ព័ត៌មានជាតិ
កម្ពុជាបន្តយកចិន ជាបង្អែកផ្គត់ផ្គង់វ៉ាក់សាំង ខណៈវ៉ាក់សាំងចិន អាចជាជម្រើសប្រើប្រាស់ សម្រាប់ដូសជំរុញ
រាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់កម្មការទទួលបន្ទុកស្វែងរកវ៉ាក់សាំង ត្រូវបន្តយកប្រទេសចិន ធ្វើជាបង្អែកផ្នែកយុទ្ធសាស្រ្ដ ក្នុងការផ្តត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ហើយប្រភពផ្សេងទៀត នៅបន្តជាប្រភពគាំទ្រ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល ស្ដីពី គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែសីហានេះ បានណែនាំដល់គណៈកម្មការចំពោះកិច្ច ទទួលបន្ទុកលទ្ធកម្មវ៉ាក់សាំងកូវីដ-១៩ ត្រូវរៀបចំផែនការលទ្ធកម្មបម្រើ ឲ្យផែនការសកម្មភាព ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ និងស្វះស្វែងរកប្រភពផ្គត់ផ្គង់វ៉ាក់សាំង តាមរយៈយន្តការទ្វេភាគី និងពហុភាគី ដើម្បីត្រៀមបម្រុងវ៉ាក់សាំងទុកជាមុន ឲ្យបានគ្រប់គ្រប់ សម្រាប់ការចាក់ដូសជំរុញនេះ ស្របតាមយុទ្ធសាស្រ្ដវ៉ាក់សាំង របស់រាជរដ្ឋាភិបាល និងផែនការសកម្មភាព ដែលរៀបចំដោយគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល បានលើកឡើងថា ដោយសារប្រជាជនកម្ពុជាភាគច្រើន លើសលប់បានទទួលការចាក់វ៉ាក់សាំង ប្រភេទ Sinopharm និងSinovac ជាវ៉ាក់សាំងមូលដ្ឋាន ហើយដោយសារវ៉ាក់សាំងប្រភេទនេះ ត្រូវបានរកឃើញដោយក្រុមការងារជំនាញថា អាចជាជម្រើសមានប្រសិទ្ធភាព ក្នុងការប្រើប្រាស់សម្រាប់ជាដូសជំរុញ ទាំងចំពោះអ្នកដែលបានចាក់វ៉ាក់សាំង មូលដ្ឋានប្រភេទ Sinopharm ឬSinovac ទាំងចំពោះអ្នកដែលបានចាក់វ៉ាក់សាំង មូលដ្ឋានប្រភេទ Astra Zeneca ឬJohnson & Johnson។
ដូច្នេះក្នុងការរៀបចំផែនការលទ្ធកម្ម វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ គណៈកម្មការចំពោះកិច្ច ទទួលបន្ទុកលទ្ធកម្មវ៉ាក់សាំងកូវីដ-១៩ ត្រូវបន្តយកមិត្តចិនជាបង្អែកផ្នែកយុទ្ធសាស្រ្ដ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ព្រះរាជាណាចក្រកម្ពុជា ហើយប្រភេពផ្សេងទៀត នៅបន្តជាប្រភពគាំទ្រ ដែលបម្រើឲ្យតម្រូវការចាំបាច់ នៃផែនការវ៉ាក់សាំងរបស់ព្រះរាជាណាចក្រកម្ពុជា ទាំងជាវ៉ាក់សាំងដូសជំរុញ ទាំងជាវ៉ាក់សាំងសម្រាប់ជុំទី២ ផ្អែកតាមលទ្ធភាពរបស់ព្រះរាណាចក្រកម្ពុជា ក្នុងការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ-១៩។
សូមជម្រាបថា ផ្អែកតាមការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្ដខាងលើ និងក្នុងគោលបំណងបង្កើតឲ្យបានឆាប់រហ័ស នូវ «ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» ដែលជាមូលដ្ឋានដ៏សំខាន់ សម្រាប់ការពារអាយុជីវិតប្រជាជនពីមេរោគកូវីដ-១៩ ពិសេសប្រភេទដែលតា (Delta) ឬប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ក៏ដូចជាដើម្បីត្រៀមលក្ខណៈ ឆ្ពោះទៅកាន់ផែនការនៃការបើកដំណើរការ ប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងវត្តមានជំងឺ កូវីដ-១៩ តាមគន្លងថ្មី, រាជរដ្ឋាភិបាលសម្រេច ប្រកាសដាក់ចេញនូវ «គោលនយោបាយចាក់វ៉ាក់សាំងកូវីដ- ១៩ ដូសជំរុញ» ដល់ប្រជាជនទូទៅចាប់ពីអាយុ១២ឆ្នាំឡើងទៅ ចាប់ពីខែសីហា ឆ្នាំ២០២១នេះ ដល់អំឡុងពាក់កណ្ដាលឆ្នាំ២០២២ អាស្រ័យលើលទ្ធភាពនៃការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ-១៩៕ (ដោយ)៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ