ព័ត៌មានជាតិ
ផ្លូវជាតិទូទាំងប្រទេស នឹងកែសម្រួលកំណត់ល្បឿនបើកបរឡើងវិញ
ការកំណត់ល្បឿនបើកបរលើផ្លូវជាតិទូទាំងប្រទេស នឹងត្រូវធ្វើវិសោធនកម្មថ្មី ដើម្បីកែសម្រួលឲ្យសមស្របតាមស្ថានភាពជាក់ស្តែង។
ការធ្វើវិសោធនកម្មនេះ ដោយសារស្ថានភាពផ្លូវជាតិមួយចំនួន បានកំណត់ល្បឿនបើកបរ ដែលមិនសមស្របតាមស្ថានភាពចរាចរណ៍ និងភូមិសាស្រ្តតំបន់។
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឆ្លើយតបការសាកសួររបស់បងប្អូនតាមបណ្ដាញសង្គមថា ការកំណត់ល្បឿនបើកបរតាមផ្លូវជាតិមួយចំនួនឃើញថា ការកំណត់ល្បឿនអតិបរមាកន្លងមក មិនសមស្របនឹងលំហូរចរាចរណ៍ ប៉ះពាល់ដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ក្រសួងសាធារណការនិងដឹកជញ្ជូន នឹងរៀបចំវិសោធនកម្ម រួមទាំងការជជែកលើការកំណត់ល្បឿនបើកបរលើផ្លូវជាតិមួយចំនួន ដើម្បីដាក់ឆ្លងកែសម្រួលជាថ្មី។
បើតាមលោកទេសរដ្ឋមន្រ្តី ្ក្រុមការងារបច្ចេកទេសនឹងធ្វើការចុះសិក្សាលើការកំណត់ល្បឿនបើកបរលើផ្លូវជាតិទូទាំងប្រទេសឡើងវិញ ដើម្បីសម្រួលការធ្វើដំណើរឲ្យបានឆាប់រហ័ស តាមស្ថានភាពប្រើប្រាស់ជាក់ស្តែង។
កន្លងទៅតែងតែមានការរិះគន់លើការកំណត់ល្បឿនបើកបរតាមដងផ្លូវជាតិមួយចំនួន ដែលមិនសមស្របតាមភូមិសាស្រ្តតំបន់។
យោងតាមអនុក្រឹត្យស្តីពីការកំណត់ល្បឿនសម្រាប់យានជំនិះបានចែងថា ៖
១-អ្នកបើកបរត្រូវប្រើប្រាស់ល្បឿនស្របតាមស្លាកសញ្ញាកំណត់ល្បឿនអតិបរមានៅតាមដងផ្លូវ
២-នៅកន្លែងដែលពុំមានស្លាកសញ្ញាកំណត់ល្បឿន អ្នកបើកបរត្រូវប្រើប្រាស់ល្បឿនអតិបរមាដូចខាងក្រោម៖
ក-នៅក្នុងទីប្រជុំជនល្បឿនអតិបរមាត្រូវកំណត់ត្រឹមត្រូវ៖
-៣០គីឡូម៉ែត្រក្នុង១ម៉ោង សម្រាប់ទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត ត្រាក់ទ័រ យានយន្តកសិកម្ម និងសម្រាប់យានយន្តុបករណ៍ដែលមានល្បឿនអតិបរមាត្រឹម៤០គីឡូម៉ែត្រក្នុង១ម៉ោង ។
-៤០គីឡូម៉ែត្រក្នុង១ម៉ោង សម្រាប់រថយន្តគ្រប់ប្រភេទ និងសម្រាប់យានយន្តុបករណ៍ដែលមានល្បឿនអតិបរមាលើស៤០គីឡូម៉ែត្រក្នុង១ម៉ោង ។
ខ-នៅក្រៅទីប្រជុំជន ល្បឿនអតិបរមាត្រូវកំណត់ត្រឹម៖
-៤០គីឡូម៉ែត្រក្នុង១ម៉ោងសម្រាប់ត្រីចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រាក់ទ័រ យានយន្តកសិកម្ម និងយានយន្តុបករណ៍ដែលមានល្បឿនអតិបរមាត្រឹម៤០គីឡូម៉ែត្រក្នុង១ម៉ោង ។
-៦០គីឡូម៉ែត្រក្នុង១ម៉ោងសម្រាប់ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងមិនលើសពី១២៥សង្ទីម៉ែត្រគូប យានយន្តុបករណ៍ដែលមានល្បឿនអតិបរមាលើស៤០គីឡូម៉ែត្រក្នុង១ម៉ោង យន្តសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក និងរថយន្តដឹកកុងតឺន័រគ្រប់ប្រភេទ ។
-៧០គីឡូម៉ែត្រក្នុង១ម៉ោងសម្រាប់ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងលើសពី១២៥សង្ទីម៉ែត្រគូប និងរថយន្តដឹកទំនិញធុនធ្ងន់ ។
-៨០គីឡូម៉ែត្រក្នុង១ម៉ោងសម្រាប់រថយន្តធុនស្រាល និងរថយន្តដឹកអ្នកដំណើរ ។
-៩០គីឡូម៉ែត្រក្នុង១ម៉ោង សម្រាប់រថយន្តធុនស្រាលនិងរថយន្តដឹកអ្នកដំណើរបើកបរនៅលើផ្លូវដែលមានខឿនបែងចែកទិសចរាចរណ៍ជាពីរហើយមានគន្លងផ្លូវចាប់ពី៤ឡើងទៅ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ