Connect with us

KPT+

ទម្លាប់អស់សង្ឃឹមលើសពី ៣ នាទី ជីវិតអាចនឹងជួបតែទុក្ខសោកជាប់ខ្លួនរហូត

បានផុស

នៅ

មនុស្សជាច្រើនបានធ្វើឲ្យខ្លួនឯងរ៉ាំរ៉ៃទៅក្នុងទម្លាប់អស់សង្ឃឹម។ ការនេះ នឹងរុញយើងឲ្យកាន់តែលំបាកឡើងៗ ប្រឈមនឹងការតស៊ូជាមួយជំងឺធ្លាក់ទឹកចិត្ត ខ្លះ​ឈាន​ដល់​​គំនិត​ធ្វើ​អត្តឃាត។ មាន​ឧបករណ៍​ខ្លះ ខ្ញុំ​ធ្លាប់​ប្រើ​និង​ពិត​ជា​អាច​កម្ចាត់​ភាព​ច្របូកច្របល់​ផ្នែក​អារម្មណ៍ ដែល​ពេល​នេះ ខ្ញុំ​ចង់​លើកទឹកចិត្ត​អ្នក​ទាំងអស់​គ្នា​នៅ​ទីនេះ សាកល្បង​ស្វែងរក ក្តី​សង្ឃឹម​ឲ្យ​ខ្លួនឯង​បាន​មិន​ចេះ​រីងស្ងួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ គិត​ថា​បន្តិច​ទៀត​ចប់​ហើយ

គិត​ថា យើង​ទាំងអស់​ជា​មនុស្ស​ត្រូវ​ឆ្លង​កាត់​រដូវកាល រីករាយ​និង​រដូវកាល​ទុក្ខសោក និង​រដូវកាល​ទទេ​ស្អាត រដូវ​កាល​បរិបូរណ៍។ ពេល​វេលា​ទាំងនោះ​វា​មាន​អត្តសញ្ញាណ​រៀងៗ​តែ​អាច​នាំ​មក​របស់​មួយ​ដូចគ្នា​គឺ «ភាព​រឹងមាំ»ជាង​មុន។

២ រស់រាន​មាន​ជីវិត​សិន

យើង​ឃើញ​អ្នក​តោង​ឡើង​យន្តហោះ ហើយ​ធ្លាក់​មក​វិញ​ស្លាប់​បាត់​ភ្លាមៗ​នៅ​កាប៊ុល។ យើង​គិត​ថា បើ​គាត់​មិន​ធ្វើ​បែប​នេះ​ ក៏​ដំណោះស្រាយ​ខ្លះ​ទំនង​ជា​អាច​នឹង​រក​ឃើញ​ ថា​មិន​បាន​ទេ ​អាច​ដោះស្រាយ​បាន​ដោយ​មិនបាច់​ស្លាប់។ ចំណែក​បើ​ចង់​រស់រាន មាន​ប្រាជ្ញា​ល្អ មាន​កម្លាំង​ស៊ូ​បាន​ល្អ​និង​ស្ថានការណ៍ ត្រូវការ​អាហារ​ពេញ​ពោះ សម្រាក និង​ក្រោក​មក​គិត​ល្អិតល្អន់ គិត​ចេញ​ពី​រង្វង់«ទ័ល»។ ទុក្ខ​ព្រួយ​អាច​ធ្វើ​ឲ្យ​មាន​ការ​រំខាន​ពិត​ណាស់ ការ​ផ្លាស់ប្ដូរ​អាច​ធ្វើ​ឲ្យ​យើង​ភ័យ ឬ​មិន​ស្រណុកចិត្ត តែ​មិន​ស្ថិតស្ថេរ​ទេ​ប្រសិន​យើង​មិន​អនុញ្ញាត​​ឲ្យ​ចិត្ត​យើង​ស្ថិតស្ថេរ​ជាមួយ​វា។

៣ គ្រប់គ្រង​ការ​ស្ដាប់​និង​និយាយ

ដោយសារ​តែ​អារម្មណ៍​ឃ្លេងឃ្លោង ​ការ​និយាយអាចលង់ទៅម្ខាងៗសាងកំហុស ហើយ​សម្តី​ដែល​ថា​ហួស ពិត​ណាស់​ពិបាក​នឹង​កែ។ បើ​មិនដូច្នេះ រក​មនុស្ស​ដែល​យើង​ទុកចិត្ត​បំផុត​មក​ស្ដាប់​សម្ដី​យើង។

៤ រៀន​យល់

ការយល់ពី​អារម្មណ៍​គេ និង​អារម្មណ៍​ខ្លួនឯងកាត់បន្ថយកំហឹង សំអប់ ។ នឹង​កាត់​​មោទនភាព ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់ ខ្លាំងឬ ត្រូវបានបដិសេធ។ រៀនយល់ថា គេមានសិទ្ធិធ្វើ យើង​មិន​សិទ្ធិ មិនរងឥទ្ធិពល។ ៥ ជំនៈការឈឺចាប់ដោយជំនឿផ្សេងការឈឺពីក្នុងគំនិត ពិបាក​ក្នុង​ការ​ផ្តោត​ព្យាបាល​ណាស់ ប៉ុន្តែត្រូវចាំ​ថា តស៊ូ​ជាមួយអ្វី​ដែលគួរ​ឲ្យ​ខ្លាច ដូចជា​ការ​អស់សង្ឃឹម​ថែម​ឡើងៗ ការ​អធិដ្ឋាន ជំនឿ ឬ ការ​សង្រួម​ចិត្ត​អាច​ជួយ​បាន​ប្រកបដោយ​ប្រសិទ្ធិភាព។ ការងាក​ទៅ​រក​ជំនឿ​ផ្លូវចិត្ត​នៅ​ក្នុង​សភាព​រាងកាយ​ទន់ខ្សោយ​អាច ក្លាយ​ជា​កម្លាំង​កសាង​សេចក្ដី​សង្ឃឹម​បាន។

៥ តុបតែង​ខ្លួន​ស្អាតបាត

ទោះបី​ជា​ពិភពលោក​នេះ​បោះបង់​យើង ក៏​យើង​មិន​ត្រូវ​បោះបង់​ចោល​ខ្លួនឯងដែរ។ ស្លៀកពាក់ តុបតែង សម្អាតខ្លួន​ជា​វិធីសាស្ត្រ​លើកទឹកចិត្ត​ខ្លួនឯង​បាន​យ៉ាង​ល្អ​ប្រសើរ​ដែល​ខ្ញុំ​តែង​ធ្វើ​ជា​រៀងរាល់​ថ្ងៃ។ ការ​ស្លៀកពាក់​អាច​បង្កើន​ការ​មាន​អារម្មណ៍​ល្អ​ចំពោះ​យើងខ្លួនឯង មិនមែន​សម្រាប់​អ្នកណា​វាយតម្លៃ​ឡើយ។

យោង​តាម​ការ​ចេញផ្សាយ​ព័ត៌មាន​ថ្មី​មួយ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ស្ត្រី​ដែល​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ឬក្រៀមក្រំ ទំនង​ជា​ពាក់​អា​វយឺត​ខោខូវប៊យ​ខោអាវ​ស្រួលៗ ព្រោះ​គាត់​ហត់​នឹង​តឹងតែង​ពេញ​ខ្លួន។ ស្ត្រី​ដែល​សប្បាយចិត្ត​ឬ​វិជ្ជមាន គឺ​ចូល​ចិត្ត​ស្លៀកពាក់​រ៉ូប រឹប​រាង គ្រឿងអលង្ការ​និង​ស្ទីល​អេលេហ្គិន​ផ្សេង​ទៀត ។ ការ​ជ្រើសរើស​សំលៀកបំពាក់​បញ្ជាក់​ថា ស្ត្រី​ដែល​មាន​អារម្មណ៍​មិន​សូវ​ល្អ មិនបាន​ប្រឹងប្រែង​រើស​ស្ទីល​ដែល​ព្យាយាម​និង​មើល​ទៅ​ស្អាត​ជាង​មុន​ទេ៕

អត្ថបទ៖ ម៉ីសន សុធារី

ចុចអាន៖ដួលហើយងើបមកវិញ ជារឿងធម្មតាក្នុងជីវិត

ចុចអាន៖វិធី ៥ យ៉ាងដើម្បីបំបាត់កំហឹង ចៀសវាងនាំអន្តរាយដល់ខ្លួនឯងនិងអ្នកដទៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

បណ្ណសមធម៌ឬបណ្ណក្រីក្រ មិនត្រឹមតែឧបត្ថម្ភថវិកា និងសេវាព្យាបាលជំងឺ ផ្ដល់ទាំងអាហារូបករណ៍​សិក្សាថែមទៀតផង

សន្តិសុខសង្គម១៩ នាទីutes មុន

ចៅសង្កាត់ភ្លេីងឆេះរទេះណែនាំឲ្យនគរបាលប៉ុស្ដិ៍ និងប្រជាការពារចេញល្បាតក្នុងភូមិសាស្ដ្រស្មុកស្មាញដើម្បីបង្ក្រាបបទល្មើស និងក្មេងទំនើង

ព័ត៌មានជាតិ២៨ នាទីutes មុន

​អភិសេកព្រះអង្គធំមុនចូលឆ្នាំខាងមុខ គ្រោងឆ្លាក់រូបសាវ័កបន្ថែមទៀត​នៅ​ជញ្ជាំង​ភ្នំសំពៅ

ព័ត៌មានជាតិ៤៤ នាទីutes មុន

ឆ្នាំ២០២៥ រដ្ឋនឹងដាក់ចេញគោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគវិស័យ​កសិ-ឧស្សាហកម្ម នៅតំបន់ព្រំដែន

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

កូរ៉េ​ខាង​ត្បូង​ក្លាយ​ជា​«សង្គមមនុស្ស​ចាស់» ជា​ផ្លូវ​ការ ក្រោយអត្រា​​​២០%នៃ​​ប្រជាជន​អាយុ​លើស​៦៥​ឆ្នាំ​

សន្តិសុខសង្គម២៤ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម៨ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍៧ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម