Connect with us

ព័ត៌មានជាតិ

តែ​ពីរ​ថ្ងៃ ទីក្រុង​ភ្នំពេញ​​រកឃើញ​អ្នក​ឆ្លង​ដែល​តា ៧៥ ករណី សរុប​កើន​ដល់ ៤៥០ នាក់

បានផុស

នៅ

រាជធានី​ភ្នំពេញជា​តំបន់​ហានិភ័យ​ខ្ពស់ ខណៈ​ការ​រក​ឃើញ​ករណី​​ឆ្លង​កូវីដ​ដែល​តា​​ប្រភព​មកពី​ឥណ្ឌា​បាន​ឡើង​ដល់ ៤៥០ នាក់។

របាយការណ៍​របស់​ក្រសួង​សុខាភិបាល គិត​ត្រឹម​​ពីរ​ថ្ងៃ​ពី​ថ្ងៃ ២៥ ដល់ ២៦ សីហា ទីក្រុង​ដែល​មាន​ប្រជាជន​ជាង ៣ លាន​នាក់​រស់នៅ រកឃើញ​អ្នក​ឆ្លង​ថ្មី​ ៧៥ ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីរុសដែលតា ដែល​ប្រភព​មកពី​ប្រទេស​ឥណ្ឌា កំពុងបន្តរាត្បាតវាយលុកចូលក្នុងសហគមន៍ ហើយ​រាជធានីភ្នំពេញ​ មាន​ករណី​ឆ្លង​ធ្ងន់ធ្ងរ​ជាង​គេ។ ខេត្ត​ក្រុង​ជាប់​ព្រំដែន​ថៃ ក៏​កំពុង​ប្រឈម​ការ​រាលដាល​កូវីដ​ដែល​តា​ចូលសហគមន៍ ​តាម​រយៈលំហូរ​ពលករ​ដែលវិល​ត្រឡប់​មកពី​ថៃ​។ បន្ទាយមានជ័យ​បាន​រកឃើញ​​អ្នក​ឆ្លង​ដែល​តា​ចំនួន​ ២៨៦ ករណី ខេត្តឧត្តរមានជ័យ ២០៧ ករណី និងខេត្តសៀមរាប ១៧៨ ករណី។​

រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅ​តែ​បន្តក្រើនរំលឹកដល់សាធារណជន ប្រជាពលរដ្ឋឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅ ដើម្បី​ប្រយុទ្ធកូវីដ-១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក ប្រភេទថ្មីផ្សេងទៀត៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម