ព័ត៌មានជាតិ
ជនសង្ស័យ៦នាក់ លួចកាត់យកខ្សែភ្លេីងនៅក្រុងបាត់ដំបង
ខេត្តបាត់ដំបង÷ ក្រុមមុខសញ្ញាលួចកាត់ខ្សែភ្លើងរបស់ពលរដ្ឋក្នុងក្រុងបាត់ដំបងចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចតាមក្របួចជាប់កាលពីថ្ងៃទី២៨ខែសីហាឆ្នាំ២០២១ វេលាម៉ោង១០និង០៣នាទីនៅចំណុចភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឱ្យដឹងថា មួយរយៈពេលចុងក្រោយនេះ បានលេចឡេីងនូវករណីចោរកម្មលួចកាត់យកខ្សែភ្លេីងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមួយចំនួនក្នុងក្រុងបាត់ដំបង ដែលធ្វើឱ្យពលរដ្ឋក្តៅក្រហាយទើបសមត្ថកិច្ចបើកការស្រាវជ្រាវរហូតឃាត់ខ្លួនជនជាមុខសញ្ញាខាងលើតែម្តង។
កិច្ចប្រតិបត្តិការបង្ក្រាបជនជាមុខសញ្ញាលួចនេះ មានការសម្របសម្រួលលើនីតិវិធីពីលោកកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបសហការណ៍ ជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះប្រតិបត្តិការបង្ក្រាបករណីលួច (កាត់យកខ្សែភ្លេីង)០១ករណីនិងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន០៦នាក់មកកាន់ស្នងការដ្ឋាន ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ។
សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង៦នាក់រួមមាន៖ ១,ឈ្មោះខា.សុវណ្ណាហៅស្វាភេទប្រុសអាយុ១៥ឆ្នាំ មានទីលំនៅភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបងខេត្តបាត់ដំបង។ ២,ឈ្មោះហែមវុត្ថាហៅគក់ ភេទប្រុសអាយុ៣១ឆ្នាំ មានទីលំនៅភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង។
៣,ឈ្មោះព្រាប សត្ថាឫទ្ធាហៅកុកភេទប្រុសអាយុ២២ឆ្នាំ មានទីលំនៅភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង។ ៤,ឈ្មោះផាត់ រក្សាហៅវូភេទប្រុសអាយុ២២ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ឃុំអូរដំបង១ស្រុកសង្កែខេត្តបាត់ដំបង។៥ ឈ្មោះចេង.រ៉ីភេទប្រុសអាយុ៤០ឆ្នាំមានទីលំនៅភូមិអូរតានប់សង្កាត់ក្តុលដូនទាវក្រុងបាត់ដំបងខេត្តបាត់ដំបង។៦,ឈ្មោះរឺន.ចន្ទរស្មីភេទប្រុសអាយុ២៩ឆ្នាំមានទីលំនៅភូមិវត្តគរសង្កាត់វត្តគរក្រុងបាត់ដំបង។
វត្ថុតាងដកហូតរួមមាន៖ ម៉ូតូ១គ្រឿងម៉ាកស៊ូស៊ូគីវីវ៉ាពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខបាត់ដំបង1S.5587 សំបកជ័រខ្សែភ្លេីងមួយចំនួនដែលនៅសល់ ក្រោយពីហែកយកខ្សែបណ្តូលទង់ដែងទៅលក់អស់។
ពាក់ព័ន្ធករណីខាងលើលោកស្នងការបានអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាលក្នុងពេលជួបប្រទះករណីខាងលេីដេីម្បីមានវិធានការបង្រ្កាបបានទាន់ពេលវេលា។ចំណែកជនសង្ស័យទាំង៦នាក់បច្ចុប្បន្នការិយាល័យជំនាញនៃស្នងការខេត្តកំពុងរៀបចំសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សៅ សារិទ្ធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល