Connect with us

ព័ត៌មានជាតិ

ទិញ​តា​ង៉ែ​ន​ជួយ​បង្កើន​ចំណូល​កសិករ ១​គីឡូ​តម្លៃ​ត្រឹមតែ ៨០០ រៀល​

បានផុស

នៅ

​កាលពីពេល​ថ្មីៗ​នេះ ដោយសារតែ​បញ្ហា​កូ​វីដ​១៩​និង​ការបិទ​ខ្ទប់​ច្រកចេញចូល​របស់​ប្រទេស​ថៃ តា​ង៉ែ​ន (​មៀន​ប៉ៃលិន​) របស់​កម្ពុជា​ត្រូវបាន​ជាប់គាំង​មិនអាច​នាំចេញ​ទៅកាន់​ទីផ្សា​រ​ក្រៅប្រទេស​បាន ធ្វើឱ្យ​ប្រជាកសិករ​ជា​ម្ចាស់​ចម្ការ​តាង៉ែន​ទទួលរង​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ​។

​ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​របស់​ប្រជាកសិករ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ជួយ​ទិញ​តា​ង៉ែ​ន​ពី​ប្រជាកសិករ​។ ឆ្លើយតប​នឹង​ការអំពាវនាវ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន និង​ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យ​កសិកម្ម​កម្ពុជា អង្គភាព​សារព័ត៌មាន​អាស៊ី ប៉ាស៊ីហ្វិក ថា​ម​ស៍ (Asia Pacific Times ហៅ​កាត់​ថា AP Times) ដែលជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន រួមជាមួយ​ក្រុមហ៊ុន​ស​ហ​គ្រាស​ចិន​នៅ​កម្ពុជា​បាន​មូលមតិ​គ្នា​បង្កើត​កម្មវិធី​ទិញ​និង​លក់​តា​ង៉ែ​ន​ជាពិសេស​មួយ ដោយ​ទិញ​ពី​កសិករ​ផ្ទាល់​តាម​តម្លៃ​ទីផ្សារ​ហើយ​លក់​ចេញ​វិញ​ក្នុងតម្លៃ​លក្ខណៈ​សប្បុរសធម៌ ធ្វើយ៉ាងណា​ឱ្យ​ប្រជាកសិករ​ដែលជា​អ្នកលក់​ទទួលបាន​ប្រាក់ចំណូល​សមរម្យ ហើយ​អ្នកទិញ​ទទួលបាន​តា​ង៉ែ​ន​ក្នុងតម្លៃ​ពិសេស​ដែល​ពុំ​ធ្លាប់មាន ដែល​កម្មវិធី​ពិសេស​នេះ​មាននៅ​ក្នុង​កម្មវិធី E-Get S​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

▲ ផ្លូវ​ឆ្ពោះទៅ​ចម្ការ​តា​ង៉ែ​ន​ខេត្ត​ប៉ៃលិន (​រូបភាព​៖ AP Times)

​ពេលនេះ តា​ង៉ែ​ន​ដែល​មានឱជារស​ផ្អែម​ឆ្ងាញ់​ទាំងនេះ​ត្រូវបាន​នាំចូល​មកដល់​រាជធានី​ភ្នំពេញ​ហើយ​! អ្វីដែល​កាន់តែ​ពិសេស​នោះ គឺ​ចាប់ពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១​នេះ​ទៅ រាល់​ការ​កុម្ម៉ង់​ទិញ​តា​ង៉ែ​ន​តាមរយៈ E-Get S គឺមាន​តម្លៃ​ត្រឹមតែ ៨០០ រៀល (០,២ ដុល្លារ​អាម៉េរិក​) ក្នុង ១ គីឡូក្រាម​តែប៉ុណ្ណោះ​។​

​តម្លៃ​ដ៏​ពិសេស​នេះ​គឺ​បានមក​ដោយសារ​កម្មវិធី​សប្បុរសធម៌​ដែល​បង្កើតឡើង​រួមគ្នា​ដោយ​អង្គភាព​សារព័ត៌មាន AP Times E-Get S និង ក្រុមហ៊ុន​ដឹកជញ្ជូន P2F​។​

▲ កសិករ​ប្រមូល​ផល​តា​ង៉ែ​ន (​រូបភាព​៖ AP Times)

AP Times» E-Get S និង ក្រុមហ៊ុន​ដឹកជញ្ជូន P2F បានរួម​សហការ​គ្នាប​ង្កើ​ត​ក្រុម​អ្នកទិញ​និង​រថយន្ត​ដឹកជញ្ជូន ហើយ​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ទីជនបទ​នៃ​ខេត្ត​ប៉ៃលិន​ដែលមាន​ចម្ងាយ​ជិត ៤០០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ដើម្បី​ទិញ​តា​ង៉ែ​ន​ពី​កសិករ​ដោយផ្ទាល់​តែម្តង​។​

▲ កសិករ​ប្រមូល​ផល​តា​ង៉ែ​ន (​រូបភាព​៖ AP Times)

​ដើម្បី​រក្សាបាន​នូវ​ភាព​ថ្មី​ស្រស់​របស់​តា​ង៉ែ​ន ក្រុមការងារ​បានធ្វើកា​រ ២៤ ម៉ោង​ដោយ​គ្មាន​ឈប់សម្រាក ក្រោយពេល​ទិញ​និង​ដឹក​តា​ង៉ែ​ន​មកដល់​ភ្នំពេញ ក៏​ចាប់ផ្តើម​ចម្រាញ់​យក​តា​ង៉ែ​ន​ដែល​ល្អៗ​ប្រកបដោយ​គុណភាព ហើយ​ធ្វើការ​វេច​ខ្ចប់​ដាក់លក់​តាម​កម្មវិធី E-Get S ភ្លាមៗ​តែម្តង​។​

▲ ក្រុមការងារ​រៀបចំ​ដឹក​តា​ង៉ែ​ន​មក​ភ្នំពេញ (​រូបភាព​៖ AP Times)

​ដោយសារ​តែមាន​សាច់​ច្រើន​និង​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ តា​ង៉ែ​ន​មានឈ្មោះ​ល្បីល្បាញ​និង​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​ទូទាំង​ពិភពលោក​។ ប៉ុន្តែ​ដោយសារតែ​សង្វាក់​ផលិតកម្ម​កសិកម្ម​កម្ពុ​ជា​មិនទាន់​ពេញលេញ​និង​ទីផ្សារ​មាន​កម្រិត តាំងពីដើម​មក​តា​ង៉ែ​ន​ភាគច្រើន​ គឺ​ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ថៃ ដោយមាន​តែមួយ​ផ្នែក​ប៉ុណ្ណោះ​ដែល​ត្រូវបាន​រក្សាទុក​លក់​នៅ​ទីផ្សារ​ក្នុងស្រុក ដូច្នេះ​សូម្បីតែ​អ្នករស់នៅ​ទីក្រុង​ភ្នំពេញ​ក៏​កម្រ​នឹង​បានទទួល​ទាន​តា​ង៉ែ​ន​ដែរ​។​

▲ រៀបចំ​វេច​ខ្ចប់​តា​ង៉ែ​ន​ដើម្បី​ដឹក​មក​ភ្នំពេញ (​រូបភាព​៖ AP Times)

​ម្ខាង​ជា​កសិករ​ពិបាក​រក​ទីផ្សារ​តា​ង៉ែ​ន ម្ខាង​ទៀត​ជា​អតិថិជន​ពិបាក​រក​ទិញ​តា​ង៉ែ​ន បន្ទាប់ពី AP Times E-Get S និង ក្រុមហ៊ុន​ដឹកជញ្ជូន P2F មើលឃើញ​ផល​លំបាក​របស់​ទីផ្សារ ក៏​នាំគ្នា​ផ្តួចផ្តើម​កម្មវិធី​សង្គ្រោះ​កសិករ​ភ្លាមៗ ហើយ​សង្ឃឹមថា​តាមរយៈ​កិច្ចសហប្រតិបត្តិការ​លើក​នេះ អាច​ស្វែងរក​វិថី​នៃ “​ប្រព័ន្ធ​ផ្សព្វផ្សាយ​+​វេទិកា​” មួយ ដើម្បី​បើក​ទំលាយ​ផ្នែក​លក់​និង​ផ្នែក​ទិញ​តាមរយៈ​បង្កើតជា​ទីផ្សារ ជួយ​សម្រួល​ដល់​កសិក​រ​និង​អតិថិជន​ទាំងឡាយ ចូលរួម​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​។​

​យើង​សង្កេតឃើញថា ជនជាតិ​ចិន​មានការ​ចាប់អារម្មណ៍​និង​ចូលចិត្ត​បរិភោគ​បន្លែ​ផ្លែឈើ​ដែលជា​កសិផល​របស់​ក​ម្ពុ​ជា​យ៉ាងខ្លាំង ប៉ុន្តែ​ដោយសារ​ខ្សែសង្វាក់​ផលិតកម្ម​និង​ទីផ្សារ​កសិកម្ម​កម្ពុជា​នៅមានកម្រិត ជាហេតុ​ធ្វើឱ្យ​ជនជាតិ​ចិន​ពិបាក​ក្នុងការ​ស្វែងរក​កសិផល​ខ្មែរ​ដែល​ប្រកបដោយ​គុណភាព​និង​តម្លៃ​សមរម្យ​។ ដូច្នេះ AP Times ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​និង​ក្រុមហ៊ុន​សហគ្រាស​ចិន​នៅ​កម្ពុជា​នឹង​ដើរតួនាទី​ជា​ស្ពាន​ត​ភ្ជាប់​កសិករ​និង​អតិថិជន ជាពិសេស​បើក​ទីផ្សារ​កសិផល​ខ្មែរ​សម្រាប់​ជនជាតិ​ចិន​នៅ​កម្ពុជា ដើម្បី​ចូលរួម​ជំរុញ​និង​អភិវឌ្ឍ​វិស័យ​កសិកម្ម​និង​លើកកម្ពស់​កម្រិតជីវភាព​កសិករ​កម្ពុជា​។​

▲​ផ្លែ​តា​ង៉ែ​ន​ត្រូវបាន​វេច​ខ្ចប់​ដាក់​ក្នុង​ថង់​ប្លា​ស្ទិ​ក​យ៉ាង​ត្រឹមត្រូវ (​រូបភាព​៖ AP Times)

AP Times មាន​អាសយដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា គឺជា​វេទិកា​នៃ​បណ្តុំ​ផ្សព្វផ្សាយ​ដែល​គ្របដណ្តប់​លើ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក រួមមាន​វេទិកា​ផ្សព្វផ្សាយ​តាមរយៈ APP ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ទំនើប​តាមរយៈ​បណ្តាញ​សង្គម និង ការបោះពុម្ពផ្សាយ​ជា​លក្ខណៈពិសេស ដោយ​ផ្តោត​សំខាន់​ទៅលើ​ការផ្សាយ​ព័ត៌មាន​បែប​ស៊ីជម្រៅ ម៉ឺងម៉ាត់ សត្យានុម័ត និង ការពិត​ជាក់ស្តែង​។ AP Times នឹង​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​កម្លាំង​ថ្មី​ដ៏​សំខាន់​មួយ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាសា​ចិន​នៅ​កម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១៤ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម១៨ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម