សុខភាព
អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
ស្រីៗយើងភាគច្រើនយល់ថា ការញ៉ាំអាហារជូរអំឡុងពេលមករដូវ ដូចជាម្ជូរជាដើមអាចធ្វើឲ្យយើងចុកពោះខ្លាំង ឬមករដូវច្រើនជាងធម្មតា ខណៈពេលដែលអ្នកខ្លះទៀតជឿថា អាហារជូរអាចបង្អាក់ការមករដូវរបស់យើងភ្លាមៗ។
តើជំនឿទាំងនេះជាការពិតដែរឬទេ?
ជាក់ស្ដែង មិនមានភស្តុតាងបែបវិទ្យាសាស្ត្រណាមួយ ដែលអាចបញ្ជាក់ថាអាហារជូរមានគ្រោះថ្នាក់ដល់សុខភាពស្ត្រី នៅអំឡុងពេលមករដូវឡើយ ហើយក៏មិនមានអាហារជាក់លាក់ណាដែលគួរជៀសវាងផងដែរ នេះបើយោងតាមប្រសាសន៍របស់វេជ្ជបណ្ឌិតDaljit Kaur ប្រធានផ្នែករបបអាហារនៅវិទ្យាស្ថានបេះដូងFortis Escorts។
ពិតណាស់ នៅអំឡុងពេលមករដូវ ស្រីៗយើងចាំបាច់ញ៉ាំអាហារសុខភាព មិនថាជូរ ឬអត់នោះទេ ពីព្រោះថាការបាត់បង់ឈាមអំឡុងពេលមករដូវ អាចធ្វើឲ្យរាងកាយរបស់យើងចុះខ្សោយ។ ហេតុនេះហើយ យើងចាំបាច់ត្រូវញ៉ាំអាហារល្អៗចំពោះរាងកាយឲ្យបានច្រើន។ ជាទូទៅ វដ្ដរដូវរបស់យើងគ្រប់គ្រងដោយអ័រម៉ូន ដូច្នេះហើយ ការញ៉ាំអាហារជូរមិនជះឥទ្ធិពលដល់ការមករដូវឡើយ។
អាហារដែលគួរញ៉ាំអំឡុងពេលមករដូវ
អាហារទាំង៣ប្រភេទ ដែលល្អបំផុតសម្រាប់ស្រីៗយើង អំឡុងពេលមករដូវ មានដូចជា៖
១. អាហារមានជាតិប្រូតេអ៊ីន
ការញ៉ាំអាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីនមានសារសំខាន់ណាស់ នៅអំឡុងពេលមករដូវ ហើយពពួកអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ រួមមានទឹកដោះគោជូរ សាច់មាន់ ស៊ុត និងត្រី។
២. អាហារសម្បូរទៅសារធាតុចិញ្ចឹម
ជាមួយគ្នានេះដែរ ដើម្បីថែទាំសុខភាពឲ្យបានល្អអំឡុងពេលមករដូវ គ្នាយើងគប្បីញ៉ាំរបបអាហារដែលមានតុល្យភាព និងជីវជាតិ។ ចូរញ៉ាំអាហារឲ្យបាន៣ទៅ៤ដងក្នុងមួយថ្ងៃ ដើម្បីធានាថា យើងទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។
៣. អាហារសម្បូរដោយជាតិដែក
អំឡុងពេលមករដូវ ស្រីៗយើងបាត់បង់ឈាមអស់យ៉ាងច្រើន ដូចនេះ យើងចាំបាច់ញ៉ាំរបបអាហារដែលសម្បូរទៅដោយជាតិដែកឲ្យបានច្រើន។ អាហារទាំងនេះមានដូចជាស្ពៃពួយឡេង គ្រាប់ល្ពៅ ផ្លែឈើក្រៀម គ្រាប់ធញ្ញជាតិ និងសាច់ក្រហម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មករដូវចំថ្ងៃមានកម្មវិធី អាចផឹកស្រាបានអត់?
ចុចអាន៖ បញ្ឈប់ទម្លាប់ ៥ នេះ បើមិនចង់មានគ្រោះថ្នាក់ អំឡុងពេលមករដូវ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង