ព័ត៌មានអន្ដរជាតិ
ទាំងនេះជាហេតុផលពីក្រោយផ្ទុះឆ្លងកូវីដលឿននៅវៀតណាម
ស្ទើរតែ១៨ខែចាប់តាំងពីខែមករា ឆ្នាំ២០២០មក ប្រជាជនវៀតណាមភាគច្រើនរស់នៅក្នុងជីវិតធម្មតា។ ភាពរឹងមាំគួរឲ្យកត់សំគាល់គឺសេដ្ឋកិច្ចកើនឡើង២.៩%នៅឆ្នាំ២០២០។
ប៉ុន្តែចាប់ពីដើមខែឧសភា ឆ្នាំនេះមក វៀតណាមបានរាយការណ៍ពីករណីឆ្លងកូវីដ-១៩កើនយ៉ាងខ្លាំង។ នៅថ្ងៃទី១៩ ខែសីហា ប្រទេសនេះមានករណីឆ្លងថ្មី៨៨៨០នាក់ដែលភាគច្រើនឆ្លងថ្មីនៅទីក្រុងហូជីមិញ។
រហូតដល់ពេលនេះ សរុបករណីឆ្លងនៅប្រទេសវៀតណាមត្រូវបានបញ្ជាក់គឺ ៣០២១០១នាក់ ក្នុងនោះជាង៨៥%គឺឆ្លងតែនៅក្នុងកក្កដា។ នេះបើផ្អែកតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins។ ចំណែកករណីស្លាប់សរុប៦៧៧០នាក់ ក្នុងនោះប្រហែលជាពាក់កណ្តាលនៃការស្លាប់កើតឡើងកាលពីខែមុន។
វីរុសបំប្លែងខ្លួន Delta រាតត្បាតខ្លាំងនៅទីក្រុងហូជីមិញ និងតាមខេត្តភាគខាងត្បូង។ ករណីឆ្លងជាចង្កោមជាច្រើននៅតាមខេត្តដូចជានៅឧទ្យានឧស្សាហកម្ម មន្ទីរពេទ្យ តំបន់ប្រជាជនរស់នៅច្រើន និងទីតាំងធ្វើចត្តាឡីស័ក។
ករណីឆ្លងជាចង្កោម និងករណីឆ្លងផ្សេងៗទៀតនៅតែមិនដឹងប្រភពដែលជំរុញឲ្យការរាលឆ្លងកាន់តែអាក្រក់។ ថ្នាក់ជាតិ រដ្ឋាភិបាលបានចល័តបុគ្គលិកសុខាភិបាលប្រមាណ១៧០០០នាក់ដើម្បីជួយដល់ក្រុងហូជីមិញ។ ក្រុមវេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាលទាំងសកម្ម និងចូលនិវត្តន៍ ព្រមទាំងនិស្សិតពេទ្យថែមទៀតប្រឹងប្រែងជួយ។
បន្ថែមលើនេះ អាជ្ញាធរក្រុងហូជីមិញបានសម្រេចបង្កើតមន្ទីរពេទ្យទីវាលបន្ថែម៦កន្លែងទៀតដែលអាចដាក់គ្រែ១៧០០០សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។
ហេតុផលនៅពីក្រោយឆ្លងលឿន
ហេតុផលជាច្រើនដែលជំរុញឲ្យករណីឆ្លងកូវីដ-១៩រាលដាលយ៉ាងឆាប់រហ័សនៅវៀតណាម។
- ហេតុផលទី១គឺបណ្តាលមកពីវីរុសបំប្លែងខ្លួន Delta ដែលឆ្លងកាចសាហាវ និងរាតត្បាតខ្លាំង។ ផ្អែកលើក្រាហ្វិក ការកើនឡើងខ្ពស់នៅក្នុងខែកក្កដា ដែលករណីឆ្លងប្រចាំថ្ងៃលើស៩០០០នាក់។ ភាគច្រើនបំផុតនៃករណីឆ្លងគឺនៅទីក្រុងហូជីមិញ និងខេត្ត Binh Duong។ តួលេខ៩០០០នេះបានកើតទ្វេដងនៅខែសីហា។
- ហេតុផលទី២គឺការឆ្លើយតបរបស់អាជ្ញាធរក្រុងហូជីមិញយឹត។ ទោះជាដាក់ចេញបំរាមនៅតាមផ្នែកខ្លះនៃទីក្រុងកាលពីថ្ងៃទី៣១ ខែឧសភា ក៏អាជ្ញាធរមិនបានចាត់វិធានការអ្វីបន្ថែមឡើយនៅក្នុងពេលពេញមួយខែនៃខែមិថុនារហូតដល់ថ្ងៃទី២៤ ខែកក្កដា នៅពេលវិធានត្រូវបានរឹតបន្តឹង។
- ហេតុផលទី៣គឺកង្វះការអនុវត្តតឹងរឹងចំពោះវិធានការសុវត្ថិភាពកូវីដ-១៩។ ការពាក់ម៉ាស់ និងគម្លាតសង្គមមិនត្រូវបានអ្នកស្រុកជាច្រើនអនុវត្តឡើយ។
ជាមួយគ្នានេះ ការធ្វើតេស្ត និងការតាមដានកាន់តែពិបាកៗទៅនៅពេលចំនួននៃការឆ្លងជាចង្កោម និងករណីឆ្លងថ្មីកើនឡើងយ៉ាងឆាប់រហ័ស។ ពេលខ្លះ ការធ្វើតេស្តទ្រង់ទ្រាយធំមិនមានប្រសិទ្ធភាព ដោយសារចន្លោះពេលយូររវាងការធ្វើតេស្តអង់ទីគ័រ និងការធ្វើតេស្ត PCR។
ដំណើរការចាក់វ៉ាក់សាំងយឹត
កង្វះវ៉ាក់សាំង និងល្បឿនចាក់វ៉ាក់សាំងយឹតគឺជាបញ្ហា។ រដ្ឋាភិបាលវៀតណាមទើបតែបង្ហាញមូលនិធិចំនួន ១.១ពាន់លានដុល្លារសម្រាប់ទិញវ៉ាក់សាំងនៅក្នុងខែមិថុនា ដើម្បីធានាបាននូវវ៉ាក់សាំងគ្រប់គ្រាន់ដល់៧០%នៃប្រជាជនរបស់ខ្លួនគឺ៧០លាននាក់ ហើយគម្រោងត្រូវសម្រេចឲ្យបាននៅដើមឆ្នាំ២០២២។
ទោះបីជាយ៉ាងណា នៅពេលនេះ ការផ្គត់ផ្គង់វ៉ាក់សាំងពីប្រទេសជប៉ុន អង់គ្លេស អាមេរិក និងពីគម្រោង COVAX ទើបបានតែ១៥.៨លានដូសប៉ុណ្ណោះក្នុងចំណោមតម្រូវការ១៤០លានដូសដើម្បីឲ្យត្រូវនឹងគោលដៅ៧០%នៃប្រជាជន។ វ៉ាក់សាំងជាច្រើនទៀតនឹងទៅដល់ខែតុលា។
ចំណែកវ៉ាក់សាំងផលិតក្នុងស្រុក Nanocovax នៅមិនទាន់ទទួលបាននៅឡើយទេ ប៉ុន្តែតាមការរំពឹងទុកនៅក្នុងខែវិច្ឆិកា។ កង្វះវ៉ាក់សាំងនេះអាចបណ្តាលឲ្យគោលដៅចាក់វ៉ាក់សាំងរបស់វៀតណាមអាចអូសបន្លាយរហូតដល់ត្រីមាសទី២ ឆ្នាំ២០២២។
បន្ថែមលើនេះ វីរុសបំប្លែងខ្លួន Delta ប្រហែលជាត្រូវឲ្យមានអត្រាចាក់វ៉ាក់សាំងកាន់តែខ្ពស់ ពោលគឺឲ្យបានជាង៨០%នៃប្រជាជនទើបអាចទប់ទល់បាន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល