Connect with us

ព័ត៌មានជាតិ

ប្រាសាក់ ថ្លែងអំណរគុណអតិថិជន ខណៈមានសមតុល្យប្រាក់បញ្ញើសន្សំ ២ ប៊ីលានដុល្លារ

បានផុស

នៅ

ភ្នំពេញ ថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2020 ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជនពីធនាគារជាតិនៃកម្ពុជា និងជាគ្រឹះស្ថានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាផងដែរនោះ បានសម្រេច​ លទ្ធផលថ្មីមួយទៀត គឺសមតុល្យ​ប្រាក់បញ្ញើ​សន្សំសរុបមានចំនួន ២ ប៊ីលានដុល្លារ និងមានគណនីអតិថិជនចំនួន ៨០០,០០០ គណនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជាសមិទ្ធផលថ្មីបន្ថែមពីលើលទ្ធផលដ៏ល្អប្រសើរ​របស់​ប្រាសាក់រួមមាន ទ្រព្យសកម្មសរុប ៣.៣៩ ប៊ីលានដុល្លារ សម្ពៀតឥណទានច្រើនជាង ២.៩៦ ប៊ីលានដុល្លារ អតិថិជនឥណទាន ៤៤០,០០០ នាក់ និងមានបុគ្គលិកច្រើនជាង ៩,០០០​ កំពុងបម្រើការងារ នេះបើយោងតាមស្ថិតិគិតត្រឹមខែតុលា ឆ្នាំ ២០២០ ។

អាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនខាងលើនេះ អនុញ្ញាតឱ្យ ប្រាសាក់ផ្តល់សេវាប្រាក់បញ្ញើសន្សំជូនអតិថិជន និងសាធារណជន​ចាប់តាំងពីឆ្នាំ ២០១១ ។ សមតុល្យ​ប្រាក់បញ្ញើ​សន្សំ​បានកើនឡើង​យ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែទំនុកចិត្ត​របស់អតិថិជន និងការប្ដេជ្ញាចិត្ត​របស់ប្រាសាក់​ក្នុងការផ្ដល់ជូន​សេវាបម្រើ​ដ៏ល្អជូនអតិថិជន​។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិ​របស់ប្រាសាក់ បានមានប្រសាសន៍ថា «​ប្រាក់បញ្ញើសន្សំ​ដែលកៀរគរបានដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់បញ្ញើ​បានដើរតួនាទី​យ៉ាងសំខាន់ មិនត្រឹមតែជាប្រភពទុនដល់គ្រឹះស្ថាន​ក្នុងការផ្ដល់ជាប្រាក់កម្ចី​ដល់អតិថិជន​នៅតាម​ទីជនបទនិងទីប្រជុំជន​នោះទេ​ ថែមទាំងជាឧបករណ៍សម្រាប់ជំរុញទម្លាប់នៃការសន្សំ និងការប្រើប្រាស់​សេវាធនាគារសម្រាប់ប្រជាពលរដ្ឋផងដែរ។ ប្រាក់បញ្ញើសន្សំ ក៏បានរួមចំណែកធ្វើឱ្យ​សេដ្ឋកិច្ចជាតិយើងមានភាពរឹងមាំ និងស្ថិរភាពផងដែរ»។

លោក សូនី បន្តទៀតថា «លទ្ធផលដ៏អស្ចារ្យនេះកើតឡើងពីការគាំទ្រ​យ៉ាងខ្លាំងក្លារបស់អតិថិជនទាំងអស់ ការផ្ដល់ជូនផលចំណេញខ្ពស់ជូនអតិថិជន ការបម្រើសេវាដ៏ល្អប្រសើរ និងការផ្ដល់មធ្យោបាយ​ដ៏ងាយស្រួល​ក្នុងការទទួល​បានសេវាធនាគារផ្សេងៗតាមរយៈ​ការប្រើប្រាស់ប្រព័ន្ធធនាគារស្នូល​ដ៏ទំនើប សេវាម៉ាស៊ីនដកប្រាក់ (អេធីអឹម) ម៉ាស៊ីនដាក់ប្រាក់ Mobile Banking ឬ Internet Banking ម៉ាស៊ីនឆូតកាត ទូទាត់តាម QR កូដ នៅតាមបណ្ដាហាងទំនិញនានា ទូទាត់វិក្កយបត្រទឹកភ្លើង និងសេវាផ្ទេរប្រាក់ឆ្លងធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា។»

លោក សូនី បន្ថែមទៀតថា «តាងនាម​ឱ្យ​ថ្នាក់គ្រប់គ្រង​ប្រាសាក់ យើងខ្ញុំសូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ស្មោះ​អស់​ពីដួង​ចិត្តចំពោះអតិថិជន និងភាគីពាក់ព័ន្ធទាំងអស់​ រួមមាន និយ័តករ​ ចំពោះ​ឱវាទ និងអនុសាសន៍ ចាប់តាំងពីប្រាសាក់ចាប់កំណើតដំបូង រហូតដល់ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ​ និងទទួលបានទំនុកចិត្តខ្ពស់​ដូចសព្វថ្ងៃនេះ។ នេះគឺជាការលើកទឹកចិត្តបន្ថែម​សម្រាប់យើងខ្ញុំ​ក្នុងការបន្ត​ការ​ប្ដេជ្ញាចិត្តផ្ដល់ជូនសេវាបម្រើអតិថិជន​ដ៏ល្អឯក និងផ្តល់ជូននូវបទពិសោធន៍ក្នុងការប្រើសេវាធនាគារតាមគ្រឹះស្ថានស្របច្បាប់»។

ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ប្រាសាក់ ផ្ដល់ជូនសេវាប្រាក់បញ្ញើនិងសន្សំ​គ្រប់ប្រភេទ ច្រើនជម្រើសនិងរយៈពេលដូចជា គណនីសន្សំ គណនីចម្រើនគ្មានកាលកំណត់ គណនីសន្សំតាមផែនការ គណនីចម្រើនតាមលំដាប់ គណនីបញ្ញើមានកាលកំណត់ គណនីកូនចម្រើន និងគណនីសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ។ សូមចូលទៅកាន់ https://bit.ly/3laigo6 ឬ អញ្ជើញមកសាខាប្រាសាក់ដាក់ប្រាក់ណាមួយ​ដែលនៅជិតលោកអ្នកបំផុត ដើម្បីបើកគណនី ដោយទទួលបានអត្ថប្រយោជន៍​លើសពី​អត្រា​ការប្រាក់ខ្ពស់៕

អត្ថបទ ផ្សាយពានិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៤ នាទីutes មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ២៦ នាទីutes មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ២៩ នាទីutes មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ៣៨ នាទីutes មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

កីឡា៤២ នាទីutes មុន

ក្មេងប្រុសម្នាក់ត្រូវបានចាប់ខ្លួនក្រោយសង្ស័យផ្ញើសារគំរាមភរិយា Havertz

Sokha Hotels

ព័ត៌មានពេញនិយម