Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុនបន្តរកឃើញសារធាតុចម្លែកក្នុងវ៉ាក់សាំង Moderna

បានផុស

នៅ

សារធាតុ​ចម្លែក ឬ​​សាធារតុ​ផ្ទុក​មេ​រោគ​​ត្រូវបាន​រ​ក​ឃើញ​នៅ​ក្នុង​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ Moderna កាល​ពី​ថ្ងៃ​អាទិត្យ​​ម្សិល​មិញ​នៅ​ខេត្ត Gunma របស់​ប្រទេស​ជប៉ុន​ ជិត​ទី​ក្រុង​តូក្យូ ដែល​នេះ​ជា​ករណី​​ថ្មី​​​មួយ​ទៀត​​ពាក់​ព័ន្ធ​នឹង​វ៉ាក់សាំង​របស់​ក្រុម​ហ៊ុន​អាមេរិក។

មន្ត្រី​ខេត្ត Gunma ម្នាក់​បាន​និយាយ​ថា សារធាតុ​ខ្មៅ​តូច​ល្អិត​មួយ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ដប​វ៉ាក់សាំង Moderna ​ដែល​ជំរុញ​ឲ្យ​ខេត្ត​នេះ​បាន​ផ្អាក​ប្រើ​វ៉ាក់សាំង​ Moderna។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅនេះ ក្រសួង​សុខាភិបាល​ជប៉ុនបាន​និយាយ​​ថា មាន​ករណី​​ស្លាប់​មនុស្ស​ពីរ​នាក់ បន្ទាប់​ពី​បាន​ចាក់​វ៉ាក់សាំង​ Moderna ដែល​ជន​រង​គ្រោះ​ទាំង​ពីរ​ស្ថិត​ក្នុង​ចំណោម​​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​​​ដែល​ត្រូវ​បាន​ផ្អាក​ដោយ​សារ​រក​ឃើញ​សារធាតុ​​ផ្ទុក​មេ​រោគ។

ទោះ​បី​ជា​យ៉ាង​ណា រដ្ឋាភិបាល​ជប៉ុន​បាន​និយាយ​ថា គ្មាន​បញ្ហា​សុវត្ថិភាព ឬ​ប្រសិទ្ធភាព​អ្វី​មួយ​ត្រូវ​បាន​​​លាត​ត្រដាង​ឡើយ​ ហើយ​ការ​ផ្អាក​ប្រើ​វ៉ាក់សាំង​នេះ​គឺ​​ដើម្បី​​ប្រុង​ប្រយ័ត្ន។ ចំពោះ​ករណី​ដែល​បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់​កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា សប្តាហ៍​មុន​នេះ ប្រទេស​ជប៉ុន​បាន​ឈប់​ប្រើ​វ៉ាក់សាំង Moderna ចំនួន​១.៦៣​លាន​ដូស​ បន្ទាប់​ពី​ក្រុម​ហ៊ុន​ឱសថ​​ដែល​ទទួល​បន្ទុក​លក់​វ៉ាក់សាំង​នេះ​នៅ​ជប៉ុន Takeda ទទួល​បាន​របាយការណ៍​ពី​ការ​រក​ឃើញ​សារធាតុ​​ផ្ទុក​មេ​រោគ​​ក្នុង​ដប​វ៉ាក់សាំង​ជា​ច្រើន។

ក្រុម​ហ៊ុន​វ៉ាក់សាំង Moderna និង​ក្រុម​ហ៊ុន​ឱសថ​អេស្ប៉ាញ Rovi ដែលច្រក​វ៉ាក់សាំង​ Moderna សម្រាប់​ទី​ផ្សារក្រៅ​ពី​សហរដ្ឋ​អាមេរិក បាន​និយាយ​ពី​ដំបូង​ថា សារធាតុ​ចម្លែក​​អាច​បណ្តាល​មក​​​ពី​ការ​ផលិត​មួយ​នៅ​ក្នុង​ខ្សែ​សង្វាក់​ផលិត​​របស់ Rovi។

មន្ត្រី​ខេត្ត​បាន​និយាយ​ថា វ៉ាក់សាំង​ដែល​មាន​បញ្ហា​នៅ​ខេត្ត​ Gunma ​គឺ​ជា​វ៉ាក់សាំង​វ៉ាក់សាំ Moderna មួយដប​ដែល​ខុស​ប្លែក​ពី​ដប​​ផ្សេង​ៗ​ដែល​បាន​ប្រើ​ត្រូវ​បាន​ផ្អាក។

មន្ត្រី​ខេត្ត​ដដែល​បាន​​បញ្ជាក់​ថា វ៉ាក់សាំង Moderna ​នេះ​បាន​ចាក់​ដល់​មនុស្ស​ចំនួន ៤៥៧៥​នាក់​នៅ​ខេត្ត Gunma ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​មិន​មាន​សេចក្តី​រាយការណ៍ ឬ​ព័ត៌មាន​អ្វី​ពាក់​ព័ន្ធ​នឹង​បញ្ហា​សុខភាព​ឡើយ។

នៅ​ខេត្ត​ Okinawa ភាគ​ខាង​ត្បូង ប្រទេស​ជប៉ុន ក៏​​សារធាតុ​ចម្លែក​ត្រូវ​បាន​រក​ឃើញ​ក្នុង​ដប​វ៉ាក់សាំង Moderna ​នេះ​ដែរ៕

អាន​បន្ថែម៖ ជប៉ុន​​ឈប់​ប្រើ​វ៉ាក់​សាំង Moderna​ ១.៦៣​លាន​ដូស​ជុំវិញសារធាតុ​ផ្ទុក​មេរោគ
អាន​បន្ថែម៖ ស្លាប់ ២ នាក់នៅជប៉ុន ក្រោយចាក់វ៉ាក់សាំង Moderna

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២៧ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម