Connect with us

ព័ត៌មានអន្ដរជាតិ

នាវាពិឃាតអាមេរិកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់, ចិនថ្កោលទោសថាជា ទង្វើបង្ករឿង

បានផុស

នៅ

ក្រសួងការពារជាតិចិនបានតវ៉ាប្រឆាំងនឹងការធ្វើដំណើរឆ្លងកាត់ របស់នាវាចម្បាំងកងទ័ពជើងទឹកអាមេរិកនិងនាវាឆ្មាំសមុទ្រ នៅដែនទឹករវាងប្រទេសចិននិងកោះតៃវ៉ាន់។

China condemns US warship transit of Taiwan Strait | South China Sea News |  Al Jazeera

សេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងកាលពីថ្ងៃសៅរ៍ បានហៅទង្វើនេះថា ទង្វើបង្ករឿង ហើយបាននិយាយថា វាបង្ហាញថា សហរដ្ឋអាមេរិកគឺជាការគំរាមកំហែងធំបំផុតចំពោះសន្តិភាពនិងស្ថិរភាព និងជាអ្នកបង្កើតហានិភ័យសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់។

សេចក្តីថ្លែងការណ៍ដដែលបាននិយាយថា “យើងសូមសម្តែងការប្រឆាំងយ៉ាងដាច់អហង្ការ និងសូមថ្កោលទោសយ៉ាងខ្លាំង”។

China Protests US Navy, Coast Guard Ships in Taiwan Strait - Flipboard

កងនាវាចរអាមេរិកបាននិយាយថា នាវាពិឃាតនាំផ្លូវមីស៊ីល USS Kidd និងនាវាឆ្មាំសមុទ្រ Munro បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រកាលពីថ្ងៃសុក្រ នៅក្នុងដែនទឹកអន្តរជាតិ។

ទោះបីជាយ៉ាងណាក៏ដោយ លំហាត់បែបនេះ ត្រូវបានគេមើលឃើញថាជាការព្រមានដល់ប្រទេសចិន ដែលថ្មីៗ បានធ្វើសមយុទ្ធនៅជិតកោះតៃវ៉ាន់ ហើយមិនដែលគិតបោះបង់ចោលការប្រើប្រាស់កម្លាំងឡើយ ប្រសិនបើចាំបាច់ដើម្បីនាំកោះនេះមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។

FarsNews Agency China Condemns US as Warships Transit Taiwan Straits

សេចក្តីថ្លែងការណ៍របស់កងនាវាចរទី៧ ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនបាននិយាយថា “ការធ្វើដំណើរស្របច្បាប់របស់នាវា ឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរីនិងបើកចំហ”។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ ដែលនិយាយថា កិច្ចពិភាក្សារវាងមន្រ្តីយោធាចិននិងអាមេរិក កំពុងប្រព្រឹត្តទៅជាលើកដំបូងចាប់តាំងពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ឡើងកាន់តំណែងកាលពីខែមករា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ លោកស្រី Harris ប្រាប់វៀតណាមថា កងទ័ពជើងទឹកអាមេរិក នឹងរក្សាវត្តមាននៅ សមុទ្រចិនខាងត្បូង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ២១ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម២០ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម