ព័ត៌មានជាតិ
លោក ហេង រតនា ៖ កូវីដ មិនធ្វើឱ្យរំខានដល់ប្រតិបត្តិការបោសសំអាតគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនោះទេ
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា(ស៊ីម៉ាក់)បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែសីហានេះថា ជំងឺកូវីដ១៩មិនបានធ្វើឱ្យរាំងស្ទះដល់ការធ្វើប្រតិបត្តិការបោសសំអាតគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនោះទេ ។
លោកបានបន្តថា បញ្ហាជំងឺកូវីដ១៩នេះ វាបានធ្វើឱ្យប៉ះពាល់ស្ទើរគ្រប់វិស័យរួមទាំងស៊ីម៉ាក់ផងដែរ។ ប៉ុន្តែការធ្វើប្រតិបត្តិការបោសសំអាតមីន គឺយើងនៅតែដំណើរការជាធម្មតាដោយអនុវត្តតាមបែបគន្លងថ្មីដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩។

លោកអគ្គនាយកស៊ីម៉ាក់បានបន្តទៀតថា ជាក់ស្តែងក្នុងរយៈពេល៦ខែឆ្នាំ២០២១នេះអង្គភាពស៊ីម៉ាក់បានធ្វើការបោសសំអាតផ្ទៃដីដែលមានគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះប្រមាណជាង៥៥គីឡូម៉ែត្រស្មើនឹងជាង៩៨ភាគរយនៃផែនការក្នុងនោះកម្ទេចគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានជិត៣ម៉ឺនគ្រាប់ផងដែរ។
យ៉ាងណាក៏ដោយលោកអគ្គនាយកស៊ីម៉ាក់បានឱ្យដឹងទៀតថា មានកងកម្លាំងស៊ីម៉ាក់មួយចំនួនបានឆ្លងជំងឺកូវីដ១៩នេះផងដែរ ហើយកំពុងដាក់ឱ្យព្យាបាលនិងអ្នកប៉ះពាល់ផ្ទាល់និងប្រយោលបានដាក់ឱ្យធ្វើចត្តាឡីស័កទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាលរួចហើយដែរ។

លោកអគ្គនាយកបានបន្ថែមទៀតថា ក្នុងការធ្វើប្រតិបត្តិការបោសសំអាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះយើងមានការគាំទ្រពីរាជរដ្ឋាភិបាលនិងដៃគូរនានាដូចជា រដ្ឋាភិបាលជប៉ុន ចិន សហរដ្ឋអាមេរិក អង្គការ យូអិនឌីភី អង្គការជេម៉ាស់ អង្គការអាប៉ូប៉ូ ដោយធ្វើប្រតិបត្តិការតាមរយៈកងកម្លាំងស៊ីម៉ាក់ប្រើសុនខហុតមីននិងកណ្តុហិតមីន។
លោកអគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ថា ជំនាញសុនខហិតមីន ត្រូវបានបង្កើតឡើង និងនាំចូលផ្តល់ការគាំទ្រដល់អង្គភាពស៊ីម៉ាក់ ដោយកងទ័ពប្រទេសស៊ុយអ៊ែត ក្នុងឆ្នាំ១៩៩៦ ក្នុងកម្រិតហ្វឹកហ្វឺនសាកល្បងប្រើប្រាស់សុនខហិតមីននៅកម្ពុជា និងបានបញ្ចប់គម្រោងនៅឆ្នាំ២០០២។ ប៉ុន្ដែ ស៊ីម៉ាក់ បានចាប់ផ្ដើមពង្រឹងភាពជាម្ចាស់និងភាពជាដៃគូនៃកម្មវិធី សុនខហិតមីនចាប់ពីឆ្នាំ២០០២រហូតទទួលបានភាពជោគជ័យ និងរឹងមាំនៅអំឡុងឆ្នាំ២០១៦។

លោកអគ្គនាយកស៊ីម៉ាក់បានបន្ថែមទៀតថា បច្ចុប្បន្ននេះស៊ីម៉ាក់មានសុនខហិតមីនប្រមាណជាង១២០ក្បាលក្នុងនោះកំពុងប្រតិបត្តិការនៅតាមចំការមីនប្រមាណជាង៧០ក្បាល។
លោក ហេង តនា បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតំបន់ដែលប្រឈមនឹងគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះសូមមានការប្រុងប្រយ័ត្នខ្ពស់ ហើយក្នុងករណីឃើញគ្រាប់មីនឬគ្រាប់មិនទាន់ផ្ទុះសូមកុំប៉ះពាល់ប្រញាប់រាយការណ៍ទៅអាជ្ញាធរភូមិឃុំនិងប៉ុស្ដិ៍រដ្ឋបាលឃុំ ដើម្បីរាយការណ៍បន្តទៅមន្ត្រីស៊ីនម៉ាក់ដើម្បីមករំដោះយកចេញនិងកម្ទេចចោលព្រោះថា បញ្ហាគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនេះ នៅតែជាបញ្ហាចម្បងធ្វើឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

លោកអគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ទៀតថា ជាងកស្តែងនៅក្នុងរយៈពេល៦ខែឆ្នាំ២០២១នេះមានមនុស្សចំនួន២៦នាក់ស្លាប់ និងរបូសដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះក្នុងនោះមាន៨នាក់ស្លាប់បាត់បង់ជីវិតនិង១៨នាក់រងរបួស៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត