Connect with us

KPT+

អ្នកជំនាញចែករំលែកគន្លឹះការពារក្មេងៗ ប្រសិនបើសាលារៀនបើកឡើងវិញ

បានផុស

នៅ

កុមារនៅទូទាំងប្រទេសកំពុងត្រៀមត្រលប់ទៅសាលារៀនវិញ ដែលជាពេលវេលានៃឆ្នាំដែលអាចនាំមកនូវអារម្មណ៍ផ្សេងៗ ពីភាពរំជើបរំជួល រហូតដល់ការថប់បារម្ភពីជំងឺកូវីដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណា​ឆ្នាំ​សិក្សា​នេះ​មាន​ភាព​មិន​ច្បាស់លាស់ ​ចំ​ពេល​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ។ ដូច្នេះ​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ប្រុងប្រយ័ត្ន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​នៅ​ក្នុង​ថ្នាក់​រៀន ​ជា​ពិសេស​នៅ​ពេល​ដែល​តំបន់​ដែល​មាន​ការ​រីក​រាលដាល​ខ្លាំង​នៃ​វីរុស​បំប្លែង​ខ្លួន។

អ្នក​ជំនាញ​នៅ​មជ្ឈមណ្ឌល​កុមារ Johns Hopkins (JHCC) ណែនាំ​ដូច​ខាងក្រោម ៖

ក្មេង​អាយុ ១២ ឆ្នាំ​ឡើង​ទៅ​គួរ​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ។

និស្សិត​គួរ​ពាក់​ម៉ាស់​ ដែល​ធ្វើ​ពី​ក្រណាត់​ត្បាញ​យ៉ាង​តិច​ពីរ​ស្រទាប់។

ម៉ាស​គួរតែ​សម​ល្អ​ ដើម្បី​គ្របដណ្ដប់​ច្រមុះ​និង​មាត់ជិតៗ។

មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​អាមេរិក (CDC) និង​បណ្ឌិត្យ​​សភា​កុមារ​អាមេរិក​ណែនាំ​ឲ្យ​ពាក់​ម៉ាស​សម្រាប់​សិស្ស​ទាំងអស់ សូម្បី​តែ​អ្នក​ដែល​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ក៏ដោយ។

ណែនាំ​ឲ្យ​ឪពុកម្ដាយ​ពិនិត្យមើល​សាលា​របស់​កូនៗ របស់​ពួកគេ ​អំពី​ការ​ប្រុងប្រយ័ត្ន​សុវត្ថិភាព​ជា​ចាំបាច់​ នៃ​ជំងឺ​​កូវីដ ។

អ្នកជំនាញ JHCC ណែនាំ​ឲ្យ​និយាយ​ដោយ​ស្ងប់ស្ងាត់​ជាមួយ​កុមារ​ អំពី​អ្វី​ដែល​ត្រូវ​រំពឹង​ទុក​នៅ​ពេល​ពួកគេ​ត្រលប់​មកវិញ​ ហើយ​ចង្អុលបង្ហាញ​ពី​ការ​ប្រុងប្រយ័ត្ន​ ដែល​នឹង​មាន​ដើម្បី​ការពារ​ពួកគេ​ពី​ជំងឺ។

អ្នក​ជំនាញ​ក៏​បាន​ណែនាំ​ឪពុកម្ដាយ​ឲ្យ​តាមដាន​ពី​របៀប​ដែល​កូន​របស់​ពួកគេ​ កំពុង​មាន​អារម្មណ៍​យ៉ាងណា ​ក្រោយ​ពេល​វិល​មក​ផ្ទះ​វិញ​ ដោយ​សួរ​សំនួរ​ងាយៗ​ដូចជា “តើ​កូនមាន​អារម្មណ៍​យ៉ាងណា​ ពេល​ត្រលប់​ទៅ​សាលារៀន​វិញ​លើក​ដំបូង​ ក្រោយ​ពេល​បិទ​អស់​ពេល​ជា​យូរ ” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖medical

ចុចអាន៖CDC ផ្ដល់គន្លឹះសុខភាព ជួយសិស្សឲ្យទទួលបានជោគជ័យក្នុងឆ្នាំសិក្សាថ្មី

ចុចអាន៖WHO និង​អាមេរិក ប្រាប់​គន្លឹះ​សំខាន់ៗ​នៃ​របប​អាហារ​គួរ​ទទួលទាន​ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៣ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៤២ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម