Connect with us

ព័ត៌មានអន្ដរជាតិ

CDC ផ្ដល់គន្លឹះសុខភាព ជួយសិស្សឲ្យទទួលបានជោគជ័យក្នុងឆ្នាំសិក្សាថ្មី

បានផុស

នៅ

ដោយសារសាលារៀនមានគម្រោងនឹងវិលត្រឡប់មកនៅឆ្នាំនេះ។ នេះជារឿងមួយគួរពិចារណា ពីសុខុមាលភាពរបស់សិស្សនិងបុគ្គលិក ព្រមទាំងដោះស្រាយបញ្ហាទាក់ទង​នឹង​កូវីដ​​ សុខភាពផ្លូវចិត្ត​នៃ​រាងកាយ​ និងគ្រប់គ្រងស្ថានភាពសុខភាព​រ៉ាំរ៉ៃផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌល​ត្រួតពិនិត្យនិងបង្ការជំងឺ (CDC) បាន​ផ្តល់​នូវគន្លឹះសុខភាព​ ដែល​ធ្វើ​ឲ្យ​ឆ្នាំ​សិក្សា​ទទួល​បានជោគជ័យ​សម្រាប់សិស្ស​ គ្រូ​ និង​បុគ្គលិកសាលា។

១ សូមយកចិត្តទុកដាក់ចំពោះជំងឺកូវីដ និស្សិតទទួលបាន​អត្ថប្រយោជន៍​ពីការរៀនសូត្រផ្ទាល់​ និងការវិល​ត្រឡប់មក​រកការណែនាំ​ដោយសុវត្ថិភាពវិញ។ CDC មានការណែនាំ​ជាក់លា​ក់អំពីកូវីដ​ សម្រាប់​សាលារៀន​និង​មហាវិទ្យាល័យ ។

២ សុខភាពផ្លូវចិត្តមានសារៈសំខាន់ចំពោះដំណើរការសិក្សា ទិន្នន័យ​របស់ CDC បង្ហាញថាជំងឺ​រាតត្បាត​បានបង្កើត​ភាពតានតឹង​និងរបួសយ៉ាងធ្ងន់ធ្ងរ ដល់កុមារ ក្មេងជំទង់និងគ្រួសារ។ សាលារៀន​អាចជួយលើក​កម្ពស់​សុខុមាលភាព​របស់​សិស្ស ជាមួយយុទ្ធសាស្រ្តផ្អែកលើភស្តុតាង CDC ដូចជា ការបង្កើតបរិយាកាសសាលារៀន​ប្រកបដោយសុវត្ថិភាព​ និងការ​គាំទ្រ​និង​ណែនាំសិស្ស​ទៅ​រក​សេវាកម្ម​សុខភាព​ផ្លូវចិត្ត​ និង​រាងកាយ​សមរម្យ។

៣ ការ​ចាក់​វ៉ាក់សាំង​ជា​ប្រចាំ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ការទទួលថ្នាំបង្ការ​ដែលត្រូវការ​ អាចជួយការពារកុមារ​និងក្មេងជំទង់​នៅពេលពួកគេ​ធំឡើង។ ការធ្វើ​ឲ្យ​ប្រាកដថាកុមារទទួល​ថ្នាំបង្ការ​ គឺជារឿង​សំខាន់​បំផុត​មួយ​ដែល​ឪពុកម្ដាយ​អាច​ធ្វើ​បាន។

៤ ការលាងដៃបញ្ឈប់​មេរោគ ការលាងដៃជាមួយសាប៊ូ​គឺជាវិធីល្អបំផុតមួយ ​ដើម្បី​កម្ចាត់​មេរោគ​ ចៀសវាង​ការឈឺ​ថ្កាត់ និងការពារការរីករាលដាលនៃជំងឺ​​គ្រុន​ផ្តាសាយ​ និង​ជំងឺផ្សេងៗ​ទៅ​កាន់​អ្នកដទៃ។

៥ ញ៉ាំ​ឲ្យ​បាន​ល្អ​និង​គេងគ្រប់គ្រាន់ ត្រូវប្រាកដថាកុមារផឹកទឹក​ឲ្យ​បានច្រើន​ កំណត់​ភេសជ្ជៈមាន​ជាតិស្ករ និង​អនុវត្តការ​ហូប​អាហារ​ដែល​មានសុខភាពល្អនៅផ្ទះ និងសាលារៀន​ ដើម្បី​ជួយ​សម្រេច​បាន​និង​រក្សា​ទម្ងន់។ ជាពិសេស​ជួយដល់ការ​អភិវឌ្ឍខួរក្បាល និងការលូតលាស់​ប្រកបដោយ​សុខភាព​ល្អ។ ឲ្យកុមារ​ហាត់ប្រាណប្រចាំថ្ងៃ ៦០ នាទី ឬច្រើនជាងនេះ ​ព្រមទាំង​គេង​ឲ្យ​បាន​ត្រឹមត្រូវ​ជា​រៀង​រាល់យប់។ ក្មេង​ជំទង់ត្រូវការការគេងយ៉ាងតិច ៨ ម៉ោងក្នុងមួយយប់ ​ហើយ​និស្សិត​វ័យ​ក្មេង​ត្រូវការ​យ៉ាងហោចណាស់ ៩ ម៉ោង។

៦ កុំជក់បារី យុវជនប្រើប្រាស់ផលិតផលថ្នាំជក់ណាមួយ មិនមានសុវត្ថិភាពទេ។ បារីអេឡិចត្រូនិក​គឺជាផលិតផល​ថ្នាំជក់ដែលប្រើជាទូទៅ​បំផុតក្នុង​ចំណោមសិស្សមធ្យម​ និងវិទ្យាល័យ​អាមេរិក។ ផលិត​ផលថ្នាំជក់មានជាតិនីកូទីន​ដែលញៀនខ្លាំង ហើយអា​ចបង្កគ្រោះថ្នាក់ដល់​ខួរក្បាលវ័យ​ជំទង់ ​ដែល​កំពុង​លូតលាស់ ជាពិសេសតំបន់ខួរក្បាល ​ដែលទទួល​ខុសត្រូវចំពោះ​ការរៀនសូត្រ​ ការ​ចងចាំ​ និង​ការយកចិត្តទុកដាក់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្ងាត់ៗ ឡាវ ប្រកាសបើកសាលារៀននៅទូទាំងប្រទេសឡើងវិញនាខែក្រោយ

ចុចអាន៖នៅអាមេរិក ការគាំទ្រកូនឲ្យចាក់វ៉ាក់សាំង គឺជាអាវក្រោះសុវត្ថិភាព ការពារក្មេងៗ ពេលទៅសាលារៀន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម