សុខភាព
កត្តាដែលនាំឲ្យមានការកើនឡើងកម្ដៅ លើស្ដ្រីក្នុងអំឡុងពេលមានផ្ទៃពោះ
អាការៈខ្លួនក្នុងអំឡុងពេលមានផ្ទៃពោះ គឺជាការកើនឡើងកម្តៅខ្លួន លើស ឬស្មើ ៣៧.៨ អង្សាសេ។
១) មូលហេតុ៖
កត្តាដែលនាំឲ្យមានការកើនឡើងកម្ដៅក្នុងអំឡុងពេលមានផ្ទៃពោះ មានបីប្រភេទគឺ:
ក. មូលហេតុមិនសូវធ្ងន់ធ្ងរ៖
– រលាកត្រចៀក
– រលាកបំពង់ក
– រលាកទងសួត
– ផ្តាសាយធំ
ខ. មូលហេតុធ្ងន់ធ្ងរ៖
– ការរលាកតម្រងនោម
– ការរលាក ប្រដាប់បន្តពូជ
– ការរលាកស្រោមទឹកភ្លោះ
– ស្អូច, Toxoplasmose , cytomegalovirus , herpès , រលាកសួត ,ស្រឡទែន,រលាកថ្លើមប្រភេទ B ,C, របេង, listeriose , ជំងឺអេដស៍។
គ. មូលហេតុធ្ងន់ធ្ងរដែលតម្រូវឲ្យមានការវះកាត់បន្ទាន់មានដូចជាៈ
– រលាកខ្នែងពោះវៀន
– រលាកថង់ទឹកប្រមាត់
២) រោគសញ្ញា៖
អាការៈដែលអាចកើតមានឡើងគួបផ្សំជាមួយការកើនឡើងនៃកម្ដៅមាន
ក. សញ្ញានៃការពិបាកបត់ជើងតូចមានដូចជា
– ពិបាកនោម
– នោមមិនអស់
– នោមក្រហាយ
– ឈឺចង្កេះ
– នោមមានឈាម
ខ. សញ្ញាផ្នែកប្រដាប់រំលាយអាហារ
– រាករូស
– ក្អួតចង្អោរ
– ចុកពោះ
គ. សញ្ញាផ្លូវដង្ហើម
– ក្អក
– ហត់
– ពិបាកដកដង្ហើម
– ថប់ដើមទ្រូង
ឃ. សញ្ញានៃប្រដាប់បន្តពូជ
– ធ្លាក់សខ្លាំង មានក្លិនស្អុយ
– ការធ្លាក់ឈាម
– ការហូរខ្ទុះ
*បញ្ជាក់: ចំពោះការបង្ករោគដោយប៉ារ៉ាស៊ីត វីរុស ឬបាក់តេរីមួយចំនួនធំ គឺមិនបណ្តាលឲ្យមានសញ្ញាតម្អូញអ្វីទាំងអស់ ដូច្នេះទាមទារឲ្យស្ត្រីមានផ្ទៃពោះទាំងអស់ត្រូវមកពិនិត្យផ្ទៃពោះ និងធ្វើតេស្តឈាមរកមេរោគមួយចំនួន ឲ្យបានទៀងទាត់ និងទាន់ពេលវេលា។
៣) កត្តាប្រឈម
ហានិភ័យដែលអាចកើតមានឡើង បណ្តាលមកពីគ្រុនក្តៅក្នុងអំឡុងពេលមានផ្ទៃពោះមានដូចជាៈ
– អាចបណ្តាលអោយរលូតកូន
– កូនកើតមិនគ្រប់ខែ
– ទារកស្លាប់ក្នុងពោះ
– ជំងឺដែលអាចកើតមានលើទារកដែលបណ្តាលមកពីការឆ្លងរោគពីម្តាយទៅកូន។
៤) វិធីការពារ និងព្យាបាល៖
– ត្រូវនៅឲ្យឆ្ងាយពីសត្វឆ្មា ឬសត្វអាចបង្ករោគមួយចំនួនទៀត
– មិនត្រូវបរិភោគ សាច់ឆៅ ឬបន្លែឆៅ ដែលលាងសម្អាតមិនបានស្អាតល្អ
– មិនត្រូវបរិភោគ អាហារផ្អាប់ ឬអាហាររក្សាក្នុងទូរទឹកកករយៈពេលយូរ ព្រោះវាមានផ្ទុកនូវប៉ារ៉ាស៊ីតមួយចំនួន
– ត្រូវនៅឲ្យឆ្ងាយពីក្មេង ឬកុមារដែលកើតអុតស្វាយ ឬស្អូចព្រោះបណ្តាលឲ្យឆ្លងបាន
– ត្រូវមកពិនិត្យផ្ទៃពោះ និងពិនិត្យឈាមដើម្បីស្វែងរកមេរោគមួយចំនួន ដែលអាចបង្កហានិភ័យដល់ទារកក្នុងផ្ទៃ
ប្រសិនបើមានអាការៈក្តៅខ្លួន កម្ដៅលើស ឬស្មើ ៣៧.៨ អង្សាសេ ត្រូវមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតជាបន្ទាន់ ដើម្បីស្វែងរកមូលហេតុ និងទទួលបានការព្យាបាលឲ្យបានទាន់ពេលវេលា ជៀសវាងការបង្កគ្រោះថ្នាក់ដល់ម្តាយ និងទារកក្នុងផ្ទៃ។
“សុភមង្គលក្នុងគ្រួសារបានដោយសារ គ្មានការចម្លងមេរោគចំពោះម្តាយ និងកូន៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ហេតុអ្វីបានជាស្ដ្រី មានអត្រាកើតជំងឺរលាកតម្រងនោមខ្ពស់ជាងបុរស
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់