Connect with us

ព័ត៌មានជាតិ

កូវីដដែល​តា ​ឆ្លង​ដល់​ ២៣ ខេត្ត​ក្រុង មាន​​ខេត្ត​ចំនួន​ពីរ មិន​ទាន់​មានមួយ​ករណី

បានផុស

នៅ

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​​កូវីដ​បំប្លែង​ខ្លួន​ដែលតា បាន​ឆ្លង​រីករាល​ដាល​ដល់ ២៣ ខេត្ត​ក្រុង តួលេខ​សរុប​​កើន​ដល់ ១៥៣៤ នាក់​។

គិត​មក​ដល់​ថ្ងៃ ២៦ សីហា​ឆ្នាំ​២០២១ ​មាន​ខេត្ត​ចំនួន​ពីរនៅ​មិន​ទាន់​រកឃើញ​កូវីដ​បំប្លែង​ខ្លួន​មាន​​ប្រភព​មកពី​ឥណ្ឌា​​​គឺ​ខេត្ត​កែប និង​ខេត្ត​ក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផលធ្វើការ​វិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និង វិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ រហូតមកដល់ថ្ងៃទី២៦ ខែសីហានេះ វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ B 1.672 (Delta) បាន​រកឃើញ​ទាំងលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រលប់ពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែ ភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និង សិស្ស សរុបទាំងអស់ចំនួន ១៥៣៤ នាក់ (ស្រ្តី ៧៦៤នាក់) ហើយបានប៉ះពាល់ដល់​២៣រាជធានី-ខេត្ត លើកលែងតែ២ខេត្តប៉ុណ្ណោះ គឺ ខេត្តកែប និងខេត្តក្រចេះ នៅមិនទាន់រកឃើញករណ៏ដែលតានៅឡើយ។

ខេត្ត​ក្រុង​ចំនួន​ ៧ កំពុង​រងគ្រោះ​ធ្ងន់ជាង​គេ​មាន​ រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្ដាល បន្ទាយមានជ័យ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅ​តែ​បន្តក្រើនរំលឹកដល់សាធារណជន ប្រជាពលរដ្ឋឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅ ដើម្បី​ប្រយុទ្ធកូវីដ-១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក ប្រភេទថ្មីផ្សេងទៀត៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សន្តិសុខសង្គម៩ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១១ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម