Connect with us

សុខភាព

មូល​ហេតុ​មួយចំនួនដែល​ស្ដ្រី​វ័យចំណាស់ កើត​ជំងឺ​ស្រុត​ស្បូន​

បានផុស

នៅ

​ជំងឺ​ស្រុត​ស្បូន​ជា​ជំងឺ​មួយ​ដែល​ជួប​ញឹកញាប់​ជាងគេ និង​មាន​ប្រមាណ​៣០%​នៃ​ស្ត្រី ជាពិសេស​ស្ត្រី​វ័យ​ចំណាស់​និង​អស់​រដូវ​។ ជំងឺ​នេះ​បង្ក​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​មាន​ផល​រំខាន​ដល់​ប្រព័ន្ធ​បង្ហូរ​ទឹកនោម​ខាងក្រោម សុខភាព​ផ្លូវភេទ និង​ការ​បន្ទោ​បង់​លាមក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) មូលហេតុ​៖

​កត្តា​ដែល​ប្រឈម​ចំពោះ​ស្ត្រី​នឹង​ជំងឺ​នេះ​មាន​

– ភាពចុះ​ខ្សោយ​ប្រព័ន្ធ​ទម្រ​អាង​ត្រគាក (Défaillance du système d’amarrage)

– ភាពមិនធម្មតា​របស់​ឆ្អឹង​អាង​ត្រគាក ដែលមាន​ពី​កំណើត (anomalie osseuse)

– ភាពចុះ​ខ្សោយ ស្វិត និង​យារ របស់​សាច់ដុំ​អាង​ត្រគាក​

– ស្ត្រី​ធ្លាប់​សម្រាលកូន​ច្រើន ដែល​ធ្វើ​ឲ្យ​ចុះខ្សោយ​សាច់ដុំ​អាង​ត្រគាក​

– មាន​ជំងឺ​ទល់លាមក​ញឹកញាប់​

– ធ្វើការ​ធ្ងន់ រឺ​លើក​របស់របរ​ធ្ងន់ៗ​

– ស្ត្រី​ឆាប់​អស់​រដូវ ដោយសារ​កង្វះ​អរ​ម៉ូ​ន​

– ស្ត្រី​ដែល​ធ្លាប់មាន​ការវះកាត់​ជំងឺ​ស្បូន និង​ជំងឺ​ទ្វារ​លាមក​

២) រោគសញ្ញា​៖

​ជាទូទៅ​ជំងឺ​នេះ​មាន​រោគសញ្ញា​ដូចជា​

– មាន​ផល​រំខាន​លើ​មុខងារ​បង្ហូរ​ទឹកនោម​

– អ្នកជំងឺ​ជ្រាប​ទឹកនោម នៅពេល​ប្រឹង ក្អក សើចឬ​លើក​របស់​ធ្ងន់ ។​ល​។​

– អ្នកជំងឺ​មាន​អារម្មណ៍​ថា ហាក់ដូច​ជាមាន​ដុំ​ទឹង​ណែន​រំខាន​នៅក្នុង​ទ្វារមាស​

– អ្នកជំងឺ​មាន​ផល​រំខាន​ក្នុងការ​បន្ទោ​របង់​លាមក​

– អ្នកជំងឺ​អាច​ជ្រាប​លាមក រឺ​លេច​ផោម ដោយ​ឯកឯង​

– ឈឺ​នៅ​អាង​ត្រគាក​

– មាន​ធ្លាក់ស​

– រលាក​ទ្វារមាស​

– ផល​រំខាន​ក្នុងការ​រួមភេទ​

– ក្នុងករណី​ធ្ងន់ធ្ងរ អ្នកជំងឺ​មាន​លៀន​ចេញ​នូវ​សរីរាង្គ​មួយចំនួន​ដូចជា ផ្លោក​នោម ស្បូន​ទ្វារ​លាមក តាម​ទ្វារមាស​ចេញមកក្រៅ​

៣) ការព្យាបាល​៖

​វិធី​ព្យាបាល​នៃ​ជំងឺ​នេះ​មាន ៣​ប្រភេទ​:

​ក​. ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​៖ ស្ត្រី​អាច​ប្រើ​ថ្នាំ​អរ​ម៉ូ​ន​មួយចំនួន ដើម្បី​ជួយ​កុំ​ឲ្យ​ឆាប់​អស់​រដូវ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ទម្រ​សាច់ដុំ​អាង​ត្រគាក​រឹងមាំ​។​

​ខ​. វិធី​ហាត់ប្រាណ​៖ ការហាត់​ប្រាណ​ធ្វើ​ឲ្យ​សាច់ដុំ​អាង​ត្រគាក និង​សាច់ដុំ​ពោះ​រឹងមាំ​។​

​គ​. វិធី​វះកាត់​៖

– ការវះកាត់​តាម​ទ្វារ​ក្រោម ដោយ​យើង​ធ្វើការ​វះកាត់​យក​ស្បូន​ចេញ ហើយ​និង​ជួសជុល​មុខងារ​បង្ហូរ​ទឹកនោម ផ្លោក​នោម ទ្វារ​លាមក និង​សុខភាព​ផ្លូវភេទ​។​

– ការវះកាត់​ដោយ​ប្រើ​ឧបករណ៍​ចោះ យើង​អាច​ចង​ទប់​ស្បូន​ទៅនឹង​ឆ្អឹង​អាង​ត្រគាក​ផ្នែក​ខាងក្រោយ​។ វិធី​នេះ​មាន​សារៈប្រយោជន៍​សំខាន់​ដល់​ស្ត្រី ដោយ​រក្សាទុក​ស្បូន សុខភាព​បន្ត​ពូជ​ជាពិសេស​ស្ត្រី​ដែល​នៅ​វ័យក្មេង អាច​ឲ្យ​មាន​បុត្រ​ទៅ​ថ្ងៃក្រោយ​។​

​ប្រសិនបើ​ស្ត្រី​ដែលមាន​រោគសញ្ញា​ដូច​រៀបរាប់​ខាងលើ រឺ​ស្ត្រី​ដែល​អស់​រដូវ​មានបំណង​ទទួល​ព័ត៌មាន​លំអិត​បន្ថែម សូមមេត្តា​រួសរាន់​មក​ពិគ្រោះ និង​ពិនិត្យ​សុខភាព ជាមួយ​ក្រុមការងារ​វេជ្ជបណ្ឌិត​ឯកទេស ថែទាំ និង​ព្យាបាល​រោគ​ស្ត្រី នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម៦ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម