Connect with us

ជីវិតកម្សាន្ដ

ភរិយា លោក ស៊ុក សុភា ទម្លាយរឿងពិតនៅពីក្រោយការបែកបាក់ស្នេហា

បានផុស

នៅ

ភ្នំពេញ: ទស្សនិកជន និងអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីធ្លាយថា ចំណងស្នេហ៍កូន៥របស់អតីតតារាសម្ដែងលោក ស៊ុក សុភា និងភរិយាបានដើរដល់ផ្លូវបែកបាក់ ក្រោយពីភរិយាប្រកាសលែងលះគ្នាបន្ទាប់រៀបការបានជិត១០ឆ្នាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើគណនីហ្វេសប៊ុកឈ្មោះ Sarina Lucky L uy ដែលត្រូវជាភរិយាលោក ស៊ុក សុភា បានលើកថា៖ “​សុំ​ជូនដំណឹង​ដល់​បងប្អូន​ទាំងអស់​គ្នា ឱ្យបាន​ដឹងថា ខ្ញុំ និង ស៊ុក សុភា លែងលះគ្នា​ហើយ ដូច្នេះ​ចាប់ពី​ថ្ងៃនេះ​ទៅ​ គាត់​ធ្វើអ្វី​ជា​សិទ្ធិ​របស់គាត់ រីឯ​ខ្ញុំ​ក៏​ជា​សិទ្ធិ​របស់ខ្ញុំ​។ មូលហេតុ សុំ​មិន​បកស្រាយ​ មានតែ​ពាក្យ​ថា ឆ្អែត​!”​។

តួយ៉ាងភ្លាមៗនៃការប្រកាសនេះបានធ្វើឱ្យមិត្តភក្តិ និងអ្នកប្រើបណ្តាញសង្គមជាច្រើនមានចម្ងល់បានសួរនាំគ្រប់គ្នា ខណ:មានខ្លះទៀតយល់ថា មិនមែនជាការពិត។ ប៉ុន្តែជាចម្លើយត្រូវបានអ្នកនាង ហ្សារីណា និយាយថា៖ “ខ្ញុំ​សុំ​បកស្រាយ​យ៉ាងខ្លី​ថា មិនមែនសម្ដែងតែ​ជា​ការពិតរឿង ​ដូច្នេះខ្ញុំ​មិន​យកមក​លែងសើចទេ”។ 

អ្នកនាង ហ្សារីណា បន្តទៀតថា សុំ​បកស្រាយ​ថាដែលយើងលែងគ្នាមិនមែន​មកពី​រឿង​កំហុស​ដែល​យើងធ្វើខុសទេ តែ​មកពី​ភាគី​ម្នាក់​យក​ក្រុមគ្រួសារ​មក​បូក​ចូល​។ គេ​ធ្វើឱ្យ​យើង​ឃើញថា គ្រួសារ​គេមិនចេះ​ខុស យើង​ជានរ​ណាក៏ដោយ នៅ​ដល់​ណាក៏ដោយ យើង​ត្រូវ​ទទួល​ថា ​យើង​ខុស យើង​ជា​ក្មេង ​ជា​កូនចង់គេមិនឱ្យតម្លៃ ក៏​យើង​ត្រូវតែ​ទទួល​ថា ​យើង​ខុស ចង់​យើង​ខំប្រឹង​ដើម្បី​កូន​គេ​យ៉ាងណា ក៏​យើង​ត្រូវ​ទទួល​ថា​យើង​ខុស​។ ចៃដន្យ មនុស្ស​ដូច​ខ្ញុំខុស​ថា​ខុស ត្រូវ​ថា​ត្រូវ មិន​ខុស​មិន​ឱនក្បាល​ជាដាច់ខាត”។

អ្នកនាង​បញ្ជាក់ដែរថា៖ “​បើ​បង​បាន​ប្ដី មិនចេះ​បែកចែករឿងគ្រួសារ និង​ជីវិត​ប្ដី​ប្រពន្ធ​ឱ្យ​បាន​ច្បាស់លាស់ផងយើង​ឱ្យ​ឱកាស​ទៀត​ដដែលៗ​ម្ដេច​បាន? យើង​មិន​ឱ្យគេ​ស្អប់​គ្រួសារ​គេ​ទេ យើង​ក៏​ចេះ​ស្រឡាញ់​គ្រួសារ​យើង គេ​ក៏​ចេះ​ស្រឡាញ់​គ្រួសារ​គេ តែ​សុំឱ្យ​ចេះ​បែង​ចែង​រវាង​ក្ដី​ស្រឡាញ់​ទាំង២ហ្នឹង​ឱ្យ​បាន​ច្បាស់លាស់”​។ 

អ្នកនាង ហ្សារីណា បន្ថែមថា៖ “មនុស្ស​ខ្ញុំ​ជា​មនុស្ស​ចិត្តបុណ្យ ធ្វើបុណ្យ​ណាស់ បើ​ចេះ​ឱបក្រសោប​ខ្ញុំ ជួយ​អស់ពី​ខ្លួន​ងាប់​ចោល តែ​កុំ​ឱ្យតែ​ខ្ញុំ​ជួយ​ហើយ មើលរំលង ឬ​មិនឱ្យ​តម្លៃ​ខ្ញុំ ខ្ញុំ​សុខចិត្ត​ដោះលែង​អ្នកឯងចោលដូចគ្នា”។

សូមជម្រាបថា អតីតតារាសម្តែងមានឈ្មោះល្បីល្បាញក្នុងរឿង ទុំទាវ លោក ស៊ុក សុភា បាន​រៀបការជាមួយនឹងភរិយាអ្នកនាង ហ្សារីណា ដែលជាអាណិកជនខ្មែរ-រស់នៅអូស្ត្រាលីមានរយ:ពេលជិត១០ឆ្នាំហើយ ខណ:អ្នកទាំងពីរទទួលបានកូន៥នាក់ជាចំណងដៃអាពាហ៍ពិពាហ៍៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទីutes មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

Sokha Hotels

ព័ត៌មានពេញនិយម