Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិថៃ ៣០ នាក់ ​ដែលបម្រុងលបឆ្លងដែនមកធ្វើការនៅក្នុងទឹកដីកម្ពុជា

បានផុស

នៅ

ជនជាតិថៃចំនួន ៣០ នាក់ ដែលក្នុងនោះមានមេខ្យល់ ចំនួន ៣ នាក់ ផងនោះ ត្រូវបានតម្រួតការពារព្រំដែនថៃលេខ១២ សហការជាមួយកម្លាំងអធិការ ស្រុកគោកខ្យូង ធ្វើការឃាត់ខ្លួននៅក្បែខ្សែបន្ទាត់ព្រំដែន ខណ:ដែលពួកគេកំពុងប្រមូលផ្តុំគ្នា បម្រុងលួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជាដើម្បីរកការងារធ្វើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២១ ត្រង់ចំណុច ផ្ទះលេខ ៩៧ ភូមិ១ ឃុំគោកខ្យូង ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីមានការរឹតបន្តឹង ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានសភាពធ្ងន់ធ្ងរ ពិសេសគឺមេរោគបម្លែងខ្លួន ដែលតា ។

ជនជាតិថៃទាំង ៣០ នាក់ គឺពួកគេមកពីបណ្តាខេត្តមួយចំនួន ដោយគេបានសារភាពថា ការប្រមូលផ្តុំគ្នានេះ ដោយសាររង់ចាំឱកាស សម្រាប់ឲ្យមេខ្យល់ចំនួន ៣ នាក់ ក្នុងការនាំឆ្លងដែនចូលទៅកាន់ប្រទេសកម្ពុជា តែត្រូវចាប់ខ្លួនទៅហើយ។

ពួកគេ បានអះអាងថា ការលបឆ្លងដែននេះគឺអាចធ្វើឲ្យពួកគេសល់កម្រៃច្រើន ដោយចូលទៅធ្វើការនៅក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត បើទៅដល់ទីនោះក្រុមហ៊ុននឹងជួយគ្រប់យ៉ាងទាំងការហូបចុក និងការស្នាក់នៅ ហើយទទួលបានប្រាក់ខែចាប់ពី ២២.០០០ បាត ដល់ ២៥.០០០ បាត ៕

អត្ថបទ ៖សោ និយមរ័ត្ន

ចុចអាន៖ឃាត់ខ្លួន​ជនជាតិ​ថៃ​ប្រុស​ស្រី​៧​នាក់ លួច​ឆ្លងដែន​ចូល​កម្ពុជា​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

តៃវ៉ាន់៖ ចិន​ដាក់​ពង្រាយ​កង​កម្លាំង​ជើង​ទឹក​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ ក្នុងពេល​ជិត​៣០ឆ្នាំ

ជីវិតកម្សាន្ដ១១ នាទីutes មុន

ឃុំ ប៉ុណ្ណាដែត ហួសចិត្តស្រ្តីម្នាក់ ហាមគេចតឡានលើចិញ្ចើមផ្លូវសាធារណៈ ដោយលើកខណ្ឌជាសំអាង

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

មេដឹកនាំឥណ្ឌូណេស៊ីជំរុញការស្តុកស្បៀងតាមភូមិ ដើម្បីគ្រប់គ្រងអតិផរណា

ព័ត៌មានជាតិ១២ នាទីutes មុន

អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ ដាក់គ្រឿងចក្រកាយរៀបចំប្រព័ន្ធលូថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

អ្នកនាំពាក្យ៖ ផុតថ្ងៃ១០ធ្នូនេះ សមត្ថកិច្ចនឹងបង្ក្រាបគ្មានការលើកលែងចំពោះការផ្សាយល្បែងស៊ីសងខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម