ព័ត៌មានអន្ដរជាតិ
WHO ព្រមាន«នៅអឺរ៉ុបមនុស្សជាង២០ម៉ឺននាក់ទៀតនឹងស្លាប់ដោយកូវីដត្រឹមថ្ងៃទី១ធ្នូ»
នៅថ្ងៃចន្ទ ទី៣០ ខែសីហា អង្គការសុខភាពពិភពលោក (WHO) បានព្រមានមនុស្សប្រមាណ ២៣៦០០០នាក់ទៀតនឹងស្លាប់ដោយកូវីដ-១៩នៅអឺរ៉ុបត្រឹមថ្ងៃទី១ ខែធ្នូ ដែលជាការរំលឹកជុំវិញករណីឆ្លងកំពុងកើនឡើង ហើយអត្រាចាក់វ៉ាក់សាំងនៅទ្រឹង។
យោងតាមការផ្សាយរបស់ AFP នៅថ្ងៃចន្ទម្សិលមិញថា ការព្រមានបានកើតឡើង ចំពេលករណីស្លាប់ដោយសារកូវីដ-១៩ទូទាំងពិភពលោកបានកើនឡើងដល់៤.៥លាននាក់ចាប់តាំងពីជំងឺឆ្លងដ៏កាចសាហាវនេះបានចាប់ផ្តើមឡើង។
អត្រាឆ្លងជាសកលបានកើនឡើងសាជាថ្មី ដែលបណ្តាលមកពីវីរុសបំប្លែងខ្លួនឆ្លងកាច និងរហ័សលឿន Delta បានរាតត្បាតខ្លាំង ជាពិសេសក្នុងចំណោមមនុស្សដែលមិនទាន់ចាក់វ៉ាក់សាំង និងវិធានការត្រូវបានបន្ធូរបន្ថយ។
ប្រធានអង្គការសុខភាពពិភពលោកប្រចាំអឺរ៉ុបបាននិយាយថា ករណីឆ្លង និងស្លាប់បានកើនឡើងខ្ពស់ជាថ្មីនៅអឺរ៉ុប ជាពិសេសនៅប្រទេសក្រីក្រនៅតំបន់បាល់កង់ តំបន់កូកាកាស។
លោក Hans Kluge បានឲ្យដឹងថា ៖«កាលពីសប្តាហ៍មុន មានការកើននូវចំនួនអ្នកស្លាប់ក្នុងតំបន់១១% ដែលតាមការរំពឹងទុកនឹងមានមនុស្ស២៣៦០០០នាក់ស្លាប់នៅអឺរ៉ុបត្រឹមថ្ងៃទី១ ខែធ្នូ»។
រហូតដល់ពេលនេះ អឺរ៉ុបមានតួលេខស្លាប់ដោយកូវីដ-១៩ដែលត្រូវបានចុះបញ្ជីប្រហែលជា១.៣លាននាក់ហើយ។
លោក Kluge បន្តថា ក្នុងចំណោមរដ្ឋជាសមាជិក៥៣របស់ WHO នៅអឺរ៉ុប មាន៣៣រដ្ឋបានចុះបញ្ជីពីអត្រាកើនឡើងជាង១០%កាលពីពីរសប្តាហ៍មុនគឺភាគច្រើនបំផុតនៅប្រទេសក្រីក្រ។
អត្រាឆ្លងខ្ពស់ទូទាំងទ្វីបបានក្លាយជាកង្វល់ដ៏ធ្ងន់ធ្ងរ ជាពិសេសនៅក្នុងប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងទាប។
លោក Kluge បញ្ជាក់ថា វីរុសបំប្លែងខ្លួន Delta ជាកត្តាឥទ្ធិពលជាងគេដែលជំរុញឲ្យមានការរីករាលដាលឆ្លងខ្លាំង។ ជាមួយគ្នានេះ ការបន្ធូរបន្ថយបំរាម និងវិធានការទប់ស្កាត់ ព្រមទាំងការធ្វើដំណើរច្រើននៅរដូវក្តៅជាកត្តារួមចំណែកដែរ។
នៅពេលមនុស្សប្រហែលជាពាក់កណ្តាលនៅក្នុងតំបន់អឺរ៉ុបរបស់អង្គការសុខភាពពិភពលោកបានចាក់វ៉ាក់សាំងបង្ការពេញលេញបានធ្វើឲ្យតំបន់មានករណីឆ្លងធ្លាក់ចុះ។
ប្រធាន WHO ប្រចាំអឺរ៉ុបនិយាយថា ៖«នៅក្នុងរយៈពេល៦សប្តាហ៍ចុងក្រោយនេះ វាបានធ្លាក់ចុះ១៤% ដោយសារឥទ្ធិពលនៃកង្វះទទួលបានវ៉ាក់សាំងនៅក្នុងប្រទេសមួយចំនួន និងកង្វះទទួលយកវ៉ាក់សាំងនៅក្នុងប្រទេសផ្សេងៗទៀត»។
ត្រឹមតែ៦%នៃមនុស្សនៅក្នុងប្រទេសប្រាក់ចំណូលទាប និងមធ្យមនៅអឺរ៉ុបបានចាក់វ៉ាក់សាំងពេញលេញ ហើយប្រទេសខ្លះទើបចាក់វ៉ាក់សាំងបានម្នាក់ក្នុងចំណោមបុគ្គលិកសុខាភិបាល១០នាក់។
«ការជាប់គាំងទទួលបានវ៉ាក់សាំងនៅក្នុងតំបន់របស់យើងគឺជាកង្វល់ដ៏ធ្ងន់ធ្ងរ»។ លោក Kluge បន្ថែម និងជំរុញឲ្យ«បង្កើនការផលិត ចែករំលែក និងធ្វើឲ្យប្រសើរឡើងនូវការទទួលបានវ៉ាក់សាំង»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព