KPT+
ជំងឺថប់បារម្ភ បើប្រហែសអាចនឹងមានហានិភ័យសុខភាពខ្លាំង
គ្នាយើងប្រហែលជាបានដឹងហើយថាជំងឺថប់បារម្ភ គឺជាជំងឺដែលអាចកើតឡើងចំពោះមនុស្សគ្រប់វ័យ។ នៅពេលដែលយើងមានអារម្មណ៍ធុញថប់ ព្រួយបារម្ភហួសប្រមាណ ឬភ័យស្លន់ស្លោនឹងបញ្ហាអ្វីមួយ ទាំងអស់នេះហើយដែលជាកត្តារំខានដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នក និងអាចថាយើងមានជំងឺថប់បារម្ភ។
រោគសញ្ញានៃជំងឺថប់បារម្ភ
រោគសញ្ញានៃជំងឺថប់បារម្ភទូទៅមាន៖
- មានអារម្មណ៍ភ័យ មិនស្រួលឬមានភាពតានតឹង
- កើតមានអារម្មណ៍ថាមានគ្រោះថ្នាក់ជិតមកដល់ ភ័យស្លន់ស្លោ
- ចង្វាក់បេះដូងកើនឡើង
- ដកដង្ហើមញាប់
- បែកញើស
- ញ័រ
- មានអារម្មណ៍ខ្សោយ ឬអស់កម្លាំង
- កើតមានបញ្ហាក្នុងការផ្ដោតអារម្មណ៍ ឬគិតអំពីអ្វីផ្សេងក្រៅពីកង្វល់បច្ចុប្បន្ន
- មានបញ្ហាក្នុងការគេង
- ជួបប្រទះបញ្ហាក្រពះពោះវៀន
- ពិបាកក្នុងការគ្រប់គ្រងអារម្មទុក្ខព្រួយ ឬចង់រត់គេចបញ្ហា
តើគួរទៅជួបគ្រូពេទ្យនៅពេលណា?
ប្រសិនបើគ្នាយើងចេះតែគិតថា៖
- មានអារម្មណ៍ព្រួយបារម្ភច្រើនរំខានដល់ការងារ ទំនាក់ទំនង ឬផ្នែកផ្សេងៗទៀតនៃជីវិត
- មានការភ័យខ្លាច ការព្រួយបារម្ភ ឬការថប់បារម្ភធ្វើឱ្យតូចចិត្ត និងពិបាកគ្រប់គ្រង
- មានអារម្មណ៍ក្រៀមក្រំ មានបញ្ហានឹងការប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀនលើសកម្រិត ឬមានការព្រួយបារម្ភអំពីសុខភាពផ្លូវចិត្ត
- គិតថាការថប់បារម្ភអាចជាប់ទាក់ទងនឹងបញ្ហាសុខភាពរាងកាយ ឬ
- មានគំនិតគិតចង់ធ្វើអត្តឃាត
ប្រសិនបើគ្នាយើងមានរោគសញ្ញាដូចដែលរៀបរាប់ខាងលើសូបប្រញាប់ទៅជួបគ្រូពេទ្យ ឬអ្នកផ្ដល់សេវាសុខភាពផ្លូវចិត្តមុនពេលជំងឺថប់បារម្ភកាន់តែធ្ងន់ធ្ងរឡើង។ វាអាចនិងងាយស្រួលក្នុងការព្យាបាលប្រសិនបើយើងទទួលបានការព្យាបាលទាន់ពេល។
៣. ផលវិបាក
បើយើងមានបញ្ហាថប់បារម្ភ ហើយមិនស្វែងរកការព្យាបាលទាន់ពេល អាចធ្វើឲ្យយើងមានជំងឺបាក់ទឹកចិត្ត ឬជំងឺផ្លូវចិត្ត អាចឈានដល់ប្រើប្រាស់សារធាតុញៀន ពិបាកគេង ជួបបញ្ហាប្រព័ន្ធរំលាយអាហារ ឈឺក្បាល ឬឈឺក្បាលរ៉ាំរ៉ៃ ពិបាកធ្វើការ ចង់តែនៅម្នាក់ឯង និងអាចឈានដល់សម្លាប់ខ្លួនទៀតផង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ យុវវ័យឥឡូវ ងាយប្រឈមបញ្ហាផ្លូវចិត្តដោយសារកត្តាអីខ្លះ? អាចដឹងដោយរបៀបណា?
ចុចអាន៖ មានបញ្ហាផ្លូវចិត្តរកពេទ្យជួយ ចុះពេទ្យមានបញ្ហា អ្នកណាជួយពេទ្យ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ