាត់ដំបង បានចេញ​ប្រតិកម្មទៅនឹងទីតាំងសម្លាប់មាន់មួយកន្លែង ដែលលោកបានរាយការណ៍ទៅអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ រយ:ពេលជាងកន្លះឆ្នាំហើយ ដើម្បីអោយផ្លាស់ប្តូរទីតាំង ឬកែប្រែឡើងវិញប៉ុន្តែទីបំផុតនៅតែដដែល​។

ទីតាំងសម្លាប់មាន់នេះ មានទីតាំងនៅជាប់នឹងមាត់អូរ ជាប់នឹងផ្លូវជាតិលេខ៥៧ (ខាងលិចស្ពានវត្តគរ​ប្រហែល ១០០ ម៉ែត្រ) ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ដោយរាល់ការសម្លាប់មាន់ និងសម្អាតមាន់ តែងតែបង្ហូរទឹកសំអុយនេះចូលទៅក្នុងអូរ ដែលជាប្រភពទឹកហូរធ្លាក់ចូលទៅក្នុងស្ទឹងសង្កែ ហើយសូម្បី​តែ​អ្នកធ្វើដំណើរកាត់ពីមុខទីតាំងនេះ ក៏ស្ទើរតែទ្រាំនិងក្លិនស្អុយសឹងមិនបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកស្ថានីយ៍របស់អង្គភាពរដ្ឋាករទឹកបាត់ដំបង ដែលក្រុមហ៊ុនជប៉ុនបានមកសាងសង់នៅចំពីមុខវត្តកណ្តឹង ទាញយកទឹកបានស្អាតដើម្បីយកទៅផលិត ព្រោះទីតាំងនេះស្ថិតនៅប៉ែកខាងលើនៃក្រុងបាត់ដំបង ប៉ុន្តែផ្ទុយទៅវិញអូរដែលគេបង្ហូរទឹកស្អុយពីកាកសំណល់មាន់ គឺវានៅពីលើស្ថានីយ៍ប្រមាណ ២០០ ម៉ែត្រ ប៉ុណ្ណោះ។

ឯកឧត្តម អ៊ុត ក្លឹង បានបញ្ជាក់ថា កន្លងមកលោកបានរាយការណ៍រឿងនេះទៅអោយអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធរួចមកហើយ ដើម្បីអោយទីតាំងនេះកែប្រែឡើងវិញ ឬក៏ផ្លាស់ប្តូរទីតាំង ក្នុងការបញ្ឈប់កុំអោយមានការបង្ហូរទឹកស្អុយចូលក្នុងស្ទឹងសង្កែតទៅទៀត ព្រោះវាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើការផលិតទឹកស្អាតរបស់អង្គភាព ប៉ុន្តែបើគិតមកទល់នឹងពេលនេះ គឺមានរយ:ពេលជាងកន្លះឆ្នាំហើយ ដែលទីតាំងនេះគ្មានការកែប្រែសោះ បើយ៉ាងដូច្នេះមែន វាអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់ទឹកស្អាតខេត្តបាត់ដំបង៕

ក្រុមការងារ​ការងារកម្ពុជា​ថ្មី នឹង​ទាក់ទង​ទៅ​អាជ្ញាធរ​ខេត្ត​ទទួលខុសត្រូវ ដើម្បីបំភ្លឺ​បន្ថែមជុំវិញករណីនេះ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម១១ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ១២ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម