Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ ចុះសិក្សាបន្ថែមប្រព័ន្ធលំហូរទឹករំដោះជំនន់ទឹកភ្លៀង

បានផុស

នៅ

​បន្ទាប់ពីទទួលរងនូវការជន់លិចដោយជំនន់ទឹកភ្លៀងរួចមក នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ នេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យប្រព័ន្ធអូរប្រឡាយនៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ និងសិក្សាបន្ថែមនូវប្រព័ន្ធលំហូរទឹកដើម្បីរំដោះជំនន់ទឹកភ្លៀង នៅក្នុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះលោកអភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការស្តារអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ទៅតាមប្លង់ប្រព័ន្ធសុរិយោដី ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងនៅក្នុងរដូវវស្សា និងកុំឱ្យជន់លិចផ្ទះប្រជាពលរដ្ឋ។

លោក អភិបាលខេត្ត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមសហការជាមួយអាជ្ញាធរក្រុង អាជ្ញាធរខេត្ដ ដោយធ្វើការវេចខ្ចប់ទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ កុំបោះចោលសំរាមចូលក្នុងអូរប្រឡាយ ដែលធ្វើឱ្យមានការកកស្ទះលំហូរទឹក និងជាផ្នែកមួយដែលបង្កឱ្យមានការជន់លិចផងដែរ។

កាលពីនៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ នៅក្នុងក្រុងព្រះសីហនុ ចាប់ពីចន្លោះម៉ោង ០៥:០០ នាទីល្ងាចដល់ម៉ោង ០៨:០០ នាទីយប់ មានភ្លៀងធ្លាក់ខ្លាំង ដោយកម្រិតទឹកភ្លៀងកើនឡើងបណ្តាលឱ្យទឹកជន់លិចនៅតំបន់ទំនាបមួយចំនួន រហូតមកដល់ម៉ោង ១០:០០ នាទីយប់ថ្ងៃដដែល ទឹកភ្លៀងបានស្រកវិញនៅតាមអូរប្រឡាយសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។

យ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ នៅមិនទាន់ដឹងពីផលប៉ះពាល់ដែលបណ្តាលមកពីជំនន់ទឹកភ្លៀងនោះនៅឡើយទេ ដោយក្រុមការងារកំពុងចុះវាយតម្លៃ។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៨ ខែសីហានេះថា ចំពោះការខូចខាតដោយជំនន់ទឹកភ្លៀងកាលពីយប់ថ្ងៃទី២៤ សីហា កន្លងទៅនេះនៅមិនទាន់ដឹងនៅឡើយទេក្រុមការងារកំពុងបូកសរុប សូមរង់ចាំសិន។

លោកវរសេនីយ៍ឯក អ៊ុន សម្ផស្ស មេបញ្ជាការវរសេនាតូចលេខ២៤០ បានមានប្រសាសន៍ក្នុងពេលប្រជុំជួរ នៅព្រឹកថ្ងៃទី២៨ ខែសីហានេះថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២១​នេះ​ កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំ​ដែនទឹក​លេខ​២៤០​ នៃ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក​ ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ​ បាន​ត្រៀមកម្លាំង​រួច​ជា​ស្រេច​ ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ​៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម