ចរាចរណ៍
រថយន្តFord RAPTOR បុករថយន្តកូរ៉េចតស្ងៀមបណ្ដាលឲ្យអ្នកបើកបររងរបួស
បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Ford RAPTOR ក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលចង្កូតទៅបុករថយន្តកូរ៉េចំណុះ៤ តោនកន្លះ ដែលចតស្ងៀមលើចិញ្ចើមផ្លូវពីក្រោយទំហឹងបណ្តាលឲ្យអ្នកបើកបររងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០ នាទីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកូរ៉េចំណុះ៤ តោនកន្លះមួយគ្រឿង ពណ៌ ស ពាក់ស្លាកលេខស៊េរីចាស់ ហ-0192-ភ ចតស្ងៀមនៅតាមចិញ្ចើមផ្លូវក្នុងទិសដៅលិចកើត លុះមកដល់វេលាកើតហេតុខាងលើក៏មានរថយន្តស៊េរីទំនើបម៉ាកFord RAPTOR គ្រឿងពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជា-S-B-9899 បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកទ្រុងរថយន្តកូរ៉េពីក្រោយខាងឆ្វេងពេញកំហឹងបណ្ដាលឲ្យរថយន្ដកូរ៉េរងការខូចខាតបន្តិចបន្តួច ចំណែករថយន្តFord រងការខូចខាតយ៉ាងដំណំ និងធ្វើឲ្យម្ចាស់រងរបួសផងដែរ។ ភ្លាមនោះគេឃើញរថយន្តសង្គ្រោះបន្ទាន់បានមកដឹកម្ចាស់រថយន្ត Fordទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
អត្ថបទ ៖ សុខា
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក