Connect with us

ព័ត៌មានជាតិ

ស្តារប្រឡាយមេរំដោះទឹកសំអុយ រវាងព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ តែងយកចិត្តទុកដាក់ជួយដោះស្រាយរាល់បញ្ហាជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុង​រាជធានី​ភ្នំពេញ។ រឿង​ធំជាងគេ គឺ​បញ្ហា​ទឹក​លិច ពីព្រោះថា រដូវ​នេះ ជា​រដូវវស្សា តែងមាន​ភ្លៀង​ធ្លាក់។ បញ្ហា​នេះ​ភាគច្រើន​បង្កឡើង ដោយសារតែ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​លួច​សាងសង់​លំនៅឋាន​រំលោភ​លើ​ផ្ទៃ​ប្រឡាយ​បង្ហូរទឹក​ដែលជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមាន​ការគិតគូ​ខ្លាំង​អំពី​បញ្ហា​ទឹក​លិច​នេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ តំណាង​លោក ហែម ដា​រិ​ទ្ធ អភិបាល នៃ គណ​អភិបាលខណ្ឌ​ពោធិ៍​សែ​ន​ជ័យ កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២១ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ បានដាក់​គ្រឿងចក្រ អា​អិ​ច ( អេ​ស្កា​វ​ទ័​រ ) ដែលមាន​សា​ឡង់​ខាងក្រោម​បណ្តែត​ទឹក កាយ​ស្តារ​ប្រឡាយ​នៅ​ចំណុច​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់ កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រំប្រទល់​ជាមួយ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី ភ្នំពេញ។​

លោក ប៉ាង លីដា អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រាប់​ឲ្យ​ដឹងថា ប្រឡាយ​ដែល​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ កំពុង​ដាក់​គ្រឿងចក្រ​កាយ​ភក់​ស្តារ​នេះ បើតាម​គម្រោង​ប្រវែង ១៥០០​ម៉ែត្រ និង ទទឹង ៤​ម៉ែត្រ ប៉ុន្តែ​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​លួច​សាង​សង់ផ្ទះ​រំលោភ​ទៅលើ​ជាយ​ប្រឡាយ​ទាំងសងខាង​ដែល​ធ្វើ​ឲ្យ​ផ្ទៃ​ប្រឡាយ​ទាំងមូល​មាន​សភាព​តូច។ ដូច្នេះ​នៅពេល​ភ្លៀង​ធ្លាក់​មក​ម្តងៗ ចរន្តទឹក​ហូរ​មិនទាន់​នោះទេ ទើប​ធ្វើ​ឲ្យ​ជន់​លិច​ជារឿយៗ ។​

លោក​អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រាប់​បន្ត​ឲ្យ​ដឹងថា ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណ​អភិបាល រាជធានី​ភ្នំពេញ ក៏ដូចជា លោក ហែម ដា​រិ​ទ្ធ អភិបាល នៃ គណ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ខិតខំ​ការស្តារ​ផ្ទៃ​ប្រឡាយ​មួយ​នេះ សម្រេចបាន​ប្រមាណ ៧០​ភាគរយ ទៅលើ​គម្រោង​ប្រវែង ១៥០០​ម៉ែត្រ និង ទទឹង ៤​ម៉ែត្រ ។ ការស្តារ​ប្រឡាយ​នេះ ចំណុច​ខ្លះ ត្រូវ​ប្រើ​កម្លាំង​ពលកម្ម​មនុស្ស​ចុះទៅ​ក្នុង​ទឹកស្អុយ​ផ្ទាល់​តែម្តង ដើម្បី​បារ​សំរាម ថង់​ប្លា​ស្ទិ​ច ចាន ឬ ប្រអប់​ស្ងោរ និង ពូក​ចាស់​មួយ​ដែល​នៅ​បាំង​មុខទឹក។

លោកស្រី ទៀប វណ្ណ​រឿង ចៅសង្កាត់​កា​កាប​ទី​១ រៀបរាប់​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន​សង្កាត់​របស់លោក​ស្រី គឺ​មិនទាន់មាន​ប្រព័ន្ធ​លូបង្ហូរទឹក​ឲ្យ​បាន​សមរម្យ​នោះទេ គឺ​មានតែ​ប្រឡាយទឹក​នេះហើយ​សម្រាប់​បង្ហូរ​រំដោះ​ទឹក​នា​រដូវវស្សា។ ប៉ុន្តែ​ផ្ទៃ​ប្រឡាយ​មួយចំណែក​ត្រូវ​ពលរដ្ឋ​ខ្លះ​លួច​ធ្វើ​ផ្ទះ​បាំង​មុខទឹក ដែល​នាំ​ឲ្យ​ប៉ះពាល់​ខ្លាំង​នូវ​ចរន្តទឹក​ហូរ ។ បើតាម​ពិនិត្យ​ជាក់ស្តែង ប្រជាពលរដ្ឋ​ដែលមាន​ផ្ទះ​រស់​នៅលើ​ផ្ទៃ​ប្រឡាយ​សាធារណៈ​ខុសច្បាប់ ប្រមាណ ១៤២​ខ្នង​ផ្ទះ ដោយ​ពួកគាត់​មក​រស់នៅ​ទីនេះ​ខ្លះ​តាំងពី​ឆ្នាំ​១៩៩២ និង​ខ្លះទៀត ក្នុង​ឆ្នាំ​១៩៩៨ មកម្ល៉េះ។ ជា​មួយគ្នានេះ​លោកស្រី​ចៅសង្កាត់​កា​កាប​ទី​១ សូម​សំណូមពរ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណ​អភិបាល រាជធានី​ភ្នំពេញ មេត្តា​ជួយ​អភិវឌ្ឍន៍ កសាង​ផ្លូវ​បេតុង ១ ខ្សែ ស្រប​ជាមួយ​ផ្លូវ​រថភ្លើង និង​ជាពិសេស សូមជួយ​ដាក់​ប្រព័ន្ធ​លូ​ប្រអប់​មេ ដើម្បី​រំដោះ​ទឹក​ចេញ​ឲ្យ​ទាន់​ពេលវេលា ពីព្រោះថា នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​កា​កាប​ទី​១ គឺ​មានតែ​ភូមិ​ប៉ប្រក​ខាងជើង​នេះ ដែល​រង​ផលប៉ះពាល់​ខ្លាំង ជាងគេ គឺ​បញ្ហា​ទឹក​នេះ​ហើយ។​

ទោះបី​យ៉ាងណាក្តី អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានបញ្ជាក់​អោយដឹងថា ការស្តារ​ប្រឡាយ​នេះ​នៅ​តំបន់​ខាង​មូលដ្ឋាន​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺ​ការកាយ​ស្តារ​បានល្អ​ប្រសើរ​ច្រើន​ហើយ ដោយឡែក​នៅតែ​ខាង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ​ឯណោះ​ទេ នៅ​មិនទាន់​បាន​ល្អ នៅឡើយ ដោយសារ​កំពុងមាន​ដីល្បាប់ និង​មាន​ដើម​ស្មៅ ដើម​កំប្លោក​ដុះ​ក្រាស់ៗ ដែល​ធ្វើឲ្យ​ប៉ះពាល់​ខ្លាំង​ទៅដល់​ផ្លូវទឹក​មិន​ហូរ​បាន​លឿន ៕

អត្ថបទ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ត្រាំ ព្រមានក្រុមហាម៉ាស ថា នឹងជួបអាសន្នធំ បើមិនដោះលែងចំណាប់ខ្មាំង មុនគាត់ចូលកាន់តំណែង

ព័ត៌មានជាតិ៨ នាទីutes មុន

ក្រសួងអប់រំបើកវេទិកាអប់រំស្តីពី “ឧត្តមានុវត្តន៍កំណែទម្រង់សាលារៀន ឆ្នាំ២០២៤”

ព័ត៌មានជាតិ២៦ នាទីutes មុន

មន្ត្រីជាន់ខ្ពស់៖ កម្មវិធីក្រៅម៉ោងសិក្សាជួយភ្ជាប់រវាងយុវជន និងសង្គមស្វែងរកដំណោះស្រាយភាពស្មុគស្មាញនៃជីវិតនាសម័យទំនើប

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានជាតិ២២ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម២១ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តារាថៃល្បីៗ ៤គូ ត្រៀមចូលរោងការនៅដើមឆ្នាំថ្មីនេះ

Sokha Hotels

ព័ត៌មានពេញនិយម