ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យចុះយកសំណាកអាជីវករផ្សារចាស់ជាលើកទី២
ប្រជាពលរដ្ឋរួមជាមួយអាជីវករផ្សារចាស់ចំនួន២០នាក់ ត្រូវបានគ្រូពេទ្យចុះមកយកសំណាកជាលើកទី២នៅបរិវេណខាងលិចផ្សារចាស់ ផ្លូវលេខ១៥កែងផ្លូវលេខ១០៨ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ។

នៅព្រឹកនោះដែរ អាជ្ញាធរមូលដ្ឋានជាពិសេសលោកសុខពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌបានចាត់ឲ្យលោកអភិបាលរងដឹកនាំកម្លាំងចុះរៀបចំកន្លែងដើម្បីឲ្យគ្រូពេទ្យងាយស្រួលយកសំណាកលើបងប្អូនប្រជាពលរដ្ឋរស់នៅជាប់នឹងផ្សារចាស់ ប៉ែកខាងជ្រុងខាងត្បូង រួមទាំងអាជីវករដែលមានការសង្ស័យដែលត្រូវយកសំណាកជាលើកទី២នោះមានចំនួន២០នាក់ក្នុងនោះប្រុស២នាក់ គឺអវិជ្ជមានទាំងអស់គ្នា។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាកលើកទី១ លើបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាង និងអាជីវករដែលលក់ដូរត្រង់ផ្សារបន្លែត្រីសាច់ប៉ែកខាងលិចផ្សារចាស់ចំនួន២៤នាក់ គឺអវិជ្ជមានទាំងអស់។ លុះដល់ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ គ្រូពេទ្យបានចុះមកយកសំណាកលើកទី២ចំនួន២០នាក់ទៀត គឺអវិជ្ជមានទាំងអស់ទៀត។

ពាក់ព័ន្ធនឹងការចុះយកសំណាក២លើកមកនេះ គឺដោយសារមានអ្នកជំងឺកូវីដ១៩ បំប្លែងថ្មី Delta បានទៅផ្សារចាស់ប៉ះពាល់ផ្នែកខាងលិចផ្សារ និងបានទៅពិសានំបញ្ចុកស្រុះ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០ល្ងាច៕
អត្ថបទ៖ រស្មី



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ