Connect with us

ព័ត៌មានជាតិ

កម្មកររោងចក្រជិត ២០០ នាក់ ប៉ះពាល់ជាមួយអ្នកមានវីរុស Delta ខណៈនេះតេស្តអវិជ្ជមានទាំងអស់

បានផុស

នៅ

អាជ្ញាធរខេត្តកណ្តាលបានអះអាងថា កម្មករកម្មការិនីដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលចំនួន ១៩៦​ នាក់ ជាមួយអ្នកជំងឺកូវីដ១៩បំប្លែងថ្មីប្រភេទថ្មី Delta ម្នាក់នោះ ទទួលបានលទ្ធផលតេស្តអវិជ្ជមានទាំងអស់។ ប៉ុន្តែតម្រូវ​ធ្វើ​ចត្តាឡីស័ក​ឲ្យ​បាន​ត្រឹមត្រូវ​ តាមវិធាន​របស់ក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ដែលបាន​ដឹកនាំក្រុមការងារមន្ត្រី​ជំនាញ​រួមជាមួយអាជ្ញាធរស្រុក​អង្គស្នួល ចុះស្រាវជ្រាវកាលពី​រសៀលថ្ងៃទី២៧សីហាបាន​បញ្ជាក់ថា បន្ទាប់ពីទទួល​បានព័ត៌មានថា មានកម្មករ កម្មការិនីចំនួន៣ នាក់ វិជ្ជមានជំងឺកូវីដ-១៩ ហើយក្នុងនោះមានមួយ​ករណីជាប្រភេទជំងឺកូវីដ-១៩ ប្រភេទថ្មី (Delta) យើងបាន​ចុះស្រាវ​ជ្រាវស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ដើម្បី​យកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាលដើម្បីកាត់ផ្ដាច់នូវការចំលងចូលក្នុងសហគមន៍។

លោកអភិបាលរងខេត្តបានឲ្យដឹងថា បុរសម្នាក់អាយុ៣៧ឆ្នាំ មានវិជ្ជមាន​មេរោគកូវីដ-១៩ ប្រភេទថ្មី ដែលតា (Delta) មានមុខរបរកម្មកររោងចក្រមួយ ស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកអភិបាលរងខេត្ត​បាន​បន្តថា តាមការពិនិត្យ និងស្រាវជ្រាវ​បានរក​ឃើញ​មាន​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់​ និង​ប្រយោល​សរុប​ចំនួន ១៩៦ នាក់ ក្នុងនោះអ្នកប៉ះពាល់​ផ្ទាល់ចំនួន ៣៥នាក់ និង​ប៉ះពាល់​ប្រយោល ចំនួន១៦១នាក់។

លោក​អភិបាល​រង​ខេត្ត បាន​បន្ថែម​ទៀតថា ដើម្បីធានានូវសុវត្ថិភាពនិង​កាត់ផ្ដាច់​នូវខ្សែចម្លង​ចូល​សហគមន៍ ពិសេស​ចៀសវាង​ការឆ្លង​ទៅក្រុមគ្រួសារអ្នក​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ប្រយោល​ទាំង ១៩៦ នាក់ត្រូវយក​សំណាកធ្វើតេស្តរក​មេរោគកូវីដ-១៩ ឲ្យបានគ្រប់គ្នា។

លោក​អភិបាលរងខេត្ត ឲ្យដឹងទៀតថា ក្រោយ​ពីការធ្វើតេស្តយកសំណាកកម្មករចំនួន ១៩៦នាក់ ខាងលើ លទ្ធផលគឺអវិជ្ជមានទាំងអស់។

លោកអភិបាលរងខេត្ត បាន បន្ថែមទៀតថា បើទោះ​ជាលទ្ធផលមិនមាន​វិជ្ជមាន​ក៏​ដោយក្ដី តែអ្នកដែលប៉ះពាល់ដោយផ្ទាល់ និង​ប្រយោល ត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ហើយក្នុង​កំឡុង​ពេលនៃការធ្វើចត្តាឡីស័ក បងប្អូនកម្មករ កម្មការិនី ទាំងអស់ ត្រូវតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យទៅរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ពិសេសក្រុមគ្រូពេទ្យជំនាញដែលនៅជិតបំផុត។

គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី ៣១​ ខែ មីនា រហូតមកដល់ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២១ នេះ ខេត្តកណ្តាល មានអ្នកជំងឺកូវីដ១៩បំប្លែងថ្មីប្រភេទថ្មី Delta ចំនួន ៤៣ នាក់ស្រី ២០នាក់ ក្នុងចំណោមអ្នកជំងឺដែលតាសរុបចំនួន ១៥៣៤ នាក់ស្រី ៧៦៤ នាក់នៅតាមរាជធានីខេត្តចំនួន ២៣ លើកលែងតែខេត្តកែបនិងក្រចេះ នៅមិនទាន់មានឆ្លងជំងឺប្រភេទនេះនៅឡើយទេ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ជប៉ុន បារម្ភ​ថា មហា​គ្រោះ​រញ្ជួយដី​អាច​សម្លាប់​មនុស្ស ៣០ម៉ឺន​នាក់ និង​ខាតបង់​លុយ ១,៨​ទ្រីលាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

មីយ៉ាន់ម៉ា៖ ទឹក៤ដប​​ជួយ​ក្មេងស្រី​​ឲ្យរស់​ ទោះ​ជាប់ក្រោម​គំនរបាក់បែករហូត​៥០ម៉ោង

កីឡា១១ នាទីutes មុន

Mascherano ថា Messi ល្អបំផុតក្នុងលោក ទោះទៅលេងការពារ ក៏ល្អដាច់គេដែរ

ព័ត៌មានជាតិ១៧ នាទីutes មុន

សប្តាហ៍​ទី ២​ បន្លែសុវត្ថិភាព​​ផ្សារចុងសប្តាហ៍​​​​នៅ​ក្រុងបាត់ដំបង ទទួល​​ការគាំទ្រ​កាន់តែច្រើន​

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ឥណ្ឌូណេស៊ីផលិតស៊ុតលើសតម្រូវការ សម្លឹងនាំចេញទៅអាមេរិកដែលខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម