Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអឺរ៉ុប រកឃើញ មីវៀតណាម ២ប្រភេទ មានផ្ទុកសារធាតុគីមី សម្លាប់សត្វល្អិត

បានផុស

នៅ

អាជ្ញាធរសុវត្ថិភាពចំណីអាហារនៃប្រទេសអៀរឡង់ (FSAI) បានប្រកាសថា ផលិតផលមីកញ្ចប់មួយចំនួន រួមទាំងពីរប្រភេទ មកពីក្រុមហ៊ុនផលិតមីវៀតណាម Acecook ដែលវិនិយោគដោយជនជាតិជប៉ុនផងដែរ ត្រូវបានប្រមូលពីទីផ្សារមកវិញ ដោយសារតែរកឃើញមានផ្ទុកសារធាតុសម្លាប់សត្វល្អិត ethylene oxide ដែលមិនត្រូវបានអនុញ្ញាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មីកញ្ចប់ដែលត្រូវបានរកឃើញថាមានផ្ទុកសារធាតុនេះ រួមមានមី Hao Hao រសជាតិបង្គាតុងយ៉ាំ និងមី Good រសជាតិ ឆ្អឹងជំនីជ្រូក។ នេះបើតាមការប្រកាសរបស់ FSAI នៅលើគេហទំព័ររបស់ខ្លួន។

ក្រៅពីផលិតផលដែលផលិតនៅវៀតណាមចំនួនពីរនេះ មីដែលប្រមូលមកវិញក៏រួមមានទាំងផលិតផលមីកញ្ចប់រសជាតិគ្រឿងសមុទ្រ Yato របស់ប្រទេសចិនផងដែរ។

FSAI និយាយថា ខ្លួនបានរកឃើញសារធាតុ ethylene oxide ដែលជាថ្នាំសម្លាប់សត្វល្អិត មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងម្ហូបអាហារដែលដាក់លក់នៅក្នុងសហភាពអឺរ៉ុប។

សេចក្តីប្រកាសបាននិយាយថា “ថ្វីបើការប្រើប្រាស់ផលិតផលដែលមានសារធាតុនេះ មិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពក៏ដោយ ក៏អាចមានបញ្ហាសុខភាពដែរ ប្រសិនបើនៅតែបន្តប្រើប្រាស់ក្នុងរយៈពេលយូរ។ ដូច្នេះការប៉ះពាល់សារធាតុនេះ ចាំបាច់ត្រូវកាត់បន្ថយឲ្យបានតិចបំផុត”។

ដើម្បីឆ្លើយតបទៅនឹងការប្រមូលមកវិញនេះ ក្រសួងសុខាភិបាលវៀតណាមបាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋបាលចំណីអាហារវៀតណាមក្រោមការគ្រប់គ្រងរបស់ខ្លួន នឹងស្នើសុំទៅក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មដែលទទួលបន្ទុកគ្រប់គ្រងផលិតផលមីកញ្ចប់ ឲ្យបំភ្លឺករណីនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ សិប្បកម្មវៀតណាមមួយកន្លែង យកម៉ាសប្រើរួចរាប់តោន ទៅកែច្នៃ ហើយដាក់លក់លើទីផ្សារវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍២ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍១៤ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៤ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៦ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៧ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម