ព័ត៌មានអន្ដរជាតិ
អាមេរិក និងសម្ព័ន្ធមិត្តព្រមានពីការគំរាមកំហែងភេរវកម្មលើអ្នកប្រមូលផ្ដុំនៅព្រលានយន្តហោះក្រុងកាប៊ុល
សហរដ្ឋអាមេរិកបានព្រមានហ្វូងមនុស្សដែលព្យាយាមចូលទៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ឲ្យចាកចេញពីតំបន់នេះ ខណៈដែលអង់គ្លេស និងអូស្ត្រាលីបានលើកឡើងពី “ការគំរាមកំហែងខ្ពស់” នៃការវាយប្រហារភេរវកម្ម ។
ការព្រមានប្រហាក់ប្រហែលគ្នាពីទីក្រុងឡុងដ៍ ទីក្រុងកង់បេរ៉ា និងទីក្រុងវ៉ាស៊ីនតោនកាលពីល្ងាចថ្ងៃពុធទី ២៥ ខែសីហា បានជំរុញឲ្យមនុស្សដែលប្រមូលផ្តុំគ្នានៅក្នុងតំបន់នោះ ឲ្យចាកចេញ ឬផ្លាស់ទៅទីតាំងដែលមានសុវត្ថិភាព ។
អស់រយៈពេលជាច្រើនថ្ងៃមកហើយដែលជនជាតិអាហ្វហ្គានីស្ថាន និងជនបរទេសរាប់ពាន់នាក់ដែលមានការភ័យខ្លាច បានឡោមព័ទ្ធអាកាសយានដ្ឋានអន្តរជាតិក្រុងកាប៊ុល Hamid Karzai ដោយសង្ឃឹមថា នឹងគេចផុតពីការគ្រប់គ្រងរបស់តាលីបង់ ។
ទន្ទឹមនោះ ក្រសួងការបរទេសអាមេរិកបាននិយាយថា “អ្នកដែលនៅច្រក Abbey Gate ច្រក East Gate ឬច្រក Noth Gate ឥឡូវនេះគួរតែចាកចេញភ្លាមៗ”។
ចំណែកនាយកដ្ឋានកិច្ចការបរទេសអូស្រ្តាលីបាននិយាយថា “មានការគំរាមកំហែងដែលកំពុងបន្ត និងខ្ពស់បំផុតនៃការវាយប្រហារភេរវកម្ម ។ សូមកុំធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិក្រុងកាប៊ុល Hamid Karzai ។ ប្រសិនបើអ្នកស្ថិតនៅក្នុងតំបន់នៃព្រលានយន្តហោះ សូមផ្លាស់ទៅទីតាំងដែលមានសុវត្ថិភាព ហើយរង់ចាំការណែនាំបន្ថែម” ។
រីឯទីក្រុងឡុងដ៍បានចេញការព្រមានស្រដៀងគ្នានេះ ដោយបន្ថែមថា “ប្រសិនបើអ្នកចង់ចាកចេញពីអាហ្វហ្គានីស្ថាន ដោយសុវត្ថិភាពតាមមធ្យោបាយផ្សេងទៀត អ្នកគួរតែធ្វើដូច្នេះភ្លាម” ។
ស្របពេលជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដឹកជញ្ជូនជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ដោយយន្តហោះយោធាចេញពីអាកាសយានដ្ឋានជារៀងរាល់ថ្ងៃ ប៉ុន្តែវាបានក្លាយជាកិច្ចការកាន់តែពិបាក និងអស់សង្ឃឹម ។
បន្ថែមពីនេះ ជើងហោះហើរជម្លៀសខ្លះកំពុងធ្វើឡើងរួចទៅហើយ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ៣១ ខែសីហា ដោយបណ្ដាលឲ្យអ្នកដែលនៅសេសសល់កំពុងស្វែងរកការចាកចេញពីប្រទេស ។
ហ្វូងមនុស្សរួមទាំងគ្រួសារដែលអស់សង្ឃឹម បានព្យាយាមចូលទៅអាកាសយានដ្ឋានដែលព័ទ្ធទៅដោយក្រុមតាលីបង់ និងប៉ុស្តិ៍ត្រួតពិនិត្យយោធាលោកខាងលិច ខណៈមនុស្សយ៉ាងតិច ៨ នាក់បានស្លាប់ ដោយសារភាពវឹកវរនៅព្រលានយន្តហោះ ។
គួរបញ្ជាក់ថា ជនជាតិអាហ្វហ្គានីស្ថានជាច្រើនភ័យខ្លាចថា ពួកតាលីបង់នឹងបង្កើតឡើងវិញនូវអំពើឃោរឃៅរបស់ពួកគេ ដែលគ្រប់គ្រងដោយសាសនាឥស្លាមដែលបានបញ្ចប់នៅឆ្នាំ ២០០១ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ប្រធាន CIA ជួបប្រជុំយ៉ាងសម្ងាត់ជាមួយមេដឹកនាំ តាលីបង់ នៅទីក្រុងកាប៊ុល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន