Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយស្លាប់២នាក់ ពេលនេះ ជប៉ុន រកឃើញមេរោគបន្ថែមទៀត នៅក្នុងវ៉ាក់សាំង Moderna

បានផុស

នៅ

នៅថ្ងៃទី២៩ខែសីហា តំបន់ អូគីណាវ៉ា របស់ប្រទេសជប៉ុន បានផ្អាកការប្រើប្រាស់វ៉ាក់សាំងការពារកូវីដ-១៩ របស់ក្រុមហ៊ុន Moderna បន្ទាប់ពីមេរោគមួយទៀត ត្រូវបានប្រទះឃើញ។

ការផ្អាកនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រសួងសុខាភិបាលជប៉ុននិយាយថា ខ្លួនកំពុងស៊ើបអង្កេតលើការស្លាប់របស់បុរសពីរនាក់ ដែលបានចាក់វ៉ាក់សាំង Moderna មានមេរោគ ថ្វីបើមូលហេតុនៃការស្លាប់ របស់ពួកគេមិនត្រូវបានបញ្ជាក់ច្បាស់ក៏ដោយ។

នៅថ្ងៃអាទិត្យ ខេត្ត អូគីណាវ៉ា ភាគខាងត្បូងប្រទេសជប៉ុន បានផ្អាកកម្មវិធីចាក់វ៉ាក់សាំងខ្លះៗ ដោយសារតែបញ្ហានេះ។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា “យើងកំពុងផ្អាកការប្រើប្រាស់វ៉ាក់សាំង កូវីដ-១៩ របស់ក្រុមហ៊ុន Moderna ព្រោះសារធាតុមានមេរោគ ត្រូវបានរកឃើញនៅក្នុងដបថ្នាំមួយចំនួន”។

ទោះបីជាយ៉ាងណាក៏ដោយ ប្រអប់វ៉ាក់សាំងរងផលប៉ះពាល់ដោយមេរោគ ដែលត្រូវបានគេប្រទះឃើញនៅអូគីណាវ៉ាកាលពីថ្ងៃសៅរ៍ គឺខុសពីវ៉ាក់សាំងចំនួន ១.៦៣ លានដូសដែលត្រូវបានផ្អាកបន្ទាប់ពីការស្លាប់មនុស្សពីរនាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ស្លាប់ ២ នាក់នៅជប៉ុន ក្រោយចាក់វ៉ាក់សាំង Moderna

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៨ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១១ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម