ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រថា ការចាក់វ៉ាក់សាំងជូនកុមារនឹងជួយការពារពួកគេពីកូវីដរយៈពេលវែង
អ្នកជំនាញបានអះអាងថា ការចាក់វ៉ាក់សាំងសម្រាប់ក្មេងៗដើម្បីប្រឆាំងនឹងវីរុសកូរ៉ូណាអាចជួយការពារពួកគេពីរោគសញ្ញាកូវីដរយៈពេលវែង ព្រមទាំងផ្តល់ការការពារដោយប្រយោលដល់សាច់ញាតិវ័យចំណាស់ទៀតផង។
លោកស្រីវេជ្ជបណ្ឌិត Mike Tildesley អ្នកជំនាញរោគរាតត្បាតមកពីសាកលវិទ្យាល័យ Warwick ចក្រភពអង់គ្លេស មានប្រសាសន៍ថា ខណៈពេលដែលហានិភ័យនៃជំងឺធ្ងន់ធ្ងរមានកម្រិតទាបចំពោះមនុស្សវ័យក្មេង តែរោគសញ្ញាកូវីដរយៈពេលវែងអាចមានច្រើននៅក្នុងខ្លួនរបស់ពួកគេ ហើយវ៉ាក់សាំងអាចជួយកាត់បន្ថយឱកាសនៃការវិវត្តរបស់វីរុស។
លោកស្រីបន្ថែមថា ថ្វីត្បិតកុមារដែលឆ្លងកូវីដ-១៩ ទំនងជាមិនមានរោគសញ្ញាធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែត្រូវចងចាំ មនុស្សវ័យក្មេងមិនគ្រាន់តែចាក់វ៉ាក់សាំងសម្រាប់ការពារខ្លួនឯងប៉ុណ្ណោះទេ ពួកគេក៏កំពុងការពារដោយប្រយោលចំពោះមនុស្សចាស់ និងសាច់ញាតិដែលងាយរងគ្រោះផងដែរ។
ចំណែកលោកស្រីវេជ្ជបណ្ឌិត Deepti Gurdasani អ្នកជំនាញរោគរាតត្បាតនៅសាកលវិទ្យាល័យ Queen Mary ក៏បានយល់ស្របដូចគ្នា និងជំរុញឱ្យមានការពង្រីកការចាក់វ៉ាក់សាំងដល់សិស្សសាលាឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
លោកស្រីនិយាយថា កុមារនឹងទទួលបានអត្ថប្រយោជន៍លើសពីហានិភ័យជាមួយនឹងការចាក់វ៉ាក់សាំង ហើយការពន្យារពេលចាក់ជូនពួកគេ នោះនឹងមានកុមារកាន់តែច្រើនឆ្លងកូវីដ-១៩៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ អ្វីជារោគសញ្ញាកូវីដ-១៩ រយៈពេលវែង? បង្កផលរំខានបែបណា?
ចុចអាន៖ អ្នកឆ្លងកូវីដបំប្លែងខ្លួន Delta អាចឆ្លងម្ដងទៀត ទាំងនេះជាចំណុចសំខាន់ៗត្រូវដឹង
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២១ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក