Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើងទំនងជាចាប់ដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរឡើងវិញ, UN និយាយ

បានផុស

នៅ

ទី​ភ្នាក់​ងារ​អាតូមិច​អង្គការ​សហ​ប្រជា​ជាតិ​បាន​និយាយ​ក្នុង​របាយការណ៍​មួយ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​ទំនង​ជា​ចាប់​ផ្តើម​ដំណើរ​ការរ៉េអាក់​ទ័រ​នុយក្លេអ៊ែរ​ឡើង​វិញ។

សារធាតុ​​ផ្លាតូនីញ៉ូម (Plutonium)​ ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ​​ត្រូវ​បាន​គេ​ជឿ​ថា ត្រូវ​បាន​ផលិត​​នៅ​បរិវេណ​របស់​រ៉េអាក់​ទ័រ។

ទី​ភ្នាក់​ងារ​ថាម​ពល​អាតូមិច​អន្តរជាតិ​ (IAEA) ត្រូវ​បាន​ទី​ក្រុងព្យុងយ៉ាង​​បដិសេធ​កាល​ពី​ឆ្នាំ​២០០៩ ប៉ុន្តែ​ផ្អែក​លើ​រូប​ភាព​ផ្កាយ​រណប​ត្រូវ​បាន​ធ្វើ​ការ​វាយ​តម្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ឃ្លាំមើល​និយាយ​ថា រ៉េ​អាក់ទ័រ​កំពុង​ត្រូវ​បាន​បញ្ចេញ​​ទឹក​ត្រជាក់​ចាប់​តាំង​ពី​ខែ​កក្កដា ​ដែល​នេះ​បង្ហាញ​ថា វា​កំពុង​ដំណើរ​ការ។

ទីតាំង Yongbyon ជា​មជ្ឈមណ្ឌល​​វិទ្យាសាស្ត្រនុយក្លេអ៊ែរ​ និង​អាវុធ​​មាន​រ៉េអាក់ទ័រ​សមត្ថភាព​៥​មេហ្គាវ៉ាត់ គឺ​ជា​​បេះ​ដូង​​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

យោង​តាម IAEA បាន​ឲ្យ​ដឹង​ថា នេះ​ជា​សញ្ញា​ដំបូង​នៃ​សកម្មភាព​ប្រតិបត្តិការ​​​នៅ​កន្លែង​រ៉េអាក់ទ័រ ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១៨​មក ប៉ុន្មាន​ខែ​ បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ជួប​លោក គីម ជុងអ៊ុន​ នៅ​ប្រទេស​សិង្ហបុរី។

ទី​តាំង Yongbyon ​ត្រូវ​បាន​ឃ្លាំមើល​ពី​ចម្ងាយ​ជា​យូរ​មក​ហើយ​ដោយ​អ្នក​ជំនាញ​ដែល​ព្យាយាម​ស្វែង​យល់​ថាតើ​​អាវុធ​ប៉ុន្មាន​គ្រាប់​ដែលកូរ៉េ​ខាង​ជើង​មាន​សមត្ថភាព​ផលិត​បាន។

ទី​ភ្នាក់​ងារ​ IAEA ក៏​ផ្តល់​សេចក្តី​លំអិត​អំពី​មន្ទីរ​ពិសោធ​វិទ្យុ​សកម្ម​គីមី​នៅ​ទី​តាំង​នោះ​ដែល​ដំណើរ​ការ​ឡើង​វិញដោយ​ចំណាយ​លើ​ឥន្ធនៈ​នុយក្លេអ៊ែរ។ ទី​ភ្នាក់​ងារ​បាន​បង្ហាញ​ពី​ប្រតិបត្តិការ​កាល​ពីខែ​មិថុនា។ របាយ​ការណ៍​ថ្មី​បំផុត​បាន​និយាយ​ថា មន្ទីរ​ពិសោធ​បាន​កំពុង​ដំណើរ​ការ​រយៈ​ពេល​៥​ខែ​គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០២១​។

ទី​ភ្នាក់​ងារ IAEA បាន​និយាយ​ថា ការ​អភិវឌ្ឍ​នៅ​ឯ​រ៉េអាក់​ទ័រ និង​មន្ទីរ​ពិសោធ​គឺ​ជា​បញ្ហា​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​ជា​ការ​រំលោភ​បំពាន​លើ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​យ៉ាង​ច្បាស់។

រ៉េអាក់​ទ័រ​មាន​សមត្ថភាព​កម្រិត​៥​មេហ្គាវ៉ាត់​នៅ​ទី​តាំង​នោះ​គឺ​ជា​ធន​ធាន​ដ៏​សំខាន់​នៃ​សារធាតុ​​ផ្លាតូនីញ៉ូមសម្រាប់ការ​ផលិត​​អាវុធនុយក្លេអ៊ែរ​របស់​ទី​ក្រុង​ព្យុងយ៉ាង បើ​ទោះ​ជា​អ្នក​វិភាគ​ជា​ច្រើន​ចង្អុល​បង្ហាញ​ថា សម្ភារៈ​ទាំង​នោះ​ចាស់​ៗ​ហើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ នាទីutes មុន

មន្ត្រីជំនាញជួសជុលកែសម្រួលជម្រាលស្ពានប្រឡាយទឹកស្អុយក្រាំងធ្នង់ បន្ទាប់ពីបង្កគ្រោះថ្នាក់ញឹកញាប់

ព័ត៌មានជាតិ៣០ នាទីutes មុន

ខេត្តព្រះសីហនុ ទទួលបានទុនវិយោគជាង ៦ ពាន់លានដុល្លារ តាមរយៈ «ការដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ»

សេដ្ឋកិច្ច៥៩ នាទីutes មុន

​កម្ពុជារកចំណូលបានជាង៨០០លានដុល្លារពីការនាំចេញកង់

សេដ្ឋកិច្ច១ ម៉ោង មុន

តម្លៃទីផ្សារម្រេចកើនឡើងខ្ពស់ ធ្វើឱ្យកម្ពុជារក​ចំណូល​បានជាង ៣៤ លានដុល្លារ ពីការនាំចេញ

កីឡា១ ម៉ោង មុន

ថ្ងៃ​នេះ ការ​ប្រកួត​ប្រដាល់​សកល​ថ្នាក់​ជាតិ មាន​​២៣​​គូ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​

សន្តិសុខសង្គម២១ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម៥ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍៤ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម