ព័ត៌មានជាតិ
ភ្លៀងធ្លាក់៣ថ្ងៃជាប់គ្នា ធ្វើឲ្យតំបន់មួយចំនួនក្នុងខេត្តកោះកុង ត្រូវជនលិច
ខេត្តកោះកុងដែលជាខេត្តនៅជាប់សមុទ្រ បានរងសម្ពាធព្យុះភ្លៀងយ៉ាងចាស់ដៃ៣ថ្ងៃចុងក្រោយនេះ ដែលបង្កផ្លូវថ្នល់ ផ្ទះសម្បែង និងយានយន្តជួបការខូចខាត មិនធ្លាប់កើតមានពីមុនមក។
បរិមាណទឹកភ្លៀងពីតិចទៅច្រើន ចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី២៦ ខែសីហានេះ គឺបានបង្កឱ្យក្រុងខេមរភូមិន្ទ និងបណ្តាស្រុកមួយចំនួននៅក្នុងខេត្តកោះកុង ជួបប្រទះផលប៉ះពាល់ដោយសារជនលិចយ៉ាងដំណំនូវផ្ទះសម្បែងរស់នៅ ផ្លូវថ្នល់ធ្វើដំណើរ ដីស្រែចំការ និងយានយន្តខូចខាត។
តាមរយៈហ្វេកប៊ុកផ្លូវការរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ថា ភ្លៀងធ្លាក់មួយមេយ៉ាងធំដែលមានកម្ពស់ទឹកភ្លៀង១៨៥មម កាលពីថ្ងៃទី២៤ ខែសីហា ថ្មីៗនះ បណ្តាលឱ្យមានទឹកលិចផ្លូវ និងហូរចូលផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួន និងនៅជុំវិញផ្សារដងទង់ក្នុងក្រុងខេមរភូមិន្ទ ព្រោះតែបរិមាណហូរទឹកចូលប្រព័ន្ធលូមិនទាន់។
ដូច្នេះលោកស្រី ក៏ជំរុញដល់រដ្ឋបាលក្រុង សង្កាត់ និងមន្ទីរពាក់ព័ន្ធ បង្កើនការខិតខំស្តារលូ ប្រឡាយ ដើម្បីរំដោះទឹកពេលភ្លៀងខ្លាំង។ ហើយសុំការចូលរួមពីប្រជាពលរដ្ឋ តាមរយៈចិត្តអំណត់ និងអនុគ្រោះដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ចំពោះបាតុភូតធម្មជាតិដែលបានកើតឡើងនេះ។ ជាពិសេស មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិនារដូវវស្សា។
លោកស្រី មិថុនា ភូថង ក៏ស្នើដល់អ្នកបើកបរយានយន្តតូចធំគ្រប់ប្រភេទ មេត្តាបើកបរដោយប្រុងប្រយ័ត្ត ជាពិសេសត្រូវបើកបរក្នុងល្បឿនយឺតៗ ដើម្បីកុំឱ្យទឹកដែលលិចផ្លូវសាចហូរ ហៀរចូលក្នុងផ្ទះប្រជាពលរដ្ឋ។
បញ្ហារងផលប៉ះពាល់ដោយសារតែការជន់លិចទឹកភ្លៀងនេះដែរ ត្រូវបានប្រជាពលរដ្ឋ លើកឡើងពីមូលហេតុជាច្រើនផ្សេងៗគ្នា ដោយខ្លះនិយាយថា ការទុកដាក់សំណល់សំរាមមិនពុំបានត្រឹមត្រូវបណ្តាលឱ្យហូរបិទមាត់ប្រឡាយលូ ប្រព័ន្ធលូបេតុងមួយចំនួនមិនទាន់ស្តារកែលម្អថ្មីគ្រាគោករាក់តាមតំបន់គោលដៅសំខាន់ៗមុខទឹកហូរកាត់ ប្រឡាយទឹកធម្មជាតិក្នុងក្រុងឬជាយក្រុងខេមរភូមិន្ទ រងការរំលោភចាក់ដីបំពានធ្វើជាកម្មសិទ្ធិឯកជន។
ដោយប្រជាពលរដ្ឋស្នើឱ្យប្រជាពលរដ្ឋ អាជ្ញាធរ និងមន្ទីរជំនាញ ត្រូវរៀបចំទុកដាក់សំរាមឱ្យមានរបៀបរៀបរយល្អ ស្វែងថវិកាមកជួសជុលប្រព័ន្ធលូដែលខូចខាតឡើងវិញ និងមានវិធានការចំពោះក្រុមជនខិលខូចដែលចាក់អាចម៍ដីរំលោភលើប្រឡាយទឹកធម្មជាតិ៕
អត្តបទ ៖ សិរីវឌ្ឍនៈ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង