Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ប្រកាស​ឲ្យ​កុមារ​ចាប់ពី​អាយុ១២​ឆ្នាំ​ដល់ ១៧​ឆ្នាំទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ប្រុស​កាស​ឱ្យ​ប្រជាពលរដ្ឋ និង​អាណាព្យាបាល​នៅក្នុង​ក្រុង​ស្ទឹងត្រែង នាំ​កូនចៅ ចាប់ពី​អាយុ ១៣​ឆ្នាំ​ដល់ ១៧​ឆ្នាំ ទៅ​ចាក់​វ៉ាក់សាំង​បង្កើត​ជំងឺ​កូ​វីដ​19 ចាប់ពី​ថ្ងៃទី ២៥​សីហា​នេះ​ទៅ ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​មែន គង់​អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង​មានប្រសាសន៍ថា​៖ នេះ​ជា​យន្តការ​អនុវត្ត​វិធានការ (​បង្ការ​ប្រសើរ ជាង​ព្យាបាល​) និង​បង្កើន​ការការពារ​សុខភាព ដោយ​នាំគ្នា​អនុវត្ត​វិធានការ​សុខាភិបាល ក្នុង​ព្រឹ​ត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ នៅ​ខេត្តស្ទឹងត្រែង។

លោក​បាន​បន្ត​មានប្រសាសន៍​ទៀត​ថា មាតា​បិតា អាណាព្យាបាល​ទាំងអស់ សូម​នាំ​កូន​ដែល​មាន​អាយុ​១២​ឆ្នាំ​ដល់​១៧​ឆ្នាំ មក​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់គ្នា ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វីដ​១៩ កុំឱ្យ​មានការ​រីក​រាល​ដាល​។

លោក​បញ្ជាក់​ថា នេះ​ជា​គោល​ការ​ណ៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​រាជរដ្ឋាភិបាល​បាន​បង្ហាញ​ពី​ការ លើកកម្ពស់​ថែរក្សា​សុខភាព​ប្រជាពលរដ្ឋ​ឱ្យ​យើង ជៀស​ផុត​ពី​ជំងឺឆ្លង​កូ​វីដ​១៩​។

លោក​បន្ត​ថា កិច្ច​ដំណើរការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ អាជ្ញាធរ​បាន​ផ្សព្វផ្សាយ​និង​ជូន​ដំណឹង​គ្រប់​មូលដ្ឋាន​នៅក្នុង​ក្រុង ឱ្យ​នាំ​កូន​មក​ចាក់​វ៉ាក់សាំង ឲ្យ​បាន​គ្រប់គ្នា ដើម្បី​ធានា​ការ​បង្ការ ជំងឺឆ្លង​នេះ ឱ្យមាន​ប្រសិទ្ធភាព ទោះបី​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​យើង​កំពុងតែ​អនុវត្ត​នូវ​(​វិធាន​៣​ការពារ​-​និង​៣​កុំ​) បាន​ប្រសើរឡើង​ហើយក៏​ដោយ។

សូម​បញ្ជាក់​ថា កន្លងមក​ខេត្តស្ទឹងត្រែង​បើក​ប្រតិបត្តិ​ការ​ចាក់​វ៉ាក់សាំង​ទៅលើ​ប្រជាពលរដ្ឋ​ទូទៅ​បាន​ចំនួន​៦៣.០៧៩ នាក់​ស្មើ​និង​ជាង​៦៧ %​ហើយ គិត​មកដល់​ថ្ងៃទី​២៤​សីហា​នេះ​៕

ដោយ ៖ ងិន​លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥៩ នាទីutes មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម