វប្បធម៌ ជំនឿ
រោងឆ្នាំ១៩៧៦ «នាគភ្លើង»ឆ្នាំ២០២១គ្រាន់ឡើងវិញបន្តិចហើយ
តើនាគភ្លើងកើតក្នុងឆ្នាំ ១៩៧៦ មានជតារាសីបែបណាក្នុងឆ្នាំ២០២១?
រោងដែលមានកំណើតចាប់ពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ១៩៧៦ ដល់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ១៩៧៧ មិនថាប្រុសឬស្រីជាធាតុនាគភ្លើងក្នុងក្បួនហោរាចិន ដោយមានលេខសំណាង: ៦, ៨ និងពណ៌សំណាងពណ៌មាស ។

ហោរាសាស្ដ្រឆ្នាំ ២០២០ សំរាប់នាគអគ្គីកើតនៅឆ្នាំ ១៩៧៦
ឆ្នាំ ២០២០ បញ្ហាធំដុំនឹងមកលលេងជីវិតមនុស្សនាគអគ្គី ទាំងពីរយ៉ាងគឺ ការងារនិងគ្រួសារ ដូចជាការបាត់បង់លុយព្រោះថាផ្កាយអាជីពមនុស្សឆ្នាំនាគ១៩៧៦ ត្រូវអាប់អួរច្រើនតែនាំពួកគេឱ្យធ្វើការជាមួយមនុស្សទុច្ចរិតដែលអាចបង្កគ្រោះថ្នាក់ដល់អាជីពយ៉ាងធ្ងន់។ ពួកគេអាចនឹងត្រូវដកហូតសម្បត្តិឬដកបណ្តេញចេញ។ ដូច្នេះមនុស្សនាគអគ្គី ត្រូវការការប្រុងប្រយ័ត្នចំពោះមនុស្សជុំវិញខ្លួនហើយអ្វីដែលសំខាន់ជាងនេះទៀតនោះគឺត្រូវប្រយ័ត្ននឹងមនុស្សអាក្រក់សម្តីល្អ។
គូស្នេហ៍របស់ពួកគេហាក់ដូចជាឈ្លោះប្រកែកគ្នាច្រើនដោយសារគេបានប្រជាប្រិយភាពក្នុងចំណោមភេទផ្ទុយ។ បើជាភេទស្រីត្រូវរក្សាចិត្តស្ងប់ក្នុងទំនាក់ទំនងស្នេហា បើមិនដូច្នេះទេងាយនឹងឈឺចាប់ដោយការមាក់ងាយ បន្លំកេងណាស់។
ឆ្នាំ ២០២១ ជោគជតារាសីសំរាប់នាគអគ្គីកើតនៅឆ្នាំ ១៩៧៦

នៅឆ្នាំ ២០២១ នាគអគ្គី ពិតជាមានអារម្មណ៍ថា ជីវិតនិងការងារធ្ងន់ឡើងៗ ហើយប្រសិទ្ធភាពការងាររបស់ពួកគេត្រូវបានកាត់បន្ថយ។ ទោះជាយ៉ាងណាក៏ដោយការខិតខំប្រឹងប្រែង និង រក្សាអាកប្បកិរិយាសុទិដ្ឋិនិយមអាចជួយឱ្យទទួលបានការងារ និងកិត្តិយសរបស់ពួកគេត្រឡប់មកវិញ។
ប្រាក់ចំណូលរបស់អ្នកជំនួញឆ្នាំនាគ១៩៧៦អាចនឹងល្អនៅឆ្នាំនេះ ដោយផ្អែកលើការព្យាករណ៍សំណាងរបស់នាគនៅឆ្នាំ ២០២១ ពីព្រោះពួកគេនឹងប្រឈមនឹងបរិយាកាសធុរកិច្ចមិនសូវប្រកួតប្រជែងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយការចំណាយនៅតែកើនឡើងរហូតមិនអាចសន្សំបាននៅឡើយ ការដោះបំណុលអាចមានជានិច្ចពេញមួយឆ្នាំ។ ការចំណាយលើការអប់រំប្រាក់កម្ចីទិញផ្ទះប្រាក់កម្ចីរថយន្តនិងការចំណាយផ្សេងទៀតនឹងរំខានទោះបីជា គេនឹងមិនធ្លាក់ចូលក្នុងស្ថានភាពតានតឹងសេដ្ឋកិច្ចក៏ត្រូវការ ការគ្រប់គ្រងការវិនិយោគនិងហិរញ្ញវត្ថុនឹងនរជាងមុន។
ដោយសារតែការងារមមាញឹកពួកគេបានយកចិត្តទុកដាក់លើគ្រួសារតិចតួចពេកណាស់ក្នុងឆ្នាំនេះ។ លើសពីនេះទៀត ពួកគេមិនដឹងពីរបៀបបញ្ចេញមតិ កិច្ចពិភាក្សាដែលនឹងបណ្តាលឱ្យមានការមិនពេញចិត្តពីដៃគូរបស់ពួកគេ។ ត្រូវតែផ្តល់ការពន្យល់វិជ្ជមានកុំឱ្យជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ភាពសុខដុមរមនាក្នុងគ្រួសារហើយថែមទាំងបង្កការលែងលះទៀតផងពេលដែលផ្កាយសំណាងនៃសេចក្តីស្នេហា គឺនៅអន់ថយនៅឆ្នាំ ២០២១ ។
បុគ្គលិកលក្ខណៈពេញមួយជីវិតនៃនាគអគ្គីឆ្នាំ ១៩៧៦
មនុស្សដែលកើតក្នុងឆ្នាំ ១៩៧៦ ឆ្នាំនៃនាគអគ្គី គឺឆ្លាតវាំ ស្មោះត្រង់និងអត់ធ្មត់។ ពួកគេសុភាពរាបសា មានភាពឧស្សាហ៍ព្យាយាមក្នុងការងារ តែងហែលឆ្លងឯករាជ្យនៅក្នុងជីវិតតាំងពីជំទង់មក ហើយពួកគេមានភាពរីករាយនិងការប្តេជ្ញាចិត្តក្នុងការធ្វើអ្វីៗបានល្អ។ ពួកគេមានសមត្ថភាពការងារនិងការគ្រប់គ្រងឆ្នើមព្រមជាមួយគំនិតច្នៃប្រតិដ្ឋខ្ពស់ ដូច្នេះពួកគេកើតមកដោយមានភាពជាអ្នកដឹកនាំ។
អំពីគុណវិបត្តិពួកគេទំនងជាមិនប្រកាន់ខ្ជាប់នូវបញ្ហាសំខាន់ៗនៃគោលការណ៍សីលធម៌ ដូចជាសម្បូរស្នេហ៍ និយាយចេចចូច ដែលមានទំនោរធ្វើឱ្យមនុស្សម្នាពិបាក នឹងអាចជឿទុកចិត្តបាន។

អាជីព
អាជីពរបស់រោងអាគ្គី តែងតែកើនឡើងជាលំដាប់ដោយសារតែការខិតខំ។ ពួកគេអាចនឹងក្លាយជាមេដឹកនាំដែលមានភាពជាអ្នកដឹកនាំដ៏ខ្លាំងនៅថ្ងៃណាមួយ។ នៅក្នុងវិស័យការងារពួកគេអាចទទួលបានសុខស្រួលទាំងជាមួយអ្នកមើលការខុសត្រូវនិងមិត្តរួមការងារព្រោះនាគភ្លើងពូកែទំនាក់ទំនង។ គេធ្វើរឿងជាច្រើនបានជោគជ័យតែចំណុចមិនល្អមួយគេជាមនុស្សមានមហិច្ឆតាពេក ព្រោះតែចង់អួតអាងគេនឹងងាយរងគ្រោះព្រោះគំនិតខ្លួនឯង។
ទ្រព្យសម្បត្តិ
ទ្រព្យសម្បត្តិសំណាងសម្រាប់នាគអគ្គីកាន់តែប្រសើរឡើងជាមួយនឹងការអភិវឌ្ឍអាជីពរបស់ពួកគេឬទទួលបានប្រាក់បៀវត្សពីការបំពេញការងារកាន់តែច្រើននៅក្រោយវ័យ៥០ឆ្នាំ នៅវ័យ៤០ប្លាយនឹងមានគ្រោះម្តង មិនគួរលោភលន់ពេកទេ ហើយការវិនិយោគដែលមានហានិភ័យខ្ពស់គួរតែត្រូវចៀសវាងដាច់ខាត។ ពួកគេគួរតែពិគ្រោះជាមួយអ្នកជំនាញនិងស្តាប់យោបល់របស់អ្នកដទៃមុនពេលវិនិយោគ។ ទម្លាប់បង្ខាំងខ្លួនឯងអំពីរឿងមុខមាត់ អួតអាងបានកាន់តែប្រសើរឡើង។
ស្នេហានិងទំនាក់ទំនង
មនុស្សដែលមានរាសីចក្រនាគភ្លើងនេះ កម្រនឹងផ្តើមគំនិតក្នុងទំនាក់ទំនងស្នេហាណាស់ ថែមទាំងមិនដឹងពីរបៀបបង្ហាញអារម្មណ៍ដោយក្លាហាននៅពេលចិត្តស្នេហាកើតឡើងផងទេ ។ បន្ទាប់ពីរៀបការពួកគេតែងតែក្រអឺតក្រទមក្នុងផ្ទះ ដែលនាំឱ្យមានបញ្ហានៅក្នុងទំនាក់ទំនងជាមួយប្តីប្រពន្ធរបស់ពួកគេ ដែលជាហេតុមានដៃគូច្រើន ក្នុងជីវិត។ ដើម្បីដោះស្រាយបញ្ហាពួកគេគួរមានវិន័យនិងសង្កត់ចិត្តរៀននិយាយទន់ភ្លន់ សម្រប ត្រូវការចំណាយពេលកាន់តែច្រើនឡើងសម្រាប់ដៃគូដើម្បីឱ្យពួកគេអាចមានសុភមង្គលក្នុងចំណងអាពាហ៍ពិពាហ៍។ រោងដែលឆាប់រៀបការនៅវ័យខ្ទង់ម្ភៃ កម្ររក្សាគូជិវិតតែមួយដល់ចាស់ព្រឹទ្ធិណាស់។ ពួកគេគួររៀបការជាមួយមនុស្សឆ្នាំ មមី វក និងជូត ៕
គ្រូ ឯម
ចុចអាន៖ មមីកើតឆ្នាំ១៩៩០ ក្បួនចិនទុកថា « សេះដែក» ឆ្នាំក្រោយត្រូវប្រុងប្រយ័ត្នផ្នែកអាជីព
ចុចអាន៖ មនុស្សកើតនៅឆ្នាំ ១៩៩៥ រាប់តាមក្បួនធាតុទាំងប្រាំចិន គឺ«ជ្រូកឈើ»

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?