Connect with us

ព័ត៌មានអន្ដរជាតិ

ពីតំណែងរដ្ឋមន្ត្រី អាហ្វហ្គានីស្ថាន មកជាអ្នកធាក់កង់ដឹកជញ្ជូនអាហារនៅ អាល្លឺម៉ង់

បានផុស

នៅ

លោក Sayed Sadaat ធ្លាប់ជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងនៅក្នុងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន មុននឹងផ្លាស់ទៅប្រទេសអាល្លឺម៉ង់កាលពីខែធ្នូឆ្នាំ ២០២០ បច្ចុប្បន្ននេះគឺជាអ្នកដឹកជញ្ជូននៅទីក្រុង Leipzig ភាគខាងកើត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយថា មនុស្សមួយចំនួននៅអាហ្វហ្គានីស្ថាន បានរិះគន់គាត់ចំពោះការទទួលយកការងារបែបនេះ បន្ទាប់ពីធ្លាប់បម្រើការនៅក្នុងរដ្ឋាភិបាលអស់រយៈពេល ២ ឆ្នាំ ហើយបានលាលែងពីតំណែងនៅឆ្នាំ ២០១៨ ។

ដោយឈរក្បែរកង់នៅក្នុងឯកសណ្ឋានពណ៌ទឹកក្រូច បុរសជនជាតិអង់គ្លេស-អាហ្វហ្គានីស្ថាន វ័យ ៤៩ ឆ្នាំរូបនេះបាននិយាយថា “ខ្ញុំគ្មានអារម្មណ៍ថាវាមានកំហុសនោះទេ ។ ខ្ញុំបានលាឈប់ពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដោយសារតែមានការខ្វែងគំនិតគ្នាជាមួយសមាជិកនៃរង្វង់ប្រធានាធិបតី” ។

លោក Sadaat និយាយទៀតថា “ខ្ញុំសង្ឃឹមថា អ្នកនយោបាយដទៃទៀតក៏ដើរតាមផ្លូវដូចគ្នានេះដែរ ដោយធ្វើការជាមួយសាធារណជនជាជាងរស់នៅលាក់ខ្លួន”។

រឿងរ៉ាវរបស់គាត់ទទួលបានភាពលេចធ្លោ ជាពិសេសជាមួយនឹងភាពវឹកវរដែលបានកើតឡើងនៅអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់កាន់កាប់ ។ គ្រួសារ និងមិត្តភក្តិរបស់គាត់ក៏ចង់ចាកចេញដែរ ដោយសង្ឃឹមថានឹងចូលរួមជាមួយមនុស្សរាប់ពាន់នាក់ផ្សេងទៀត នៅលើជើងហោះហើរជម្លៀស ឬព្យាយាមស្វែងរកផ្លូវផ្សេងទៀតចេញពីប្រទេស ។

បើទោះជាមានសញ្ជាតិអង់គ្លេសផងដែរ ប៉ុន្តែលោក Sadaat បានជ្រើសរើសប្រទេសអាល្លឺម៉ង់ ព្រោះគាត់រំពឹងថា វានឹងមានអនាគតសេដ្ឋកិច្ចល្អប្រសើរ និងមានតួនាទីឈានមុខគេនៅក្នុងវិស័យទូរគមនាគមន៍ និងព័ត៌មានវិទ្យាក្នុងរយៈពេលវែង ដោយសារតែលោកមានសញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងទូរគមនាគមន៍ ខណៈលោកក៏សង្ឃឹមដែរថា នឹងអាចរកការងារក្នុងវិស័យពាក់ព័ន្ធផ្សេងទៀត បើទោះជាមិនមានសញ្ជាតិអាល្លឺម៉ង់ក៏ដោយ ។

លោក Sadaat បាននិយាយថា “ភាសាគឺជាផ្នែកសំខាន់បំផុត ។ ជារៀងរាល់ថ្ងៃគាត់ធ្វើការនៅសាលាភាសាអាល្លឺម៉ង់ ៤ ម៉ោង មុនពេលចាប់ផ្តើមធ្វើជាអ្នកដឹកជញ្ជូនអាហារពេលល្ងាចរយៈពេល ៦ ម៉ោងឲ្យក្រុមហ៊ុន Lieferando” ។ លោកបាននិយាយថា “ពីរបីថ្ងៃដំបូងវាគួរឲ្យរំភើបណាស់ ប៉ុន្តែវាពិបាកដោយសារបញ្ហាប្រឈមនៃការរៀនសូត្រជិះកង់ក្នុងទីក្រុង” ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ តាលីបង់ ទុកពេល ៧ ថ្ងៃឲ្យ អាហ្វហ្គានីស្ថាន ប្រគល់អាវុធ អ្នកបដិសេធត្រូវកាត់ទោស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ជាងក្រឡឹងម្នាក់នៅស្រុកអូយ៉ាដាវ ខេត្តរតនគីរី ឈ្នះរង្វាន់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍ ដល់មុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការនៅចុងខែមករា២០២៥ខាងមុខនេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ១២ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ១៣ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

សន្តិសុខសង្គម២៣ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍២២ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍២០ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម