វប្បធម៌ ជំនឿ
មនុស្សកើតឆ្នាំ ១៩៩៨ ក្នុងរាសីចក្រចិន ទុកថាជា «ខាលផែនដី»
មនុស្សកើតឆ្នាំ ១៩៩៨ ក្នុងរាសីចក្រចិន ទុកថាជា «ខាលផែនដី» ដែលខ្លា មានពណ៌សំណាង: បៃតង ខៀវ លឿងនិង មាស លេខសំណាង៣និង៩។
ហោរាសាស្ដ្រឆ្នាំ ២០២០ សម្រាប់ខ្លាផែនដីកើតនៅឆ្នាំ ១៩៩៨
ពិតណាស់ថា ពួកគេនឹងមានការជឿនលឿអាចធ្វើបានល្អក្នុងការសិក្សាព្រោះផ្តោតអារម្មណ៍។ សម្រាប់និស្សិតទើបបញ្ចប់ការសិក្សាថ្មី មិនពូកែសម្រេចចិត្តថានឹងធ្វើអ្វីទេ ដែលនាំឱ្យងាយរងផលប៉ះពាល់ពីអ្នកដទៃអាចចាញ់បោកគេ។ គួរបង្កើតមិត្តភក្តិដោយយកចិត្តទុកដាក់។
នៅឆ្នាំ ២០២០ ផ្កាយសំណាងខាងទ្រព្យសម្បត្តិរបស់ពួកគេមានស្ថេរភាព។ ប្រសិនបើពួកគេខិតខំនិងប្រុងប្រយ័ត្ន នៅពេលរកធ្វើការ ពួកគេអាចនឹងទទួលបានប្រាក់ខែច្រើន។ ពេញមួយឆ្នាំនេះគេស្មុគចិត្តមិនច្បាស់លាស់ទេ តែខ្លាផែនដីទំនងជាទទួលបានសំណាងដែលមិនបានរំពឹងទុក ទោះបីជាចំនួនមិនច្រើនក៏ដោយ។
ពួកគេនឹងចាប់អារម្មណ៍លើអ្វីៗជាច្រើន ដែលអាចធ្វើឱ្យពួកគេព្រងើយកន្តើយនឹងឪពុកម្តាយរបស់ពួកគេហើយធ្វើបាបដល់ទំនាក់ទំនង។ ពួកគេគួរតែពិភាក្សាប្រាប់ឪពុកម្តាយរបស់ពួកគេនូវអ្វីដែលពួកគេកំពុងគិត ។ នៅក្នុងទំនាក់ទំនងស្នេហា ពួកគេទំនងជាទាក់ទាញភេទផ្ទុយបានយ៉ាងប្រសើរក្នុងឆ្នាំនេះ ។
ឆ្នាំ ២០២១ ជោគជតារាសីសម្រាប់សត្វខ្លាផែនដីកើតនៅឆ្នាំ ១៩៩៨
សត្វខ្លាកើតនៅឆ្នាំ ១៩៩៨ អាចដាក់ទេពកោសល្យប្រើប្រាស់បានល្អនៅក្នុងការងារពេញមួយឆ្នាំ២០២១នឹងទទួលបានលទ្ធផលល្អដោយប្រើបញ្ញាឱ្យបានពេញលេញនិងខ្ជាប់ខ្ជួន របៀបជាមនុស្សធំ មិនឡូកលំជាមួយរឿងផ្ទាល់ខ្លួន។
និយាយជាទូទៅពួកគេមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុទេ ពីព្រោះទ្រព្យសម្បត្តិរបស់ខ្លាផែនដីឆ្នាំ២០២១ គឺមិនអាក្រក់ឡើយ ដោយផ្អែកលើការព្យាករណ៍សំណាងនៃឆ្នាំចិន។ ក្រៅពីបំពេញតម្រូវការប្រចាំថ្ងៃប្រាក់របស់ពួកគេនៅតែអាចមានសល់ទៀត។ សូម្បីតែទំនាក់ទំនងស្នេហារបស់ពួកគេក៏សឹងមិនចាំបាច់ព្រួយបារម្ភច្រើនពេកទេ។ ពួកគេនឹងមានឱកាសធំដើម្បីជួបមនុស្សដែលខ្លួនចូលចិត្តនិងមានទំនាក់ទំនងផ្អែមល្ហែម។ មនុស្សដែលមានដៃគូរួច ក៏គួរតែចេះអត់ឱនឱ្យគ្នាទៅវិញទៅមកដើម្បីឱ្យទំនាក់ទំនងកាន់តែយូរ។ ខាលផែនដីគួរព្យាយាមមានសកម្មភាពសង្គមបន្ថែមទៀតជាមួយសមាជិកគ្រួសារដើម្បីកែលម្អទំនាក់ទំនងដែលសោះកក្រោះកន្លងមក។
បុគ្គលិកលក្ខណៈពេញមួយជីវិតនៃខ្លាផែនដីកើតឆ្នាំ ១៩៩៨
មនុស្សកើតក្នុងឆ្នាំ ១៩៩៨ មានចិត្តល្អចេះជួយអ្នកដទៃ មានចិត្តសប្បុរស ដូច្នេះពួកគេជាមិត្តដែលអាចទុកចិត្តបាន។ ពួកគេឆ្លាតខ្លាំង មានទំនុកចិត្ត មានមហិច្ឆតានិងពោរពេញទៅដោយភាពជាសហគ្រិន។
ទោះយ៉ាងណាក៏ដោយភាគច្រើននៃពួកគេ គឺងាយខឹងហឹង្សានិងឆាប់បាត់។ បំណងប្រាថ្នារបស់ពួកគេគឺខ្ពស់ណាស់ដែលអាចត្រូវបានពិពណ៌នាថា ជាមនុស្សលោភលន់។
អាជីព
តាំងតែពីចាប់ផ្តើមអាជីពពេលណាខ្លាផែនដីតែងតែចង់ទទួលជោគជ័យក្នុងការងារតាមផ្លូវកាត់រហ័ស និងវ៉ាដាច់គេឯង។ ពួកគេតែងធ្វើឱ្យអស់ពីសមត្ថភាពនៅក្នុងវិស័យដែលខ្លួនចេះ ហើយតែងតែលះបង់ថាមពលរបស់ពួកគេ ១០០% ទៅឱ្យការងារនេះហើយដែលគេតែងក្លាយជាមនុស្សជោគជ័យឆាប់ជាងអ្នកផង។ ឱកាសដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់ពួកគេអាចនឹងស្ថិតនៅក្នុងវ័យកណ្តាលដែលតម្រូវឱ្យពួកគេចាប់យកវាដោយខ្លួនឯងនិងបង្ហាញអស់ពីសមត្ថភាពប្រាកដជាទទួលបានជោគជ័យកំពូល។
ទ្រព្យសម្បត្តិ
អ្នកកើតក្នុងឆ្នាំ ១៩៩៨ មានសមត្ថភាពខ្លាំងក្នុងការរកលុយហើយពួកគេក៏ពូកែសន្សំលុយផងដែរ។ ដូច្នេះពួកគេអាចរកលុយបានតាំងពីនៅវ័យក្មេង។ កុំលោភលន់ហើយកុំយកលុយមកដាក់មុខធ្ងន់ធ្ងរពេកព្រោះខាលផែនដីជាច្រើនបានបំផ្លាញក្រេឌីតខ្លួនឯងដោយការដណ្តើមហួសហេតុ។ ធ្វើសកម្មភាពសប្បុរសធម៌ខ្លះនៅពេលមានថវិកាគ្រប់គ្រាន់ ដែលអាចជួយបង្កើនសំណាងអនាគតរបស់ពួកគេ។
ស្នេហានិងទំនាក់ទំនង
ខ្លាផែនដី ច្រើនកើតមកមានរូបរាងស្រស់ស្អាតដោយសារទឹកមុខ ដំណើរឬកពារមានទំនុកចិត្ត ដូច្នេះពួកគេអាចមានប្រជាប្រិយភាពក្នុងចំណោមភេទផ្ទុយតាំងតែពីនៅក្នុងយុវវ័យ។ ឆ្នាំនេះ មិនគួររៀបការជាមួយមនុស្ស ម្សាញ់ ឬរកានិងកុរទេ។ គួរតែជាមួយឆ្លូវ វក ឬថោះ៕
គ្រូ ឯម
ចុចអាន៖ រោងឆ្នាំ១៩៧៦ «នាគភ្លើង»ឆ្នាំ២០២១គ្រាន់ឡើងវិញបន្តិចហើយ
ចុចអាន៖ អ្នកកើតឆ្នាំ ១៩៧៤ ជនជាតិចិន ហៅថាខ្លាឈើ មានរាសីចក្រឆ្នាំ២០២១ កាន់តែល្អឡើង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?