Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ យកថ្នាំសម្លាប់ប៉ារ៉ាស៊ីតក្នុងខ្លួនសត្វ ទៅព្យាបាលអ្នកជំងឺកូវីដ-១៩

បានផុស

នៅ

ក្រោយដាក់ឲ្យប្រើប្រាស់នូវថ្នាំ Favi Piravi ថៃក៏បានយកថ្នាំសម្លាប់ប៉ារ៉ាស៊ីតក្នុងខ្លួនសត្វ Ivemectin មកជួយព្យាបាលជំងឺកូវីដ-១៩ ហើយនិយាយថា វាមានសុវត្ថិភាពនិងប្រសិទ្ធភាព តែត្រូវស្របតាមវេជ្ជបញ្ជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Teerawat Hemajutha ប្រធាន​វិទ្យាសាស្ត្រ​សុខាភិបាល​មជ្ឈមណ្ឌល​ជំងឺ​ឆ្លង​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​មន្ទីរពេទ្យ ជូឡា ឡុងកន បាន​ផ្ដល់​ព័ត៌មាន​អំពី​ការ​ប្រើប្រាស់​ថ្នាំ ivermectin ដែល​បាន​រក​ឃើញ​ថា ​ វា​ជួយ​បន្ថយ​រោគសញ្ញា​របស់​អ្នក​ជំងឺ​កូវីដ បាន​យ៉ាង​ល្អប្រសើរ ។

ivermectin ត្រូវ​បាន​ប្រើប្រាស់​ព្យាបាល​អ្នក​ឈឺដោយ​កូវីដ​ និងដើម្បី​កាត់​បន្ថយអត្រា​មរណភាព​របស់​អ្នក​ឆ្លង​ ជា​ពិសេស​ជួយ​មនុស្សដែលមានរោគសញ្ញា​ឲ្យ​ឆាប់​ជាសះស្បើយ។ ថ្នាំនេះ​ក៏​ងាយស្រួល​រក​ដែរ​ ប៉ុន្តែ​គ្រប់គ្នា​នៅ​តែ​ត្រូវ​ប្រយ័ត្ន​និង​ទិញ​តាម​ការណែនាំ​របស់​វេជ្ជបណ្ឌិត​ប៉ុណ្ណោះ។

ដោយឡែកវេជ្ជបណ្ឌិត Chatchai Sribundit មកពី​មន្ទីរពេទ្យ Siriraj បាន​លើកឡើងថា ​មាន​ការ​សិក្សា​ជា​ច្រើន​អំពី ivermectin ដែល​បានរកឃើញថា វាមាន​ឥទ្ធិពល​វិជ្ជមាន​លើ​ការ​ការពារការ​ឆ្លង​មេរោគ ​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​សួត​និង​កាត់​បន្ថយ​អត្រា​ស្លាប់ ​ដែល​នៅ​តែ​មាន​ប្រយោជន៍​សម្រាប់​ការ​ការពារ​និង​ព្យាបាល ។

លើសពី​នេះ​ការ​ស្រាវជ្រាវ​ចំនួន ៣ បាន​បង្ហាញ ៨៦ភាគរយ នៃ​ប្រសិទ្ធភាព​ការពារ​ការ​ឆ្លង​មេរោគ និង ២៧ ទៀត​បាន​រក​ឃើញ​ថា ៧២ភាគរយ នៃ​​ការ​ធូរស្រាល​រោគ​សញ្ញា​ត្រូវ​បាន​ព្យាបាល​ចំពោះ​អ្នក​ជំងឺ​ដែល​ឆ្លង ​និង​ឯកសារ ២៥ ផ្សេង​ទៀត​បាន​គេ​រក​ឃើញ​​ថា ​កាត់បន្ថយ​មរណភាព ៥៨ ភាគរយ ។

ថ្នាំ ivermectin ​ត្រូវបានប្រើប្រាស់ដោយមនុស្សជាងមួយម៉ឺននាក់ នៅក្នុងប្រទេសជាច្រើន ​រួមមាន អាមេរិក ជប៉ុន អាល្លឺម៉ង់ អាហ្វ្រិក ឥណ្ឌូនេស៊ី និងឥណ្ឌា ដោយ​ប្រៀបធៀប​ប្រសិទ្ធភាព​របស់​វា ជាមួយនឹង​ការ​ព្យាបាល​តាម​ស្តង់ដារ។

ទោះយ៉ាងណា ថៃ ក៏​មិនបានហាមឃាត់ថ្នាំ Ivermectin ក្រោមការណែនាំអំពីការព្យាបាល​របស់ខ្លួនលើអ្នកជំងឺកូវីដទេ ប៉ុន្តែបានកត់សម្គាល់ថា ថ្នាំនេះគួរតែត្រូវប្រើ តាមការណែនាំ​របស់​វេជ្ជបណ្ឌិត ។

ទន្ទឹម​នោះ អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនមិនទាន់អនុម័តឲ្យប្រើថ្នាំ Ivermectin ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដនោះទេ ដោយនិយាយថា ភស្តុតាង​បច្ចុប្បន្ន​ស្ដីពី​ការ​ប្រើប្រាស់​ថ្នាំ Ivermectin គឺ​មិនសមហេតុផលឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖ថៃ សិក្សាយកថ្នាំសម្លាប់ប៉ារ៉ាស៊ីតក្នុងខ្លួនសត្វ ទៅព្យាបាលអ្នកជំងឺ កូវីដ

ចុចអាន៖ក្រោយចាក់វ៉ាក់សាំងមួយដូស Johnson & Johnson បានគម្លាត ៦ ខែ ការការពារប្រឆាំងវីរុសនឹងកាន់តែរឹងមាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៨ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៨ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម