Connect with us

ព័ត៌មានជាតិ

ក្រុង​ហូជីមិញ​បន្ត​បិទ​ខ្ទប់ អគ្គ​កុងស៊ុល​កម្ពុជា ប្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាក់ទង ប្រសិន​បើ​ប៉ះពាល់​ជីវភាព ឬ​ការរស់នៅ​

បានផុស

នៅ

​ស្ថាន​អគ្គ​កុងស៊ុល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ទីក្រុង​ហូ​ជី​វិញ កាលពី​ថ្ងៃទី​២៦ ខែសីហា ម្សិលមិញ​បាន​ប្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ដែលមាន​វត្ត​មាននៅ​ទីក្រុង​ហូជីមិញ​ថា បច្ចុប្បន្ន​ទីក្រុង​ហូជីមិញ កំពុង​អនុវត្ត​វិធានការ​គម្លាត​សង្គម​នៅ​ទូទាំង​ទីក្រុង តាម​បទ បញ្ហា​លេខ ១៦/CT-TTg ចុះ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ របស់​នាយករដ្ឋមន្ត្រី ដោយ​អនុវត្ត​គោលការណ៍ “​អ្នកណា​នៅ​ទីកន្លែង​ណា បន្ត​នៅ​ទីកន្លែង​នោះ​”​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​ស្ថាន​អគ្គ​កុង​ស៊ិ​ក​កម្ពុជា ការបន្ត​អនុវត្ត​វិធានការ​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជនបរទេស​រស់នៅក្នុង​ទីក្រុង និង​បង្ក​ការលំបាក​មួយចំនួន​ក្នុងការ​រស់នៅ​ដូចជា ការចំណាយ​ខ្ពស់​សម្រាប់ ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ថ្លៃ​ជួល​ផ្ទះ និង​ពុំទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺឆ្លង​កូ​វីដ​-១៩ ជាដើម​។​

​ជាមួយគ្នា​នោះ អាជ្ញាធរ​ទីក្រុង​ហូជីមិញ បានដាក់​ចេញ​នូវ​គោលនយោបាយ​សំដៅយក​ចិត្ត ទុកដាក់​ចំពោះ​ជនបរទេស ដែល​កំពុង​ជួប​ការលំបាក ដូច្នេះ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា បានស្នើ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ជួប​ការលំបាក​ក្នុង​ជីវភាព​រស់នៅ ឬ​ខ្វះខាត​ថវិកា​ចំណាយ​សម្រាប់​ទីកន្លែង​រស់នៅ (​ថ្លៃ​ជួល​ផ្ទះ​) និង​ត្រូវការ​ជំនួយ ដើម្បី​បាន​ចាក់ វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ សូម​ផ្ដល់ព័ត៌មាន​ឲ្យ​បានច្បាស់លាស់ រួមមាន ឈ្មោះ​ពេញ ថ្ងៃខែ​ឆ្នាំ​កំណើត លេខ​លិខិតឆ្លងដែន អាសយដ្ឋាន​រស់នៅ​បច្ចុប្បន្ន និង​ទីកន្លែង​ធ្វើការ (​ប្រសិន​ជាមាន​) មក​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​ហូជីមិញ តាមរយៈ​លេខ​ទូរស័ព្ទ (+៨៤) ២៨៣៨២៩២៧៥១ ឬ​លោក ព្រីង សុខ កុងស៊ុល មន្ត្រី​កុងស៊ុល ដែលមាន​លេខ​ទូរស័ព្ទ​០៣៩ ៩៥៥៦៣៧៧ និង អ៊ី​ម៉ែ​ល camcg.hcm@ mfalc. gov.kh ឲ្យ​បាន​មុន​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២១ ដើម្បី​មាន​វិធាន​ការបន្ត​។​

​ជាថ្មី​ម្តងទៀត ស្ថាន​អគ្គ​កុងស៊ុល​សូម​រំលឹក​ដល់​បងប្អូន​ទាំងអស់​មេត្តា​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ពាក់​ម៉ាស់​ជាប្រចាំ លាងដៃ​នឹង​សាប៊ូ ឬ​ដែល​លាងដៃ​កម្ចាត់​មេរោគ​ឲ្យ​បាន​ញឹក ញាប់ រក្សា​គម្លាត​សុវត្ថិភាព (២​ម៉ែត្រ​) ចេញ​ក្រៅ​ផ្ទះ​តែ​ក្នុង​ករណី​ចាំបាច់​បំផុត និង​ត្រូវ​អនុវត្ត​វិធាន​សុខាភិបាល និង​បទបញ្ជា​លេខ ១៦ ខាងលើ​របស់​រដ្ឋាភិបាល​វៀតណាម ឲ្យ​បាន​ខ្ជាប់ខ្ជួន​។​

​សូមបញ្ជាក់ថា ដើម្បី​ជួយ​ដោះស្រាយ​ទុក​លំបាក​របស់​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​ហូជីមិញ ក្នុងអំឡុងពេល​ដែល​ក្រុង​នេះ បន្ត​អនុវត្ត​វិធាន​ការបិទ​ខ្ទប់​រយៈពេល​ពីរ​សប្តាហ៍ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ បាន​សហការ​ជាមួយ​សប្បុរសជន​មួយចំនួន រៀបចំ​ជំនួយ​ជា​ស្បៀងអាហារ យកទៅ​ចែកជូន ប្រជាពលរដ្ឋ​ខ្មែរ និង​ព្រះសង្ឃ​ផងដែរ​។

​ក្នុងនោះ កាលពី​ថ្ងៃទី​២០ ខែសីហា បាន​យក​ស្បៀងអាហារ ចំនួន​៩០​កញ្ចប់ រួមមាន អង្ករ ម៉ាស់​សុខាភិបាល មី​កញ្ចប់ ទឹកដោះគោ នំ​ត្រាង នំប្រៃ ត្រីខកំប៉ុង ក្រូចឆ្មា និង​ក្រូចថ្លុង ទៅ​ចែកជូន​និស្សិត​កម្ពុជា ចំនួន​៩០​នាក់ នៅ​មហាវិទ្យាល័យ ចំនួន​២​។​

​នៅ​ថ្ងៃទី​២២ ខែសីហា បាន​យក​ស្បៀងអាហារ​ចំនួន​៨៥ កញ្ចប់ (​រួមមាន អង្ករ ម៉ាស​សុខាភិបាល ទឹកដោះគោ​ខាប់ មី​កញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ នំប្រៃ ត្រីខកំប៉ុង សាប៊ូ​ដុស​ខ្លួន សាប៊ូកក់សក់ សាប៊ូ​បោក​ខោអាវ​) ទៅ​ចែកជូន​និស្សិត​ចំនួន ៨៥​នាក់ នៅ​មហាវិទ្យាល័យ​ចំនួន ៧​។ ទន្ទឹមនេះ បានផ្តល់​ជំនួយ​ស្បៀង​នេះ​ដល់​ប្រជាជន​កម្ពុជា​ចំនួន ២​គ្រួសារ ដែល​ជួប​ការលំបាក​ខ្លាំង​ផងដែរ​។​

​នៅ​ថ្ងៃទី​២២ សីហា នេះដែរ ស្ថាន​អគ្គ​កុងស៊ុល​ក៏បាន​នាំយក​ទេយ្យទាន មួយ ចំនួន​ទៅ​ប្រគេន​វត្ត​ខ្មែរ​ចំនួន​ពីរ (​វត្ត​ច័ន្ទ​រង្សី និង​វត្ត​ពោធិ​វង្ស​) និង​វត្ត​ផូ​មិញ ដែលមាន​ព្រះសង្ឃ​ខ្មែរ​គង់នៅ និង​សិក្សា ផងដែរ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ វិនាទី មុន

វិបត្តិមីយ៉ាន់ម៉ា៖ ជនស៊ីវិលស្លាប់ក្នុងការវាយប្រហារតាមអាកាស ខណៈជនជាតិរ៉ូហ៊ីងយ៉ារត់ភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញ

ជីវិតកម្សាន្ដ៥២ វិនាទី មុន

Justin បញ្ចាក់ការពិតដែល Unfollow ភរិយា ទោះមានមន្ទិលថា ចំណងស្នេហ៍រង្គោះរង្គើក្ដី

ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ ៖ ការវិនិយោគលើកុមារតូច ជាការធានា និងទទួលខុសត្រូវចំពោះអនាគតកុមារកម្ពុជា

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ជីវិតកម្សាន្ដ១៣ នាទីutes មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

Sokha Hotels

ព័ត៌មានពេញនិយម